• The People Post

ប្រយ័ត្នជានិច្ច កុំចេះតែផ្ទេរប្រាក់ ស្កេន KHQR ផ្តេសផ្តាសមានករណីបោកប្រាស់ច្រើនណាស់

សមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ឃើញថា ថ្មីៗនេះមានគេហទំព័របោកបញ្ឆោតមួយចំនួន បានបន្លំជាគ្រឹះស្ថានធនាគារ ឬហរិញ្ញវត្ថុស្របច្បាប់ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្លែងក្លាយទាក់ទងទៅនឹង «សេវាកម្ចី អនឡាញ» តាមរយៈទំព័រហ្វេសប៊ុក។ សមាគមធនាគារនៅកម្ពុជា សូមក្រើនរំលឹកដល់សារធារណៈ មេត្តាប្រុងប្រយ័ត្នជានិច្ច កុំផ្ទេរប្រាក់ កុំបង់អ្វីមួយ តាមការស្កេន KHQR ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួននានា។ ក្នុងករណីសង្ស័យ សូមទាក់ទងជាបន្ទាន់ទៅគ្រឹះស្ថានរបស់លោកអ្នក

ប្រធានព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជា រងចាំធ្វើការជាមួយប្រធានថ្មី សភាសាធារណរដ្ឋកូរ៉េ ដើម្បីបម្រើផលប្រយោជន៍ប្រជាជននិងប្រទេសទំាងពីរ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតផ្សេងគ្នា អបអរសាទរចំពោះលោក Woo Won-shik ដែលត្រូវបានជ្រើសរើស ជាប្រធានរដ្ឋសភាកូរ៉េខាងត្បូង នីតិកាលទី២២ កាលពីពេលថ្មីៗនេះ។ប្រធានសភាកម្ពុជាអះអាងដូចគ្នាពីការ រងចាំធ្វើការងារដោយជិតស្និទ្ធជាមួយ ឯកឧត្តម Woo Woo-shik

សូមអរគុណជាអនេកប្បការដល់លោក Scott Neeson ដែលបានជួយកុមារកម្ពុជា។

ទោះលោកមានជាតិសាសន៍ដទៃ តែកុមារកម្ពុជាជាច្រើនបានហៅលោកថា «លោកប៉ាៗ»។២០ឆ្នាំហើយ អង្គការមូលនិធិកុមារកម្ពុជា (CCF)របស់លោកបានជួយកុមារទុរគតនៅកម្ពុជាឱ្យមានពន្លឺជីវិតឡើងវិញ។យើងស្តាប់ការរៀបរាប់របស់យុវជនម្នាក់ ដែលបានបីបាច់ដោយ អង្គការមូលនិធិកុមារកម្ពុជា ហើយគាត់មានឱកាសទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក។ យើងដកស្រង់សំណេរដើមរបស់គាត់ទំាងស្រុង ដូខខាងក្រោមនេះ ៖ កាលពីប៉ុន្មានឆ្នាំ មុន ខ្ញុំតែងតែងមានក្តីស្រមៃមួយថា ខ្ញុំនឹងអាចបន្តការសិក្សា ថ្នាក់បរិញាបត្រ វិស្វកម្ម នៅបរទេស ជាពិសេសនោះគឺ សហរដ្ឋអាមេរិក។

កុំភ្លេចដល់រដូវដែលថតរូបស្អាតៗបាន នៅប្រាសាទបេងមាលាហើយ

រដូវវស្សាប្រាសាទបេងមាលាស្អាតណាស់។ ប្រាសាទបេងមាលាឬបឹងមាលាគឺជាប្រាសាទមួយដ៏ល្បីសម្រាប់ទេសចរណ៍គ្រប់ជាតិសាសន៍ ដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ដោយសារតែសម្រស់ដ៏ស្រស់ស្អាត និងរចនាបទដ៏អស្ចារ្យ ជាពិសេសនោះគឺថ្មប្រាសាទដែលរុំព័ទ្ធដោយស្លែទឹកពណ៌ខៀវ បានធ្វើអោយលេចបរិវេណប្រាសាទទាំងមូលប្រៀបបាននឹងឋានមួយទៀតពីភពផែនដី។ ប្រាសាទប្រាសាទបេងមាលា មានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត ស្ថាបនាឡើង ដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រសាទបេងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១ និង ដើមសតវត្សរ៍ទី១២ លើផៃ្ទដី ទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា

១ម៉ឺនរៀល ១ម៉ឺននាក់» គាំទ្រការព្យាបាលកុមារកម្ពុជាដោយឥតគិតថ្លៃ

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាការរួមគ្នាជាធ្លុងមួយ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ជួយព្យាបាលកុមារកម្ពុជាដោយឥតថ្លៃ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានបរិច្ចាគថវិកា ១០លានរៀល ដើម្បីចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើមឡើងដោយលោកជំទាវបណ្ឌិត ពេជ

ឆ្ពោះទៅការគ្មានក្មេងទំនើងក្នុងសង្គម

មានក្មេងទំនើង ខូចខាតសង្គម បាត់បង់ធនធានមនុស្ស បង្កការភ័យខ្លាចដល់ពលរដ្ឋ ប៉ះពាល់សណ្តាប់ធ្លាប់ សន្តិសុខសង្គម។យុវជនជាទំពំាងស្នងឬស្សី។ ការសិក្សាជាបេសកកម្មចំបងរបស់យុវជន។ សូមកុំចំណាយពេលវេលាមានតម្លៃរបស់អ្នកជាមួយអបាយមុខទាំងឡាយ។ ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានណែនាំឱ្យកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ខេត្តទាំងអស់ បន្តអនុវត្តឱ្យបានជាប់ជាប្រចាំ នឹងដូចភ្លៀងរលឹម