• The People Post

ដំណឹងល្អសម្រាប់កសិករ ទីផ្សាអង្ករ ស្រូវ កាន់តែធំ

កម្ពុជាលើកទឹកចិត្តឥណ្ឌូណេស៊ី វិនិយោគវិស័យកសិកម្មនៅកម្ពុជាដោយផ្ទាល់។ កម្ពុជាមានសន្តិសុខស្បៀង ដោយនៅសល់ស្រូវច្រើន ហើយ ឥណ្ឌូណេស៊ី ដែលមានប្រជាជនច្រើន ត្រូវការស្បៀង ។ កម្ពុជាអាចជាទីកន្លែងដែលអាចផ្គត់ផ្គង់ស្បៀងប្រកបដោយស្ថិរភាព។ ក្នុងជំនួបជាមួយ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ(Santo Darmosumarto) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤

៦៣ ប្រទេស/គោលដៅ ទទួលទានអង្ករខ្មែរ ក្នុងបរិមាណ៣០ម៉ឺនតោន នៅ៥ខែឆ្នាំនេះ

៥ខែឆ្នាំនេះ កម្ពុជាលក់អង្ករបាន ២១៩លានដុល្លារក្នុងបរិមាណ ៣០ម៉ឺនតោន និងស្រូវ ជិត២.៥លានតោន បានចំណូល ៧១០លានដុល្លារ។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣០២,៥៩២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៩ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះ ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន

អបអសាទរ ការងចាំជិត១០ឆ្នាំទើបអ្នកជំនាញ ភ្ញាស់កូនត្រីគល់រាំង ដែលជិតផុតពូជបានសម្រេច

ជាលទ្ឋផលជាលើកដំបូងនៅកម្ពុជា ដែលក្រុមស្រាវជ្រាវបច្ចេកទេសវារីវប្បកម្ម នៃវិទ្យាស្ថានជាតិស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប សម្ដេចតេជោ ហ៊ុន សែន បានបង្កាត់ ភ្ញាស់កូនត្រីគល់រាំង ទទួលជោគជ័យជាលើកដំបូង កាលពី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោយពីបានព្យាយាមចិញ្ចឹមបំប៉នត្រីមេពូជ ញី ឈ្មោល រហូតពេញវ័យអស់រយៈពេលជិត១០ឆ្នាំ។

រីករាយណាស់ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបងពោធិ៍សាត់ និងខេត្តកោះកុង សម្រេចការសាងសង់បាន៨៣,៣៦% គិតត្រឹមបំណាចខែឧសភា ឆ្នាំ២០២៤។

គម្រោងនេះ បានបែងចែកការងារជាច្រើនមាន ការងារផ្លូវថ្នល់សម្រេចបាន ៨៧.៣១% ការងារស្ពានសម្រេចបាន ៩១,១៨%, ការងារស្ពានខ្ពស់ជាងគេប្រវែង៥៣០ម៉ែត្រសម្រេចបាន ៤១,៥០% ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩.៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។

ពិតជារីករាយនិងមោទនភាពណាស់ បានអង្គុយកៅអីតំណាងរាស្រ្ត។

និសិត្ស​ និងយុវជនជំនាញច្បាប់ មកពី មូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ​ (KAS-FLY) បានមកទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភាកម្ពុជានៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។ រដ្ឋសភាតែងតែបើកចំហ ផ្តល់ឱកាសដល់សិស្ស និស្សិតនិងពលរដ្ឋបានចូលទស្សនាវិមានរដ្ឋសភា និងបានជួបពិភាក្សា ស្វែងយល់ពីការងារ រដ្ឋសភាជាមួយតំណាងរាស្រ្តដោយផ្ទាល់។

ដំណឹងល្អ ប្រធានមន្ទីរក្រសួងនានាជិត ឡើងថ្នាក់ស្មើនាយកដ្ឋានហើយ

លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន តំណាងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃក្រសួងមុខងារសាធារណៈសរុបចំនួនប្រមាណ ២៥០នាក់។ កិច្ចប្រជុំបានសម្រេចឯកភាព ទៅលើគោលការណ៍សមាសភាពសម្រាប់ការតែងតាំង និងការដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ។ អង្គប្រជុំបានសម្រេចផងដែរថា ដើម្បីសម្រួលដល់ការអនុវត្ត