• The People Post

រៀនដល់កម្រិតណាទើបធ្វើការជាមួយនាយករដ្ឋមន្រ្តីបាន?

សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា សម្តេចត្រូវការមនុស្សនៅក្បែរ ជាបុគ្គលមានការច្នៃប្រឌិត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះនៅក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៤០នាក់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤៕

តម្លៃមនុស្សនិងចំណេះវិទ្យា

*ធនធានមនុស្សសំខាន់ជាងអ្វីៗទាំងអស់ មនុស្សជាអ្នកបង្កើត និងដឹកនាំផែនការទាំងឡាយ។ *ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់សម្រាប់ជាតិ។ *បច្ចេកវិទ្យារីកចម្រើនលូតលាស់យ៉ាងណាក៏ដោយ គឺនៅតែមនុស្សជាអ្នកបង្កើតឡើង។ * ដើម្បីឱ្យប្រទេសជាតិរីកចម្រើន គឺត្រូវការធនធានមនុស្សដែលរស់រវើក។ *សង្គមជាតិមួយដែលគ្មានធនធានមនុស្សរស់រវើកទេនោះ នឹងដើរចេញគេហើយ។ * ធនធានមនុស្ស ជួយកាត់គម្លាតនៃការអភិវឌ្ឍជាមួយប្រទេសដទៃ។ * បទពិសោធន៍ និងសមត្ថភាព ជាទុនសម្រាប់ការប្រកួតប្រជែង និងចាប់យកឱកាសការងារ។

អគ្គិភ័យឆេះ អគារនៅប្រទេសគូវ៉ែត បណ្ដាលឱ្យកម្មករបរទេសជិត ៥០ នាក់ស្លាប់

យ៉ាងហោចណាស់មនុស្ស ៤៩ នាក់ បានស្លាប់នៅក្នុងប្រទេសគូវ៉ែត កាលពីថ្ងៃពុធ (១២ មិថុនា) បន្ទាប់ពីអគ្គិភ័យបានឆាបឆេះអគារស្នាក់នៅរបស់កម្មករបរទេស ដោយឧបនាយករដ្ឋមន្ត្រីគូវ៉ែត បានចោទប្រកាន់ម្ចាស់អចលនទ្រព្យថាបានប្រព្រឹត្តការរំលោភបំពានច្បាប់សាងសង់ដែលរួមចំណែកដល់ឧប្បត្តិហេតុបែបនេះ។ សញ្ជាតិរបស់អ្នកដែលបានស្លាប់មិនត្រូវបានអាជ្ញាធរប្រាប់ភ្លាមៗទេ។ ឯកអគ្គរដ្ឋទូតរបស់ប្រទេសឥណ្ឌា បានទៅសួរសុខទុក្ខនៅមន្ទីរពេទ្យដែលកម្មកររងរបួសក្នុងអគ្គិភ័យកំពុងសម្រាកព្យាបាល។ អ្នករួចជីវិតម្នាក់ពីហេតុការណ៍នោះបាននិយាយថា អគ្គិភ័យចាប់ផ្ដើមពីជាន់ខាងក្រោមនៃអគារ ហើយអ្នកដែលនៅជាន់ខាងលើមិនអាចគេចខ្លួនបានទេ។ កម្មកររាប់សិបនាក់ត្រូវបានរាយការណ៍ថារងរបួសក្នុងឧបទ្ទវហេតុនោះ។ ប្រជាជនឥណ្ឌា ជាច្រើននាក់ត្រូវគេរាយការណ៍ថាបានស្លាប់នៅក្នុងអគ្គិភ័យ បើយោងតាមលិខិតមួយដែលផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសឥណ្ឌា

៣០ឆ្នាំមកនេះ ADB ជួយបានជួយនិងគំាទ្រអ្វីខ្លះដល់កម្ពុជា?

បន្ទាប់ពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស, ADB បានផ្តល់ឥណទានដល់កម្ពុជា ក្នុងទំហំទឹកប្រាក់ សរុបចំនួន ៦៧.៧ លានដុល្លារអាម៉េរិក, សម្រាប់ឆ្នាំ១៩៩២ ដល់ឆ្នាំ ១៩៩៦, ដើម្បីស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ក្នុងវិស័យសំខាន់ ចំនួន៤ រួមមាន៖ វិស័យដឹកជញ្ជូន, វិស័យថាមពល, វិស័យកសិកម្ម,

ឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ

យប់មិញស្ថានទូតរុស្ស៊ីបានរៀបចំពិធីអបអរសាទរទិវាបុណ្យជាតិរបស់ខ្លួន លើកទី៣៤ ដែលមិនត្រឹមជាឱកាសក្នុងការពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ីប៉ុណ្ណោះទេ។ តែជាពេលវេលាដ៏ល្អដែលថ្នាក់ដឹកនាំសភា តំណាងរាស្រ្ត ជួបប្រាស្រ័យទាក់ទងជាមួយបណ្តាអង្គទូត ដៃគូអភិវឌ្ឍន៍ផ្សេងៗក្នុងការនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិនិងពលរដ្ឋ៕

កម្ពុជា-អូស្រ្តាលី ផ្លាស់ប្ដូរបទពិសោធន៍លើការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រនិងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ការផ្លាស់ប្តូរបទពិសោធន៍នេះធ្វើឡើងនៅក្នុងកំលុងពេលលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី ពីថ្ងៃទី១០ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ នៅប្រទេសអូស្រ្តាលី លោកឧបនាយករដ្ឋមន្រ្តី នឹងជួបជាមួយរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ នៃរដ្ឋាភិបាលអូស្ត្រាលី ជួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងការបរទេសនិងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់នគរបាលសហព័ន្ធអូស្ត្រាលី។ ជំនួបទាំងនោះ នឹងផ្ដោតលើការពិភាក្សា