• The People Post

សុរា​និង​ទារក​ក្នុងផ្ទៃ ៖ ចង់បាន​កូន​ល្អ អនាគត​ឪពុក​ត្រូវ​ឈប់​ផឹក​ស្រា​យ៉ាងហោច​៦​ខែ​មុន

សុរា​ជា​ប្រភព​នៃ​គ្រោះ​ថ្នាក់ ជា​ប្រភព​​បង្ក​ឱ្យ​មាន​ជំងឺ​​ជា​ច្រើន​ប្រភេទ​ សុរា​បំផ្លាញថ្លើម បំផ្លាញ​ខួរ​ក្បាល នាំ​ឱ្យ​មាន​ជំងឺ​មហារីក​។ មហារីក​ដែលគេ​ស្គាល់​ និង​ជួប​​ញឹកញយ​ជាងគេ គឺ​ជំងឺ​មហារីក​ថ្លើម ក្រពះ ជា​ដើម​។ល។ ប៉ុន្តែ​ឥទ្ធិពល​របស់​​សុរា មិន​មែន​កំរិត​ត្រឹម​ជំងឺ​មហារីក​ពីរ​បី​មុខ លើក​បុគ្គល​ដែល​ទទួល​ទទួល​ទាន​ជាតិ​ស្រវឹង​នេះ​ដោយ​ផ្ទាល់​ទេ ផលវិបាក​អាច​ធ្ងន់ធ្ងរ​ខ្លាំង ប៉ះពាល់​ដល់​អ្នក​ដទៃ និងពិសេស​ដល់​ទារក​ក្នុង​ផ្ទៃ។ ប្រសិន​បើ​អ្នក​ជា​ម្តាយ​ទទួល​ទាន​សុរា នោះ​ ជាតិ​សា្រនឹង​ជ្រាប​​ហូរតាម​ឈាមទៅ​ដល់​​​កូន​ក្នុង​ផ្ទៃ ដោយ​​​នឹងធ្វើ​ឱ្យ​ទារក​លូត​លាស់​មិន​បាន​ត្រឹម​ត្រូវ

ឥណ្ឌូណេស៊ីនឹងដាក់ពន្ធលើភេសជ្ជៈមានជាតិស្ករនៅឆ្នាំ ២០២៥ ដើម្បីកាត់បន្ថយជំងឺទឹកនោមផ្អែម

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ហ្សាការតា អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋករ លោក Nirwala Dwi Heryanto គម្រោងនេះនឹងចាប់ផ្ដើមអនុវត្តក្នុងពាក់កណ្ដាលឆ្នាំ​ ២០២៥។ លោកបញ្ជាក់ថា គោលការណ៍ថ្មីនេះ មិនត្រូវបានបង្កើតឡើងដើម្បីរកប្រាក់ចំណូលបន្ថែមចូលរដ្ឋទេ ពោល គឺដើម្បីកាត់បន្ថយការប្រើប្រាស់ជាតិស្ករ អំឡុងពេលដែលបច្ចុប្បន្ន ករណីជំងឺទឹកនោមផ្អែមកើនឡើងជាបន្តបន្ទាប់។ ការដាក់ពន្ធ ត្រូវបានរៀបចំឡើង ដើម្បីគ្រប់គ្រងលើការប្រើប្រាស់ជាតិស្ករលើសចំណុះ។ តាមទិន្នន័យពីក្រសួងសុខាភិបាល

លំហាត់ប្រាណទាំងនេះជួយបញ្ចុះជាតិស្ករក្នុងឈាម

មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​សំខាន់​បំផុត​មួយ​នៅ​លើ​ពិភពលោក NIH បាន​ណែនាំ​ឱ្យធ្វើ​លំ​ហាត់ប្រាណ​យ៉ាង​ហោច​ណាស់ ១៥០ នាទី​រាល់​ស​ប្តា​ហ៍​។ ហើយ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ត្រូវ​ហាត់ប្រាណ​ជា​ប្រចាំ​មិន​គួរ​ផ្អាក ឬ​រំលង​លើស​ពី ២ ថ្ងៃ​ជាប់​គ្នា​ឡើយ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​លំ​ហាត់ប្រាណ​ដែល​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ល្អ​សាក​សម​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ៖ ១. ដើរ ការ​ដើរ គឺជា​លំ​ហាត់ប្រាណ​ដ៏​ពេញ​និយម​និង​ងាយ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ឬ​អ្នក​ដែល​កំពុង​មាន​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អនុវត្ត​ជា​ប្រចាំ​។ ការ​ដើរ​យ៉ាង​ហោច​ណាស់​ពី ៣០ នាទី

កិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជានិងម៉ាឡេស៊ី

លោកបណ្ឌិត តាន់ស៊ី ដាតូ ហ្សហារី ប៊ីន អាប់ឌុល ប្រធានរដ្ឋសភាម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ី មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ បន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយតំកល់ផលប្រយោជន៍របស់ប្រជាជន

ទស្សនៈថ្ងៃនេះ

ប៉ុន្មានថ្ងៃមកនេះប្រធានបទក្មេងៗធ្វើសមាធិ បានក្លាយជាការជជែក វែកញែក ឆ្លើយឆ្លង រិះគន់គ្នានៅលើបណ្តាញសង្គម។ អ្នកថាក្មេងត្រូវ រៀន អានសៀវភៅ មិនមែនជាវ័យត្រូវសមាធិ ក៏ត្រូវ មិនខុសទេ។ ត្រូវពីព្រោះ បេសកកម្មរបស់កុមារគឺរៀន។ រៀនយកចំណេះ រៀនមានសីលធម៌។ ចំណែកអ្នកថាមនុស្សវ័យណាក៏ធ្វើសមាធិបានដែរ។ សមាធិធ្វើឱ្យចិត្តស្ងប់ ធ្វើឱ្យមនុស្សមានចិត្តជាកុសល។ សមាធិជាមាគ៌ារបស់ព្រះពុទ្ឋអង្គ ដែលបានរកឃើញកាលពីជាង២៥០០

បាក់ឌុប ជាប់ឬធ្លាក់ជារឿងធម្មតាសំខាន់គឺចេះ

បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំ ២០២៤ នេះមានចំនួន ៧៩% ក្នុងចំណោមបេក្ខជនប្រឡងសរុបជាង ១៣ ម៉ឺននាក់។ ក្នុងចំណោមអ្នកជាប់នោះ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ២.២១៦ នាក់។ នៅលើបណ្តាញសង្គមទំាងសិស្ស ទំាងអាណាព្យាបាលសិស្ស បានបង្ហាញក្តីសប្បាយរីករាយ នៅពេលខ្លួនឬកូនរបស់ខ្លួនបានប្រឡងជាប់ ទោះមិនបាននិទ្ទេសល្អយ៉ាងណាក្តី ក្រោមពាក្សស្លោកថាអ្នកចេះគឺជាប់។ ជាប់នៅក្នុងបរិបទនៃការប្រឡងត្រឹមត្រូវ