• The People Post

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើប្រទេសកាណាដាបន្តគំាទ្រកម្ពុជាសម្រេចនូវគោលដៅ«កម្ពុជាគ្មានមីន»ក្នុងឆ្នាំ២០២៥

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Ping M. Kitnikone ឯកអគ្គរាជទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃចន្ទទី១៣ ខែឧសភាឆ្នាំ២០២៤។ លោកជំទាវ Ping M. Kitnikone បានចូលរួមអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី

ដំរីឈ្មោះរំដួលនិងចំប៉ា ដែលប្រទេសឡាវជូនកម្ពុជា បានមកដល់ សួនសត្វភ្នំតាម៉ៅ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកទទួលសត្វដំរីពីក្បាល ដែលប្រទេសឡាវធ្វើអំណោយជួនមកកម្ពុជាពីលោក Linkham DOOUANGSAVNH រដ្ឋមន្រ្តីក្រសួងកសិកម្មឡាវ កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ។ ពិធីប្រគល់-ទទួលសត្វដំរី ដែលជាអំណោយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើននៅក្នុងការ បំពេញបេសកកម្មការទូត ដែលនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិនិងប្រជាជន

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់ ចូលជួបសម្តែងការគួរសមដើម្បីជម្រាបលា និងទទួលអនុសាសន៍នៅមុនពេលលោកជំទាវ ត្រូវចេញទៅបំពេញបេសកកម្មការទូត។

ភ្នំសំពៅ ឆ្ពោះទៅកាន់តំណែងជាមណ្ឌលទេសចរណ៍នាំមុខគេ នៅខេត្តបាត់ដំបង

  មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បាននឹងកំពុងខិតខំកែច្នៃតំបន់ទេសចរណ៍ភ្នំសំពៅ ប្រែក្លាយជារមណីយដ្ឋានឈានមុខគេ ក្នុងខេត្តក្នុងឆ្នាំ២០២៤ នេះ។ ក្រៅពីគាររៀបចំហេដ្ឋារចនាសម្ពន្ធ័ទេសចរណ៍ មន្ទីរចង់ឱ្យគេស្គាល់កាន់តែច្រើននូវផលិតផល និងម្ហូបអាហារដែលជាស្នាដៃអ្នកបាត់ដំបង ។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា «ការកែច្នៃបន្ថែមនេះ មានសាងសង់ជាតូបដាក់តាំងលក់ផលិតផលក្នុងស្រុក (ភូមិមួយផលិតផលមួយ) រួមនិងម្ហូបអាហារឆ្ងាញ់ៗយ៉ាងសម្បូរបែបផងដែរ»។ ជាក់ស្តែងបច្ចុប្បន្នកំពុងតែសាងសង់ និងមានរៀបចំបំពាក់ភ្លើងពណ៌

បារីអេឡិចត្រូនិច បង្ករគ្រោះថ្នាក់ច្រើនយ៉ាងដល់សុខភាព ដូចជាកើតមហារីក ជំងឺសួត ជាដើម

បារីអេឡិចត្រូនិច ត្រូវគេមើលឃើញថាកំពុងពេញនិយមសម្រាប់មនុស្សមួយចំនួននៅក្នុងនោះមានយុវជនផងដែរ។ ក្រសួងសុខាភិបាល បានប្រកាសពីគ្រោះថ្នាក់ដែលបណ្តាលមកពីបារីអេឡិចត្រូនិចនេះថា អាចធ្វើឱ្យមនុស្សញៀន ហើយមានផលប៉ះពាល់ច្រើនដល់សុខភាព ដូចជាបណ្តាលឱ្យកើតជំងឺមហារីក ជំងឺសួត ជំងឺបេះដូងនិងការលួតលាស់ខួរក្បាលជាដើម។ ក្រសួងសុខាភិបាលបានរំលឹកដល់ពលរដ្ឋឱ្យជៀសឆ្ងាយពីបារីអេឡិចត្រូនិចនេះ ដើម្បីសុភាពនិងអនាគតរបស់អ្នក។ បារីអេឡិចត្រូនិកជាឧបករណ៍ជក់មួយប្រភេទ។ វាប្រើយន្តការអគ្គិសនីដើម្បីបង្កើតកំដៅ និងចំហាយទឹកដែលមានសារធាតុគីមីផ្សេងៗដោយគ្មានផ្សែងចេញពីដំណើរការចំហេះដូចបារីធម្មតា។ វាមានធាតុផ្សំសំខាន់ៗចំនួន ៣ គឺ ថ្ម ចំហាយទឹក និងកំដៅ

ត្រដក់សត្វស្លាបដែលជិតផុតពូជ មួយក្បាលបានលែងឱ្យរស់នៅក្នុងព្រៃធម្មជាតិវិញ

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) សហការជាមួយមន្ទីរបរិស្ថានខេត្តព្រះវិហារ និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំកម្ពុជា បានលែងសត្វត្រដក់តូចពេញវ័យមួយក្បាលដោយជោគជ័យ ត្រឡប់ទៅក្នុងជម្រកធម្មជាតិរបស់វាវិញ កាលពីពេលថ្មីៗនេះ។ដំបូងឡើយ ត្រដក់តូចនេះត្រូវបានដកហូតពីការជួញដូរសត្វចិញ្ចឹមខុសច្បាប់នៅក្នុងឆ្នាំ ២០១៩ បន្ទាប់ពីវាត្រូវបានគេរក្សាទុកតាំងតែពីតូច។សត្វត្រដក់តូចដែលបានកត់ត្រានៅបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងការគំរាមកំហែង ត្រូវបានចាត់ថ្នាក់ចុះមកជាប្រភេទជិតទទួលរងគ្រោះ ដែលនេះជាលទ្ធផលនៃវិធានការអភិរក្សដែលបានអនុវត្តដោយអាជ្ញាធររដ្ឋាភិបាល អង្គការអភិរក្ស និងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍នៅតាមបណ្តាប្រទេសនានាដែលមានវត្តមានសត្វប្រភេទនេះរស់នៅ។ ខណៈដែលត្រដក់តូចលែងជាប្រភេទដែលប្រឈមនឹងការឆាប់ផុតពូជ ប្រភេទសត្វនេះនៅតែងាយទទួលរងនឹងការគំរាមកំហែងជាច្រើន