• The People Post

ចំការត្នោតនៅក្នុងតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាមកដល់បច្ចុប្បន្ននេះខ្លួនបានដាំត្នោតបានចំនួនប្រមាណ៥,០០០ដើម ក្នុងឧទ្យានអង្គរ និងបានកំពុងបណ្តុះ ជាង២,០០០ដើមបន្ថែម ដើម្បីត្រៀមដាំដុះនៅតាមទីតាំងក្បែរមាត់ប្រឡាយ និងទំនប់បុរាណ នាពេលខាងមុខនេះ។

កុំភ្លេចដល់រដូវដែលថតរូបស្អាតៗបាន នៅប្រាសាទបេងមាលាហើយ

រដូវវស្សាប្រាសាទបេងមាលាស្អាតណាស់។ ប្រាសាទបេងមាលាឬបឹងមាលាគឺជាប្រាសាទមួយដ៏ល្បីសម្រាប់ទេសចរណ៍គ្រប់ជាតិសាសន៍ ដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ដោយសារតែសម្រស់ដ៏ស្រស់ស្អាត និងរចនាបទដ៏អស្ចារ្យ ជាពិសេសនោះគឺថ្មប្រាសាទដែលរុំព័ទ្ធដោយស្លែទឹកពណ៌ខៀវ បានធ្វើអោយលេចបរិវេណប្រាសាទទាំងមូលប្រៀបបាននឹងឋានមួយទៀតពីភពផែនដី។ ប្រាសាទប្រាសាទបេងមាលា មានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត ស្ថាបនាឡើង ដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រសាទបេងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១ និង ដើមសតវត្សរ៍ទី១២ លើផៃ្ទដី ទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា

នៅពេល់ទៅដល់អង្គរវត្ត លោក ម៉ានី ប៉ាគីអាវ និយាយថា ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានមកកាន់ប្រទេសកម្ពុជា

លោក ម៉ានី ប៉ាគីអាវ បានទៅដល់អង្គរវត្ត ជាមួយអាវសដៃវែង ដែលមានរូបអង្គរនៅខាងខ្នង។ លោក បានទស្សនា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទបន្ទាយស្រី។ អ្នកប្រដាល់កម្រិតពិភពលោកនេះ ក៍បានភ្លក់ម្ហូបអាហារប្រពៃណីខ្មែរ និងបង្អែមជាច្រើនមុខ ផងដែរ។ លោក ម៉ានី ប៉ាគីអាវ ត្រងូវបានស្រង់សម្តីថា «ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានមកកាន់ប្រទេសកម្ពុជា

ទៅលេងរតនគិរី រាល់ដង តិចអត់ស្គាល់ច្បាស់ពី បឹងកន្សែង

បឹងកន្សែង គឺជាបឹងមួយ នៅកណ្ដាលក្រុងបានលុង នៃ ខេត្តរតនគិរី។ បឹងនេះ មានជម្រៅប្រមាណ ៧ ម៉ែត្រនៅរដូវទឹកឡើង។ បឹងកន្សែងនេះដែរ មានទ្វារទឹកបិទ បើកមួយ មានផែឈើមួយ ដែលមានទំហំ (៣០ ម x១០ ម) និងមានអាស្រមលោកតា ជួង

សប្បាយមែន! ជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក

អាជ្ញាធរជាតិអប្សរាកំពុងរៀបចំសហគមន៍សាមគ្គីមួយ ដើម្បីឱ្យបម្រើសេវាដល់អ្នកទេសចរជិះទូកលេងកម្សាន្តនៅបារាយណ៍ជយតដាក(បារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ)។ ការបង្កើតសហគមន៍នេះ គឺដើម្បីអភិវឌ្ឍន៍ទេសចរណ៍នៅបារាយណ៍ជយតាដាកផង ដើម្បីបង្កើតការងារក្នុងសហគមន៍សម្រាប់ប្រជាពលរដ្ឋរស់នៅភូមិភ្លង់ និងភូមិលាងដៃរបស់ឃុំលាងដៃ។ អាជ្ញាធរជាតិអប្សរា រៀបចំជាវង់ទស្សនាជិះទូកមើលសត្វព្រៃ និងសត្វស្លាបដ៏កម្រផ្សេងៗ ព្រមទាំងអាចផ្តិតយករូបភាពដ៏ស្រស់ត្រកាល ហើយអ្វីដែលពិសេសនោះ គឺទេសភាពថ្ងៃរៀបលិច។ អាជ្ញាធរជាតិអប្សរា បានរៀបចំគម្រោងបង្កើតសហគមន៍បម្រើសេវាទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាកតាំងតែពីឆ្នាំ២០១៧មក ក៏ប៉ុន្តែ គម្រោងនេះ បានខកខានដោយសារតែជំងឺកូវីដរាតត្បាត។ នៅដើមឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាបានផ្តួចផ្តើមរៀបចំគម្រោងដំណើរការទស្សនាចរ

មកស្គាល់ប្រាសាទខ្មែរ៖ ប្រាសាទភិមានអាកាស ព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រជាច្រើនរជ្ជកាល

តាមសិលាចារឹក ប្រាសាទភិមានអាកាស មានឈ្មោះថា ហេមស្រឹង្គគិរី ត្រូវបានស្ថាបនាដំបូងនៅដើមសតវត្សទី១០ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ វ្រះកម្រតាញស្រីសត្យាស្រ័យ នៅរវាងគ្រិស្ដសករាជ ៩១០ ហើយបន្តកសាងក្នុងរាជ្យក្រោយៗទៀត។ ប្រាសាទភិមាអាកាស ស្ថិតនៅក្នុងភូមិនគរក្រៅ ឃុំគោកចក ស្រុកនគរធំ ខេត្តសៀមរាប។ ប្រាសាទនេះ ជាព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រជាច្រើនរជ្ជកាល រួមមាន៖ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ពាក់កណ្ដាលស.វ.ទី១០,