• The People Post

ទិវាជាតិនៃការចងចាំ៖ ចងចាំការឈឺចាប់ក្នុងរបបប៉ុលពតនិងទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍កើតមានជាថ្មី

នៅថ្ងៃទី២០ ខែឧសភា គឺជាទិវានៃការចងចាំ អំពីរបបប្រល័យប៉ុលពតដែលបាននាំប្រទេសជាតិទៅកាន់ចំនុចសូន្យ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៥ គឺជាថ្ងៃនៃការ ចាប់ផ្តើមអនុវត្តនយោបាយប្រល័យពូជសាសន៍របស់ពួក ប៉ុល ពត ដែលធ្វើឱ្យប្រជាជនខ្មែរប្រមាណជាងបីលាននាក់ត្រូវបាត់បង់ជីវិត និងរាប់លាននាក់ផ្សេងទៀតត្រូវបែកបាក់គ្រួសារ ក្លាយជាស្រ្តីមេម៉ាយ ក្មេង កំព្រា និងក្លាយជាជនពិការ ហើយហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិទាំងមូលត្រូវបំផ្លាញខ្ទេចខ្ទីដល់ឫសគល់។ ទិវាជាតិនៃការចងចាំ ២០

មកស្គាល់ប្រាសាទខ្មែរ ៖ ប្រាសាទប្រែរូបដែលមានវ័យចំណាស់តាំងពីសតវត្សទី១០

ក្រៅពីប្រាសាទភ្នំបាខែង នៅក្នុងរមណីយដ្ឋានអង្គរមានកន្លែងទស្សនាថ្ងៃលិចមួយចំនួនទៀត ដែលភ្ញៀវទេសចរអាចទៅទស្សនាបាន រួមមាន ខ្លោងទ្វារទន្លេអុំ ស្រះស្រង់ និងប្រាសាទប្រែរូបជាដើម។ កាលពីពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានបើកឱ្យចូលទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូបឡើងវិញ បន្ទាប់ពីបិទមួយរយៈដោយសារការងារជួសជុលមួយចំនួន។ ពេលនេះ សាធារណជន ក៏ដូចជាភ្ញៀវទេសចរអាចចូលទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូបបាន ដែលមានទស្សនីយភាពដ៏ស្រស់ស្អាត ស្ងប់ស្ងាត់ និងប្លែកអារម្មណ៍។ ប្រាសាទប្រែរូប ជាប្រាសាទបុរាណមួយដែលមានវ័យចំណាស់តាំងពីសតវត្សទី១០ ឆ្នាំ៩៦១នៃគ.ស ហើយក៏ជាសំណង់អំពីឥដ្ឋដែលធំជាងគេនៅក្នុងសម័យអង្គរ។

សម្រង់ទស្សនៈប្រចាំថ្ងៃ

ក្នុងនាមជាតំណាងរាស្រ្ត យើងចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ និងត្រូវបម្រើប្រជាពលរដ្ឋរបស់យើងយ៉ាងពិតប្រាកដ ដោយតម្កល់នូវផលប្រយោជន៍របស់ពួកគាត់ដំបូងគេបង្អស់ នៅពេលធ្វើការសម្រេចចិត្ត និងដាក់ចេញនូវវិធានការណ៍ណាមួយ។

Forbes ទស្សនាវដ្តីលំដាប់ពិភពលោកបញ្ចូលកីឡាករគុនខ្មែរ ធឿន ធារ៉ា ជាជើងខ្លាំង

កីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024. ដែលរួមមានបណ្តាសហគ្រិនជោគជ័យ អ្នកដែលមានឥទ្ធិពល និងអ្នកនាំឲ្យមានវឌ្ឍនភាពក្នុងអាជីពរបស់ខ្លួនឡើង ដល់ចំនុចកំពូល។ Forbes គឺជាទស្សនាវដ្តីល្បីល្បាញបំផុត ក្នុងការចាត់ចំណាត់ថ្នាក់អ្នកមានមហាសេដ្ឋី

កម្ពុជាទាក់ទាញអ្នកវិនិយោគពីសាធារណរដ្ឋកូរ៉េ ជាមួយការធានានូវបរិយាកាសវិយោគ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងក្នុងពិធីបើក វេទិកា ធុរកិច្ច កម្ពុជា-កូរ៉េ នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ សាធារណរដ្ឋកូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ដោយបានចូលរួមពង្រឹងកម្លាំងពលកម្ម កែលម្អសេវាសាធារណៈ និងកសាងមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព

កិច្ចសហប្រតិបត្តិការកម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកសារចំនូន៦ បានចុះហត្ថលេខា

នៅក្នុងដំណើរទស្សនកិច្ច របស់ប្រមុខដឹកនាំកម្ពុជានៅសាធារណរដ្ឋកូរ៉េ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៦ដើម្បីអនុវត្តបន្តទៀត។ ឯកសារទំាង៦នោះមានដូចជា ៖