• The People Post

ការទូតសភា៖ សម្តេចរដ្ឋសភាធបតី ឃួន សុដារី នឹងជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមចិន និងប្រធានរដ្ឋសភាឡាវ នៅព្រឹកថ្ងៃទី២៣ ខែមេសាស្អែក

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសជាមិត្តចំនួនពីរដាច់ដោយឡែកពីគ្នានាព្រឹកថ្ងៃទី២៣ ខែមេសាឆ្នាំ២០២៤ស្អែក នៅវិមានរដ្ឋសភា ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកម្ពុជានឹងប្រទេសជាមិត្តទំាង ក្របខណ្ឌប្រជាជន និងប្រជាជន ប្រទេសនិងប្រទេសហើយរដ្ឋសភា និងរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី នឹងទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចាង ឈីងលី អនុប្រធានគណៈកម្មការជាតិទី១៣ នៃសន្និសីទប្រឹក្សានយោបាយចិននិងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមចិន

ព័ត៌មានសំខាន់ៗនៅថ្ងៃអាទិត្យទី២១ ខែមេសាឆ្នាំ២០២៤នេះ មានចំនួន៥

សួមរីករាយទទួលព័ត៌មានទំាងនោះពីសារព័ត៌មានអេឡិចត្រូនិច People Post ដូចខាងក្រោម។ សារព័ត៌មាន People Post ព័ត៌មានសម្រាប់ប្រជាជន។ ១,លោក វ៉ាង យី (WANG YI) រដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ។ ប្រមុខការទូតចិន រូបនេះនឹងបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា

រដ្ឋសភាចាប់ដៃជាមួយរាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់សេចក្តីសុខ ប្រជាពលរដ្ឋ

រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានប្រកាសបន្តចាប់ដៃជាមួយរាជរដ្ឋាភិបាលភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាពសង្គម ជាពិសេសជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យមានការរីកចម្រើនជាលំដាប់។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលនិយាយពីលទ្ធផលការងារ នៅក្នុងការតាមដានការអនុវត្តច្បាប់ នៅក្នុងរយៈពេល៦មកនេះ ចេញផ្យាយនៅថ្ងៃទី៦កុម្ភៈនេះ រដ្ឋសភានីតិកាលទី៧ បានអះអាងពីការបន្តបេសកកម្មតាមមុខងាររបស់ខ្លួនឱ្យបានសកម្ម

សភាឌីជីថល៖ប្រសិទ្ធភាពការងាររដ្ឋសភា ក្នុងការបម្រើប្រជាពលរដ្ឋកាន់តែខ្ពស់

នីតិកាលទី៧ ទំាងរដ្ឋសភា និងរាជរដ្ឋាភិបាលបានផ្តល់អាទិភាពនៅក្នុងការប្រែក្លាយក្រសួង ស្ថាប័ន ទៅជាស្ថាប័នឌីជីថល។ បើនិយាយពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មានបាវចនាចំនួន៥ និងមានអាទិភាពគន្លឹះចំនួន៥ ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាជន។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព

ប្រធានរដ្ឋសភាជាស្រ្តី ៖ឱកាសនិងលទ្ឋភាពលើកកម្ពស់ សមភាពយេនឌ័រនៅកម្ពុជា កាន់តែច្រើន

វត្តមានស្រ្តីជាថ្នាក់ដឹកនាំក្រសួងស្ថាប័ន នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ មានចំនួនច្រើនគួរឱ្យកត់សម្គាល់។ នៅក្នុងនោះវត្តមានសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា គឺជាស្រ្តីដំបូងគេនៅកម្ពុជា ដែលទទួលបានតំណែងសំខាន់ដឹកនាំស្ថាប័នកសាងច្បាប់ ។ វត្តមានសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា ជាជោគជ័យធំមួយរបស់ស្រ្តីកម្ពុជា ដែលបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។ លើសពីនេះ នៅពេលមានប្រធានរដ្ឋសភាជាស្រ្តី នឹងមានលទ្ឋភាពកាន់តែខ្លំាងនិងមានឱកាសកាន់តែច្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ការជួយមនុស្ស១នាក់ឱ្យជាពីជំងឺ ជាការបង្កើតភាពរីករាយដល់គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការកាត់បន្ថយភាពក្រីក្រ ជាមួយនឹងការកើនឡើងនៃការទទួល បានសេវាថែទាំសុខភាព, ការពង្រីកការគ្របដណ្ដប់នៃប្រព័ន្ធគាំពារសង្គម និង ភាពប្រសើរឡើង នៃកត្តាសង្គម ដែលមានឥទ្ធិពលលើសុខភាព បានធ្វើឱ្យសុខភាព, សុខុមាលភាព និង គុណភាព ជីវិតរបស់ប្រជាជនកម្ពុជា ប្រសើរឡើង ជាមួយនឹងអាយុកាលមធ្យមសង្ឃឹមរស់កាន់តែវែង។