• The People Post

ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងត្រូវប្រព្រឹត្តិទៅនៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ

ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងត្រូវប្រព្រឹត្តិទៅនៅក្នុងបរិវេណ មន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។

រដ្ឋសភាកើតចេញពីប្រជាពលរដ្ឋដើម្បីប្រជាពលរដ្ឋ

រដ្ឋសភានីតិកាលទី៧ បានប្រសូតចេញពីការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាព្រឹត្តការណ៍ប្រវត្តិសាស្រ្ត ដោយមានប្រជាពលរដ្ឋជាង ៨៤% នៃចំនួនប្រជាពលរដ្ឋ បានចេញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឈរឈ្មោះមកពីគណបក្សចំនួន១៨។ ប្រជាពលរដ្ឋជាង ៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពោលគឺទទួលបាន១២០អាសនៈនៅក្នុងរដ្ឋសភាចំណែកគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន ចំនួន៥អាសនៈ។ ឈរលើលទ្ធផលជាមូលដ្ឋាននេះ ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន

ឈ្វេងយល់ពីរដ្ឋសភាកម្ពុជា ពីឆ្នាំ១៩៤៧ដល់ពេលបច្ចុប្បន្ន

ស្ថាប័ននីតិប្បញត្តិនៃព្រះរាជាណាចក្រកម្ពុជា មានព្រឹទ្ធសភា និងរដ្ឋសភា។ រដ្ឋសភានីតិកាលទី៧ មានសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធាន រដ្ឋសភា។ ចំណែកព្រឹទ្ធសភានីតិកាលទី៥ មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា។ តើរដ្ឋសភា មានកំណើតពីពេលណាមក? នៅចន្លោះពេលពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ ប្រទេសកម្ពុជាស្ថិតក្រោមអាណាព្យាបាលរបស់បារាំង។

TOYOTA បោះទុកវិនិយោគ៣៧លានដុល្លារក្នុងការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា

រោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារបានសម្ពោធដាក់ឱ្យដំណើរការនៅដើមខែឧសភាឆ្នាំ២០២៤នេះ។ រោងចក្រនេះស្ថិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យដំណើរការរោងចក្រក្រុមហ៊ុនយក្សដំឡើងរថយន្តរបស់ជប៉ុននេះ នៅព្រឹកថ្ងៃទី២ឧសភា បានបញ្ជាក់ថា «ការដាក់សម្ពោធឲ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតា របស់ក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឈឺរីង ខេមបូឌា ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នាពេលនេះ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖“យើងចង់បានសេចក្តីស្រលាញ់ពីបេះដូង ការស្មោះត្រង់ពិតប្រាកដ លុះត្រាទាល់តែយើងខិតខំផ្តល់អ្វីល្អជូនគេ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានទី១ នៃគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្ស ចុះមុលដ្ឋានខេត្តកណ្តាល បានផ្តាំផ្ញើដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបម្រើ និងបំពញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងយុវជន។ សម្តេចបានមានប្រសាសន៍ថា “យើងចង់បានសេចក្តីស្រលាញ់ពីបេះដូង ការស្មោះត្រង់ពិតប្រាកដ លុះត្រាទាល់តែយើងខិតខំផ្តល់អ្វីល្អជូនគេ” ។ សម្តេចបានគូសបញ្ជាក់បន្ថែមថា

ប្រធានរដ្ឋឡាវ នាំអំណោយសត្វដំរីពីរក្បាលជូនពលរដ្ឋខ្មែរ

ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បាននាំអំណោយសត្វដំរីចំនួនពីរក្បាលជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ប្រធានរដ្ឋឡាវ បានថ្វាយសត្វដំរីនោះ ដល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ គេមិនដឹងថាសត្វដំរី ដែលប្រមុខរដ្ឋឡាវជូនពលរដ្ឋកម្ពុជានោះមានរូបរាងយ៉ាងណានោះទេ ហើយក៏មិនដឹងថាវានឹងត្រូវនាំមកដល់កម្ពុជានៅពេលណានោះដែរ។ ប្រភពបានបញ្ជាក់ថាដំរីទំាងពីរក្បាលនោះមានឈ្មោះចំប៉ានិងរំដួល មួយក្បាលញីនិងមួយក្បាលឈ្មោល។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសស្តីពីលទ្ឋផលដំណើរទស្សនិច្ចរបស់ ឯកឧត្តម