• The People Post

សម្តេចតេជោ ហ៊ុន សែន ៖ ដើម្បីរក្សាបាននូវសុខសន្តិភាព និងស្ថេរភាព គឺត្រូវប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ

ក្នុងសន្និសីទស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នៅព្រឹកថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានលើកឡើងថា ដើម្បីរក្សាបាននូវសុខសន្តិភាព និងស្ថេរភាព គឺត្រូវប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ កាត់បន្ថយគម្លាតសង្គម បង្កើតការងារជូនប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាផ្សេងៗទៀត។ សម្តេចតេជោ បានថ្លែងថា យើងត្រូវតែយកចិត្តទុកដាក់លើនយោបាយ «ចុងខ្សែពីរនៃចំណងមួយ» គឺចុងខ្សែម្ខាង

ការហោះហើរត្រង់រវាង កម្ពុជា-ឥណ្ឌា ផ្តើមពាក់កណ្តាល ខែមិថុនា ខាងមុខ

ការហោះហើរត្រង់ ជាលើកដំបូង រវាងប្រទេសកម្ពុជានិងឥណ្ឌា គ្រោងនឹងចាប់ផ្តើម នៅថ្ងៃទី ១៦ ខែ មិថុនា ខាងមុខជាមួយនឹងជើងហោះហើរ ចំនួន ៤ដង ក្នុងមួយសប្តាហ៍ ។ មានការសាទរពីគ្រប់មជ្ឈដ្ឋានចំពោះ ការបើកជើងហោះហើរ ត្រង់នេះ ថានឹងធ្វើឱ្យមានលំហូរទេសចរ រវាងប្រទេសទាំង ពីរ កើនឡើងទ្វេដង

រដ្ឋសភាកម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការពូនជ្រំមិត្តភាពដែកថែបដើម្បី នាំមកនូវផលប្រយោជន៍ជូនប្រជាជនទំាងសងខាង

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម សូរ៉ាត ហ្សាគៀរ (Shohrat Zakir) អនុប្រធានគណៈកម្មការអចិន្រ្ដៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពនិងប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគីក្នុងការនាំមកនូវផលប្រយោជន៍ជូនដល់ប្រទេស និងប្រជាជនទំាងសងខាង។ ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីបានធ្វើឡើងនៅក្នុងឱកាសសម្តេចរដ្ឋសភាធិបតី ឃួន សុដារី

នៅបាត់ដំបងរៀបចំតុបតែងប្រារព្ធពិធីបុណ្យវិសាខបូជាបែបនេះ

នៅខេត្តបាត់ដំបង តាមដងផ្លូវសាធារណៈបានតុបតែងនិងដាក់ទំាងព្រះពុទ្ធរូប ជាមួយខ្លឹមសារនៃថ្ងៃបុណ្យវិសាខបូជា។ ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនា ប្រារព្ធធ្វើឡើងនាថ្ងៃពេញបូណ៌មី ១៥ កើតខែ ពិសាខ ជារៀងរាល់ឆ្នាំ។ វិសាខបូជាឆ្នាំនេះ ប្រារព្ធធ្វើចំថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។ ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។ ព្រឹត្តិការណ៍ទាំងនោះ គឺ ការប្រសូត

វិធីការពារ ជំងឺស្ទះសរសៃឈាមបេះដូង

បេះដូង ជាសរីរាង្គមួយដ៏ចាំបាច់បំផុតរបស់មនុស្ស។ បើមានជំងឺប៉ះពាល់ដល់បេះដូង នោះអ្នកជំងឺអាចនឹងបាត់បង់ជីវិតតែម្តង ក្នុងករណីសង្គ្រោះមិនទាន់។ បេះដូង អាចជួបនឹងជំងឺច្រើនប្រភេទណាស់។ប៉ុន្តែមាន វិធានការចាំបាច់សំខាន់ៗមួយចំនួនសំរាប់ឱ្យយើងការពារកុំឲ្យមានគ្រោះថ្នាក់ដល់បេះដូង និងសរសៃឈាមបេះដូង។ យើងសូមលើកយកវិធានការបួនសំខាន់ៗ មួយជម្រាបជូនលោកអ្នក៖១- ឈប់ជក់បារី ២- ប្រកាន់ខ្ជាប់នូវទម្លាប់ដ៏ប្រពៃៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ត្រូវតែប្រយុទ្ធប្រឆាំងនឹងទម្លាប់អាក្រក់ដែលចូលចិត្តតែភាពស្រណុក ខ្លាចរអានឹងការបញ្ចេញកម្លាំង។ ទាំងនេះមិនមានន័យថាលោកអ្នកត្រូវតែអញ្ជើញទៅធ្វើកីឡារាប់ម៉ោងក្នុងមួយថ្ងៃៗនោះទេ ដើរ ឬរត់១០នាទីមួយថ្ងៃ វាប្រសើរណាស់ទៅហើយសំរាប់សុខភាព។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ វិស័យការទូតសភា រួមចំណែកលើកកម្ពស់កិត្យានុភាពជាតិនិងការដោះស្រាយបញ្ហានានាជូនមនុស្សជាតិលើសកលលោក

សម្តេចរដ្ឋធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការងារ វិស័យការទូតសភាកម្ពុជា ដែលបានចូលរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាការចូលរួមចំណែកដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋទំាងនៅក្នុងតំបន់និងសកលលោក តាម រយៈយន្តការសភា ដែលយកការសន្ទនាជាស្នូល។ សម្តេចបានវាយតម្លៃដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តាប់បាយការណ៍វឌ្ឍនភាពវិស័យការទូតសភា ជាពិសេសវឌ្ឍនភាពការងារ របស់ក្រុមការងាររដ្ឋសភាជាតិអាយប៉ា-កម្ពុជា ដែលជូនរបាយការណ៍ដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា