• The People Post

ការទូតសភាដើម្បីផលប្រយោជន៍ប្រជាជននិងប្រជាជន

កាលពីខែមីនាកន្លមងមកនេះ ប្រធានរដ្ឋសភាថៃ បានបំពេញទស្សនកិច្ចនៅកម្ពុជា។ នៅថ្ងៃទី១១ ខែកក្កដានេះ សម្តេចប្រធានរដ្ឋសភា នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃវិញម្តង។ ស្របពេលទំនាក់ទំនងកម្ពុជា-ថៃ បានលើកកម្ពស់ឈានដល់ ភាពជាដៃយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការស្ថាប័នរដ្ឋសភា ប្រទេសទាំងពីរក៏បានលើកកម្ពស់រីកចម្រើនគួរឱ្យកត់សម្គាល់ នៅក្នុងការបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទំាងពីរផងដែរ៕

រួមសុខ រួមទុក្ខ ជាមួយពលរដ្ឋគ្រប់ពេល

  គ្រាន់តែទទួលដំណឹងពីការបាត់បង់អាយុជីវិតកុមារីបីនាក់ ដែលបានលង់ទឹកស្រះស្លាប់ នៅចំនុចស្រះទឹកក្នុងភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែវិចិ្ឆកាឆ្នាំ២០២៤ បន្ទាប់ពីការចូលរួមពិធីបុណ្យរុក្ខទិវា នៅខេត្តតាកែវរួចភ្លាម សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីបុណ្យសពកុមារីទំាងបីដោយផ្ទាល់។ សម្តេចបានចូលរួមរំលែកមរណទុក្ខដ៍ក្រៀមក្រំ សោកស្តាយជាពន់ពេកជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់កូនៗជាទីស្រឡាញ់របស់ខ្លួននាឱកាសនេះ។

«បុណ្យរុក្ខទិវា»

សូមឧទ្ទិសបួងសួងឱ្យពិធី«បុណ្យរុក្ខទិវា» នេះ ស្ថិតក្នុងបេះដូងរបស់បងប្អូន ជនរួមជាតិគ្រប់ៗរូប នឹងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ រួមគ្នាថែរក្សាការពារ និងអភិវឌ្ឍន៍ធនធានព្រៃឈើសត្វព្រៃ ដែលជាមរតកដ៏មានតម្លៃរបស់ជាតិ យើងឱ្យបានគង់វង្សរហូតទៅ។ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញវិនិយោគិនបារាំងទាំងអស់មកស្វែងយល់ពីសក្តានុពលវិនិយោគ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញវិនិយោគិនបារាំងទាំងអស់មកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង, ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធកម្ពុជា-បារំាង។ សម្តេចធិបតី មានប្រសាសន៍បញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ និងផ្ដល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់វិនិយោគិន និងធុរជន។

តើបុព្វបុរសខ្មែរសង់ប្រាសាទសំបូរព្រៃគុក ដើម្បីអ្វី?

ថ្ងៃនេះជាខួប៧ឆ្នាំ ដែលតំបន់ប្រាសាទសំបូរព្រៃគុក បានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃ៨ ខែកក្កដា ឆ្នាំ២០១៧។ ប្រាសាទសំបូរព្រៃគុកនាសម័យបុរាណ គឺជារាជធានីខ្មែរបុរាណ «នគរភ្នំ» ។ ពាក្យ «គុក» សំដៅ «ប្រាសាទ ឬទីងងឹត» ដែលមានន័យថា ជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ដើម្បីអប់រំចិត្ដ ព្រោះថាប្រាសាទ ជាទីកន្លែងសក្ការៈបូជារបស់ព្រះរាជា

ដំណឹងរីករាយ រដ្ឋសភាកម្ពុជានិងថៃ គ្រោងនឹងចុះហត្ថលេខារួមគ្នា លើការកែសម្រួលអនុស្សារណៈនៃការយោគយល់គ្នា(MoU)រវាងរដ្ឋសភាប្រទេសទំាងពីរ

ដំណឹងរីករាយ រដ្ឋសភាកម្ពុជានិងថៃ គ្រោងនឹងចុះហត្ថលេខារួមគ្នា លើការកែសម្រួលអនុស្សារណៈនៃការយោគយល់គ្នា(MoU)រវាងរដ្ឋសភាប្រទេសទំាងពីរឱ្យស្របតាមសភាពការណ៍ជាក់ស្តែងក្នុងការឆ្លើយតបឱ្យមានប្រសិទ្ធនិងប្រសិទ្ធផលកាន់តែច្រើនឡើង ក្នុងការបម្រើផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទំាងពីរ ដោយហេតុថា (MoU) នៃរដ្ឋសភាប្រទេសទំាងពីរ បានធ្វើឡើងតំាងតែពីឆ្នាំ២០០៧មកម្ល៉េះ។ ការចុះហត្ថលេខានេះអាចនឹងធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅប្រទេសថៃ ពីថ្ងៃទី១១និង១២ខែកក្កដា ខាងមុខនេះ។ រដ្ឋសភាជាស្ថាប័នតំណាងឱ្យប្រជាជន យកផលប្រយោជន៍ប្រជាជនជាធំ៕