• The People Post

ប្រមុខការទូតចិន នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ៣ថ្ងៃ

រមុខការទូតចិន លោក វ៉ាង យី នឹងបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី កម្ពុជា និងប៉ាពូអាស៊ីនូវែលហ្គីណេ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian នៅថ្ងៃទី១៦ ខែមេសា។ ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា លោកវ៉ាង នឹងចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន និងកម្ពុជា។ ចិន និងកម្ពុជា ជាដៃគូអភិវឌ្ឍដ៏ជិតស្និទ្ធ

រឿងរាវជាច្រើន ដែលយើងមិនបានដឹង ពីសហគមន៍នេសាទនិងទេសចរណ៍ត្រពាំងសង្កែ ខេត្តកំពត

សហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត មានទីតាំងស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយ ៧គីឡូម៉ែត្រពីរង្វង់មូលទុរេន។ សហគមន៍ត្រពាំងសង្កែ ឈ្នះពានរង្វាន់ចំនួន២ពីសហគមន៍អាស៊ាន ពានរង្វាន់​សហគមន៍​ទេសចរណ៍​ស្តង់ដារ​អាស៊ាន​ និង​ពានរង្វាន់​ផ្ទះសំណាក់​សហគមន៍​ទេសចរណ៍​ស្តង់ដារ​អាស៊ាន​ ក្នុងឆ្នាំ២០២៣។ ត្រពាំងសង្កែ គ្រោបដណ្តប់ដោយ ព្រៃកោងកាងមានទំហំសរុប ៤៨ហិចតា ដុះលាតសន្ធឹងតាមបណ្តោយព្រែកក្បាលរមាសរហូតដល់ដៃសមុទ្រ។ នៅពេលទៅដល់ត្រពាំងសង្កែ គេអាចមានសកម្មភាពកម្សាន្តដូចជា

រដ្ឋសភានឹងបើកសម័យប្រជុំនៅសប្តាហ៍ក្រោយដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មីពីររូប ជំនួសសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ប្រាក់ សុខុន

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិនិត្យអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចរដ្ឋសភានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដើម្បីប្រកាសសុពភាពអាណត្តិតំណាងរាស្រ្តថ្មីចំនួនពីរជំនួសតំណាងរាស្រ្តចាស់ ដែលបានសុំលាលែង ទៅកាន់តួនាទីជាថ្នាក់ដឹកនាំព្រឹទ្ធសភា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ៖ការប្រែប្រួលអាកាសធាតុ ជាបញ្ហាប្រឈមរួម ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយជូនប្រជាជនទាំងនៅទីប្រជុំជននិងជនបទ

តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានលើកឡើងថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដែរ បានរងផលប៉ះពាល់ដោយផ្ទាល់ពីការប្រែប្រួលអាកាសធាតុ ស្របពេលដែលចំនួនប្រជាជន​ និងទីក្រុងបានកើនឡើងជាបន្តបន្ទាប់ ហើយបញ្ហាទឹកក៏បានក្លាយជាបញ្ហាប្រឈមភ្ជាប់ទៅនឹងការរីកចម្រើននៃទីក្រុងដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនទាំងនៅទីប្រជុំជននិងជនបទ។ ការប្រែប្រួលអាកាសធាតុ ជាបញ្ហាប្រឈមសកល ដែលបង្កឡើងដោយកត្តាសំខាន់ៗដូចជា

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ គ្មានអភិបាលកិច្ចល្អ និងគ្មានការកែទម្រង់ទេ ស្ថាប័នមិនអាចរីកចម្រើនបានឡើយ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា អភិបាលកិច្ចល្អ និងការធ្វើកំណែទម្រង់គឺជាចំនុចអាទិភាពដើម្បីឱ្យស្ថាប័នរីកចម្រើនហើយ ការងារកាន់តែមានប្រសិទ្ធភាពនៅក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។ រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានដាក់ចេញនូវយុទ្ធសាស្រ្តច្បាស់លាស់ ម៉ឹងមាត់ នៅក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឡើង។ នៅក្នុងនោះរដ្ឋសភា ដែលមានអគ្គលេខាធិការដ្ឋានរដ្ឋសភាជាសេនាធិការ បានកំពុងពង្រឹងអភិបាលកិច្ច ការធ្វើកំណែទម្រង់ ព្រមទំាងធ្វើទំនើបកម្មស្ថាប័ន