• The People Post

អ្នកស្រុកសៀមរាបបន្តរក្សារៀប​ចំពីធីឡើងអ្នកតា ដែលជាទំនៀមបុរាណដ៏យូរលុងមកហើយ

ជាទម្លាប់រៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃធំ អ្នកស្រុកក្នុងតំបន់អង្គរ តែងតែប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹកគគ្រេងទៅតាមលទ្ធភាពដែលអ្នកទ្រទ្រង់មាន មិនដែលខកខានឆ្នាំណាឡើយ។ភូមិស្រុកជាច្រើនក្នុងតំបន់អង្គរបានរៀបចំពិធីនេះឡើងក្នុងថ្ងៃតែមួយ នៅកន្លែងអ្នកតាដែលពួកគាត់គោរពបូជាដូចជា ក្នុងភូមិ ទីទួលបុរាណ ប្រាង្គប្រាសាទ ឬវត្តអារាមជាដើម។ ជាលក្ខណៈរួម គឺពិធីឡើងមាឃ ឬឡើងអ្នកតាតែងប្រារព្ធធ្វើឡើងនាពេលរសៀលដូចៗគ្នា និងមានគោលបំណងតែមួយ គឺដើម្បីសុំសុខសប្បាយ សុំមានទឹកភ្លៀងគ្រប់គ្រាន់ក្នុងការធ្វើកសិកម្ម សុំឱ្យដីមានជីជាតិទទួលបានភោគផលច្រើន សត្វចៀសផុតពីជំងឺ។ ពិសេស

ប្រយ័ត្ន ! អ្វីគួរ និងមិនគួរញ៊ាំ ពេលមានជំងឺរលាកក្រពះរ៉ាំរ៉ៃ

១. ចៀសវាងអាហារហឹរ ម្ទេស និងម្រេច អ្នកមិនគួរទទួលទានអាហារអ្វីដែលក្ដៅខ្លាំង ឬហឹរឡើយប្រសិនចង់ចៀសផុតអាការៈពិបាកទ្រាំផ្សេងៗនៃជំងឺរលាកក្រពះរ៉ាំរ៉ៃ។ អាហារប្រភេទនេះអាចធ្វើឱ្យរលាក ឬជះផលប៉ះពាល់ដល់ស្រទាប់ខាងក្នុងនៃក្រពះ។ ២. ព្យាយាមទទួលទានយ៉ាអួរ ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាយ៉ាអួរ គឺល្អសម្រាប់ពោះវៀននិងប្រព័ន្ធរំលាយអាហារដោយជួយបង្កើនកម្រិតនៃបាក់តេរីល្អ។ ការទទួលទានយ៉ាអួរក៏អាចជួយទប់ទល់បញ្ហារលាកក្រពះរ៉ាំរ៉ៃបានយ៉ាងប្រសើរផងដែរ។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកបានជ្រើសរើសយ៉ាអួរសុទ្ធគ្មានផ្ទុកជាតិស្ករ។ ៣. ចៀសវាងផ្លែឈើមានផ្ទុកជាតិអាស៊ីតខ្ពស់ ផ្លែឈើ គឺល្អចំពោះសុខភាពរាងកាយ ប៉ុន្តែទោះជាយ៉ាងណាអ្នកមិនគួរទទួលទានផ្លែឈើដែលមានផ្ទុកជាតិអាស៊ីតខ្ពស់ឡើយក៏ព្រោះវាអាចបណ្ដាលឱ្យស្ថាន ភាពនៃបញ្ហារលាកក្រពះកាន់តែអាក្រក់ឡើង។

កូនដែលមានអាយុ៧ខែ ញ៉ាំផ្លែឈើ២មុខនេះរួច នឹងមានសុខភាពរឹងមាំ

1. កូនដែលមានអាយុ៧ខែ អ្នកម្តាយអាចឲ្យកូនញ៉ាំផ្លែប៉ោមបាន ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយឲ្យកូនមានការចងចាំល្អ ថែមទាំងជួយបង្កើនប្រាជ្ញាកូនផងដែរ។ ជាពិសេស ផ្លែប៉ោមនេះ អាចជួយកូនមិនឲ្យជួបនឹងអាការៈខ្វះឈាមនោះទេ ដោយក្នុងនោះមានផ្ទុកសារធាតុដែក។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែឈើមួយនេះក៏ជួយឆ្អឹងកូនឲ្យលូតលាស់បានល្អដែរ ព្រោះក្នុងនោះមានផ្ទុកកាលស្យូម។ ជាងនេះទៅទៀត ក្រពះកូនក៏រំលាយអាហារបានល្អដែរក្រោយពេលដែលញ៉ាំផ្លែប៉ោមរួច។ 2. ផ្លែស្រកានាគ មានផ្ទុកសារធាតុដែលអាចជួយឲ្យកូនមានសម្រស់ស្អាត។ ជាពិសេស ក្រោយពេលដែលកូនបរិភោគរួច កូននឹងមិនប្រឈមមុខនឹងអាការៈខ្វះឈាមឡើយ។

ចិនពិចារណាលក់ TikTok នៅអាម៉េរិកឲ្យទៅលោក អេឡុន ម៉ាសក៍

តាមប្រភពពីសារព័ត៌មាន Bloomberg នៅក្នុងសេណារីយ៉ូនៃការលក់បន្តនោះ បណ្តាញទំនាក់ទំនងសង្គម X របស់មហាសេដ្ឋី អេឡុន ម៉ាសក៍ នឹងកាន់កាប់ TikTok នៅអាម៉េរិក ដោយរួមគ្នាគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម។ យ៉ាងណាក៏ដោយ មន្ត្រីចិនមិនទាន់ឈានដល់ការឯកភាពជាក់លាក់មួយអំពីរបៀបអនុវត្តកិច្ចព្រមព្រៀងនេះទេ។ មក​ដល់​ពេល​នេះ ការ​ពិភាក្សា​ស្ថិត​ក្នុង​ដំណាក់​កាល​បឋម។ ទីក្រុងប៉េកាំងនៅតែផ្តល់អាទិភាពដល់ TikTok ដែលនៅសេសសល់ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមេ Bytedance។

គុណភាពខ្យល់ នៅខេត្តសៀមរាប ពោធិ៍សាត់ កោះកុង និងបន្ទាយមានជ័យ បន្តស្ថិតក្នុងបន្ទាត់ក្រហម

យោងតាមសន្ទស្សន៍គុណភាពខ្យល់ (AQI) កំហាប់ភាគល្អិតនិចល (PM2.5) នៅក្នុងខេត្តសៀមរាបកើនខ្ពស់ជាងគេ គឺ ២៩០ ខណៈនៅខេត្តពោធិ៍សាត់ កំហាប់ PM2.5 ស្ថិតនៅលេខ២៥០។ ខេត្តបន្ទាយមានជ័យមាន កំហាប់ PM2.5 ចំនួន ២៣៩ ខណៈកោះកុង មានកំហាប់ PM2.5 ចំនួន

កុំថាមិនអីឱ្យសោះ ! ផឹក​​ទឹក​ច្រើន​​ពេក​អាច​​​បណ្តាល​ឱ្យ​​មាន​ផល​​អាក្រក់​​ដល់​​សុខ​ភាពបាន

បណ្តា​អ្នក​ជំ​នាញ​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​បាន​ព្រមាន​ថា ការ​ផឹក​ទឹក​ដល់​ទៅ​៨កែវ​ក្នុង​១ថ្ងៃ​(ទោះ​មិន​ស្រេក​ក្តី​)​មិន​ល្អ​សម្រាប់​សុខ​ភាព​ទេ ហើយ​ថាវា​អាច​បង្កគ្រោះ​ថ្នាក់​ទៅ​វិញ​។​វេជ្ជ​បណ្ឌិត​ម៉ាហ្គារែត ម៉ាក​ខាត់​ថ៍នី​នៅ​ក្រុង​Glasgowចក្រភព​អង់​គ្លេស​បាននិយាយ​ថា NHS(ដែល​ជាផ្នែក​បម្រើ​សុខភាព​ជាតិ​)បាន​ជ្រើ​សរើស​យក​ដំ​បូន្មាន​តាម​គេ​ហទំព័រ​ដែល​ថា មនុស្ស​គួរតែ​ផឹក​ទឹក​ឲ្យ​បាន​ពី​៦ទៅ​៨​កែវ​ក្នុង​១ថ្ងៃគឺ​ជា​រឿង​ភូត​កុហក​ប៉ុណ្ណោះ​។ លោក​ស្រី​បាន​បន្ថែម​ថា អត្ថ​ប្រ​យោជន៍​ដែល​បាន​មក​ពី​​​ការ​ផឹក​ទឹក​ច្រើន​ជា​រឿយ​ៗ​គឺ​ជា​ការ​បំ​ផ្លើស​ហួ​ស​ហេតុ​ ហើយ​ដែល​ភាគ​ច្រើន​ការ​បំ​ផ្លើស​នេះ​ចេញ​ពី​អង្គការ ​​ឬក្រុម​ហ៊ុន​ដែល​ទទួ​ល​បាន​ផល​ប្រ​​យោជន៍​ពី​ការ​លក់​ទឹក​។​ នៅ​ក្នុង​ព្រឹត្តិប័ត្រ​British Medical Journal​លោក​ស្រី​ម៉ាក​​ខាត់​ថ៍នី​បាន​សរសេរ​ដោយ​ចង្អុល​បង្ហាញ​ថា ការ​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ផឹក​ទឹក​នៅ​ពេល​ដែល​យើង​មិ​ន​ស្រេក​អាច​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​កម្រិត​នៃ​ការ​ប្រមូល​ផ្តុំ​ស្មា​រតី​ជា​ជាង​ការ​បង្កើន​។​ ​បើ​តាម​ភស្តុ​តាង​ដាច់​ដោយឡែក​មួយ​បាន​បង្ហាញ​ថា សារ​ធាតុគីមី​ទាំង​ឡាយ​ដែល​​ប្រើ​សម្លាប់​មេរោគ​នៅ​ក្នុង​ទឹក​អាច​ធ្វើ​ឲ្យ​ខូច​សុខភាព​ទៅ​វិញ​។ ផឹក​ទឹក​ហួ​សប្រមាណ​ក៏​អាច​រំ​ខានដល់​ដំ​ណេក​​ផងដែរ​ខណៈ​ដែល​គេ​ត្រូវ​ក្រោក​ទាំង​ពាក់​កណ្តាល​យប់​បត់​ជើង​តូច​។​លោក​ស្រី​ម៉ាក​​ខាត់​ថ៍នី​បាន​ព្រមាន​ទៀត​ថា​ផឹក​ទឹក​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​កម្រិត​អំ​បិល​ក្នុង​ខ្លួន​ចុះ​ទាប ​​នាំ​ឲ្យ​មាន​ការ​ហើម​ក្នុង​ខួរ​ក្បាល​