• The People Post

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្តេជ្ញាថា នឹងចាត់វិធានការយ៉ាងខ្លាំងក្លាប្រឆាំងនឹងក្រុមហេសបូឡា

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថា នឹងចាត់វិធានការយ៉ាងខ្លាំងក្លាប្រឆាំងនឹងក្រុមហេសបូឡា បន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់ «ការវាយប្រហារនៅភាគខាងជើង»។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានធ្វើដំណើរទៅកាន់ព្រំដែនភាគខាងជើងរបស់ប្រទេសជាមួយប្រទេសលីបង់ កាលពីថ្ងៃពុធ ហើយបាននិយាយថា «អ្នកណាដែលគិតថា ពួកគេអាចធ្វើបាបយើង ហើយយើងនឹងអង្គុយដោយស្ងៀមស្ងាត់ នោះ គឺជាកំហុសដ៏ធំមួយ។ យើងត្រូវបានរៀបចំសម្រាប់សកម្មភាពដ៏ខ្លាំងក្លាមួយ

អាជ្ញាបណ្ណគ្រប់គ្រងកាំភ្លើងរបស់លោក Trump អាចនឹងត្រូវបានដកហូត ក្រោយការកាត់ទោសក្នុងរឿងក្តីប្រាក់បំបិទមាត់

អាជ្ញាបណ្ណគ្រប់គ្រងកាំភ្លើងរបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានគេរំពឹងថា នឹងត្រូវដកហូត បន្ទាប់ពីរូបលោកត្រូវបានផ្តន្ទាទោសលើបទល្មើសព្រហ្មទណ្ឌចំនួន ៣៤ករណី ពាក់ព័ន្ធនឹងការក្លែងបន្លំកំណត់ត្រាអាជីវកម្ម។ នេះបើយោងតាមអ្នកនាំពាក្យនគរបាលទីក្រុងញូវយ៉ក។ អ្នកនាំពាក្យរូបនេះបាននិយាយថា អាជ្ញាបណ្ណគ្រប់គ្រងកាំភ្លើងរបស់លោក Trump សម្រាប់ទីក្រុងញូវយ៉កត្រូវបានព្យួរ នៅពេលមានការចោទប្រកាន់លើរូបលោក។ ក្រុមធ្វើយុទ្ធនាការរបស់លោក Trump មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងការលុបចោល

៦៣ ប្រទេស/គោលដៅ ទទួលទានអង្ករខ្មែរ ក្នុងបរិមាណ៣០ម៉ឺនតោន នៅ៥ខែឆ្នាំនេះ

៥ខែឆ្នាំនេះ កម្ពុជាលក់អង្ករបាន ២១៩លានដុល្លារក្នុងបរិមាណ ៣០ម៉ឺនតោន និងស្រូវ ជិត២.៥លានតោន បានចំណូល ៧១០លានដុល្លារ។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣០២,៥៩២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៩ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះ ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន

រីករាយណាស់ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបងពោធិ៍សាត់ និងខេត្តកោះកុង សម្រេចការសាងសង់បាន៨៣,៣៦% គិតត្រឹមបំណាចខែឧសភា ឆ្នាំ២០២៤។

គម្រោងនេះ បានបែងចែកការងារជាច្រើនមាន ការងារផ្លូវថ្នល់សម្រេចបាន ៨៧.៣១% ការងារស្ពានសម្រេចបាន ៩១,១៨%, ការងារស្ពានខ្ពស់ជាងគេប្រវែង៥៣០ម៉ែត្រសម្រេចបាន ៤១,៥០% ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩.៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។

ពិតជារីករាយនិងមោទនភាពណាស់ បានអង្គុយកៅអីតំណាងរាស្រ្ត។

និសិត្ស​ និងយុវជនជំនាញច្បាប់ មកពី មូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ​ (KAS-FLY) បានមកទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភាកម្ពុជានៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។ រដ្ឋសភាតែងតែបើកចំហ ផ្តល់ឱកាសដល់សិស្ស និស្សិតនិងពលរដ្ឋបានចូលទស្សនាវិមានរដ្ឋសភា និងបានជួបពិភាក្សា ស្វែងយល់ពីការងារ រដ្ឋសភាជាមួយតំណាងរាស្រ្តដោយផ្ទាល់។

ដំណឹងល្អ ប្រធានមន្ទីរក្រសួងនានាជិត ឡើងថ្នាក់ស្មើនាយកដ្ឋានហើយ

លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន តំណាងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃក្រសួងមុខងារសាធារណៈសរុបចំនួនប្រមាណ ២៥០នាក់។ កិច្ចប្រជុំបានសម្រេចឯកភាព ទៅលើគោលការណ៍សមាសភាពសម្រាប់ការតែងតាំង និងការដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ។ អង្គប្រជុំបានសម្រេចផងដែរថា ដើម្បីសម្រួលដល់ការអនុវត្ត