• The People Post

ឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ

យប់មិញស្ថានទូតរុស្ស៊ីបានរៀបចំពិធីអបអរសាទរទិវាបុណ្យជាតិរបស់ខ្លួន លើកទី៣៤ ដែលមិនត្រឹមជាឱកាសក្នុងការពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ីប៉ុណ្ណោះទេ។ តែជាពេលវេលាដ៏ល្អដែលថ្នាក់ដឹកនាំសភា តំណាងរាស្រ្ត ជួបប្រាស្រ័យទាក់ទងជាមួយបណ្តាអង្គទូត ដៃគូអភិវឌ្ឍន៍ផ្សេងៗក្នុងការនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិនិងពលរដ្ឋ៕

មិនមានពេលទំនេរឡើយក្នុងនាមតំណាងរាស្រ្ត

បើមិនប្រជុំពិភាក្សាអនុម័តច្បាប់ និងការបំពេញភារកិច្ចនានានៅក្នុងរដ្ឋសភានោះទេ សមាជិកសមាជិការដ្ឋសភា តែងតែចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមណ្ឌល។ ក្រៅពីនេះ ក៏ចុះសិក្សាឈ្វេងយល់ការអនុវត្តកម្មវិធី គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅមូលដ្ឋាន ដើម្បីធានាថាពលរដ្ឋទទួលបានសេវាសង្គម មានសុខាភិបាល ការបណ្តុះបណ្តាលវិជ្ជាជីវៈ អប់រំ ជាដើម ប្រកបដោយគុណភាព ដើម្បីការរស់នៅនិង ជីវភាពកាន់តែល្អប្រសើរ រីកចម្រើនឡើង។ បើមិនដូច្នេះ ក៍ត្រូវចូលរួមកិច្ចប្រជុំវេទិកាអន្តរនានា នៅលើឆាកអន្តរជាតិដែរ ដើម្បីនាំផលប្រយោជន៍ជូនប្រជាពលរដ្ឋ

លោកBiden និងលោកMacron ឈានដល់កិច្ចព្រមព្រៀងលើការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីសម្រាប់អ៊ុយក្រែន

លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron លើការប្រើប្រាស់ប្រាក់ចំណេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកដើម្បីជួយអ៊ុយក្រែន។ នៅពេលសួរថាតើមេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីបញ្ហានេះហើយឬនៅ និងថាតើលោកទាំង២បានឈានដល់កិច្ចព្រមព្រៀងដែរឬទេ លោក Biden បានឆ្លើយថា មែនហើយ។ ក្រុមប្រទេសG7 និងសហភាពអឺរ៉ុប កំពុងពិចារណាពីរបៀបប្រើប្រាស់ប្រាក់ចំណេញដែលបានមកពីទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅក្នុងបណ្ដាធនាគាររបស់ប្រទេសលោកខាងលិច ដើម្បីផ្តល់ឱ្យអ៊ុយក្រែន

ចប់ហើយអ្នកហ៊ានពុករលួយរើសមន្រ្តី សម្ដេចនាយករដ្ឋមន្ដ្រីព្រមានចាត់វិធានការតាមផ្លូវច្បាប់

ក្នុងឱកាសអញ្ជើញអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្រមានមិនឲ្យមានការលូកលាន់ចូលក្នុងដំណើរការប្រឡងជ្រើសរើសមន្ដ្រីរាជការ ពីអ្នកដែលមិនពាក់ព័ន្ធនោះឡើយ ពោលធ្វើយ៉ាងនេះដើម្បីធានាសុក្រឹត្យភាព និងធានានូវភាពជឿជាក់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងមានករណីចង់ស៉ីឡាក់ មិនមែនអត់ទេ ប៉ុន្ដែត្រូវការចូលរួមពី ACU (អង្គភាពប្រឆាំងអំពើពុករលួយ) និងអនុវត្តច្បាប់ដោយ

ប្រយ័ត្នជានិច្ច កុំចេះតែផ្ទេរប្រាក់ ស្កេន KHQR ផ្តេសផ្តាសមានករណីបោកប្រាស់ច្រើនណាស់

សមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ឃើញថា ថ្មីៗនេះមានគេហទំព័របោកបញ្ឆោតមួយចំនួន បានបន្លំជាគ្រឹះស្ថានធនាគារ ឬហរិញ្ញវត្ថុស្របច្បាប់ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្លែងក្លាយទាក់ទងទៅនឹង «សេវាកម្ចី អនឡាញ» តាមរយៈទំព័រហ្វេសប៊ុក។ សមាគមធនាគារនៅកម្ពុជា សូមក្រើនរំលឹកដល់សារធារណៈ មេត្តាប្រុងប្រយ័ត្នជានិច្ច កុំផ្ទេរប្រាក់ កុំបង់អ្វីមួយ តាមការស្កេន KHQR ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួននានា។ ក្នុងករណីសង្ស័យ សូមទាក់ទងជាបន្ទាន់ទៅគ្រឹះស្ថានរបស់លោកអ្នក

ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន តវ៉ានៅខាងក្រៅសេតវិមានទាមទារឲ្យបញ្ចប់សង្រ្គាមនៅហ្កាហ្សា

បាតុកររាប់ពាន់នាក់ ប្រឆាំងសង្គ្រាមនៅតំបន់ហ្កាហ្សា រៀបចំការប្រមូលផ្តុំគ្នា មានឈ្មោះថា “បន្ទាត់ក្រហម” នៅជិតសេតវិមានកាលពីថ្ងៃសៅរ៍ ៨ មិថុនា ដោយបញ្ចេញកំហឹងចំពោះអ្វីដែលពួកគេបាននិយាយថាគឺ ជាការអត់ឱនរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ចំពោះយុទ្ធនាការយោធាបង្ហូរឈាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស។ ដោយស្រែកថា “ពីឌីស៊ីទៅប៉ាឡេស្ទីន”From DC to Palestine, យើងជាបន្ទាត់ក្រហម” ក្រុមបាតុករបានកាន់បដាដ៏វែងមួយតំណាងឲ្យឈ្មោះជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល