ក្រសួងពាណិជ្ជកម្ម ដាក់ទណ្ឌកម្មមន្រ្តី អគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប)ដែលឞានប្រព្រឹត្តខុសច្បាប់ តាមអភិក្រម ងួតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាលនិងវះកាត់។ មន្រ្តី៥រូប បានចុះត្រួតពិនិត្យទំនិញ នៅផ្សាររមាស ឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៤មិថុនា កន្លងមកនេះ ហើយបានប្រព្រឹត្តនូវសកម្មភាពផ្ទុយពីច្បាប់។នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង។