• The People Post

៥សន្លឹកបង្ហាញកាន់តែច្បាស់រូបរាង ព្រែកជីកហ្វូណនតេជោ

ការដ្ឋានស្ថាបនាគម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តើមដំណើរការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤

ភ្លៀងនៅអង្គរ ត្រជាក់និងមានទេសភាពពណ៌បៃតង

ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាប្រាសាទអង្គរវត្ត ខណៈមានភ្លៀងធ្លាក់ ដែលជាទេសភាពមួយមានសោភ័ណភាពយ៉ាងទាក់ទាញ។ ទេសចរអាចនិងប្លែកអារម្មណ៍ចង់ឃើញទិដ្ឋភាពភ្លៀងធ្លាក់នៅប្រាសាទបុរាណ។

រកវិធីបង្កើនចំនួនត្រីនាគនៅកម្ពុជា

ក្រសួងកសិកម្ម កំពុងពិនិត្យមេីលអំពីលទ្ធភាពបង្កកំណេីត​ និងបង្កាត់ពូជត្រីនាគ​ និងសត្វកម្រផ្សេងៗទៀតនៅក្នុងតំបន់ស្ទឹងអារ៉ែង ខេត្តកោះកុង ដេីម្បីបង្កេីនចំនួននៃសត្វទាំងនេះ នៅក្នុងធម្មជាតិ។ គួរបញ្ជាក់ជូនថា ត្រីនាគត្រូវបានចាត់ចូលជាប្រភេទត្រីជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ខណៈពិភពលោកចាត់ទុកត្រីប្រភេទនេះ ចូលទៅក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាសាយតេស (CITES)។ បើតាមការស្រាវជ្រាវ កម្ពុជាមានត្រីនាគមេពូជប្រមាណជាង ៥០ក្បាលតែប៉ុណ្ណោះ​ នៅតាមតំបន់ស្ទឹងអារ៉ែង។

ប្រាសាទប្រែរូប កន្លែងទេសចរ ចូលចិត្តថតរូប ពេលថ្ងៃជិតអស់អស្ដង្គត ហើយនៅរដូវវស្សានេះ ធម្មជាតិបៃតង ស្រស់បំព្រងតែម្តង

ប្រាសាទប្រែរូប ជាប្រាសាទបុរាណមួយដែលមានវ័យចំណាស់តាំងពីសតវត្សទី១០ ឆ្នាំ៩៦១នៃគ.ស ហើយក៏ជាការកសាងប្រាសាទនេះដើម្បីឧទ្ទិសដល់ទេពក្នុងហិណ្ឌូសាសនា។ ជាការកត់សម្គាល់ អ្នកទេសចរដែលចូលចិត្តថតរូប ពួកគេអាចមកផ្ដិតយករូបភាពដ៏អស្ចារ្យនៅពេលព្រះអាទិត្យកំពុងអស្ដង្គត។ ផ្នែកខាងក្រៅកំពែង នៅមុនពេលថ្ងៃលិចប៉ុន្មាននាទី ពីជ្រុងនិរតីនោះ គេអាចគយគន់ទិដ្ឋភាពប្រាសាទជាមួយនិងពន្លឺព្រះអាទិត្យដែលចាំងមកលើតួប្រាសាទ ហើយដែលធ្វើឲ្យពណ៌របស់ប្រាសាទប្រែជាមានសម្រស់ពណ៌មាស៕

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត បញ្ចប់ការសិក្សា

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ការ, សិក្សាជលសាស្ត្រ, ការសិក្សាភូគព្ភសាស្ត្រ, ការសិក្សាវាស់ស្ទង់ និងការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ ហើយក្រុមហ៊ុនកំពុងសិក្សា រៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាននៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលនាពេលនាខាងមុខ។នេះបើតាមការឱ្យដឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជួន។ គម្រោងនេះត្រូវបានចែកចេញជាពីរជំហាន ដោយគម្រោងជំហាន១ រាជធានីភ្នំពេញ-សៀមរាប ប្រវែង២៤៩គ.ម ចំណាយថវិកាប្រមាណ ២.៥ប៊ីលាន និងជំហាន២ សៀមរាប-ប៉ោយប៉ែត

ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលជាចំណុចទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តផ្លូវបុប្ផាលាក់ខ្លួននៅភ្នំ១៥០០

នាដើមរដូវវស្សានេះ គឺជាពេលដែល ផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវអន្ទង់អាំង ភ្នំ១៥០០ ស្រុកវាលវែង មាន​ទេសសភាពស្រស់ស្អាតបំផុត ហើយមានភ្ញៀវទេសចរណ៍ចូលមកកំសាន្តច្រើន ជាពិសេស គឺ​ថ្ងៃ​ចុង​សប្តាហ៍ ដោយសារទេសភាពធម្មជាតិស្រស់ស្អាត ហើយមានផ្លូវងាយស្រួលធ្វើដំណើរ និង​ពុំ​ទាន់មានភ្លៀងធ្លាក់ខ្លាំង ។ ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវអន្ទងអាំង ភ្នំ១៥០០ បាន​បង្ហាញ​ក្តី​រីករាយ និងអារម្មណ៍ស្រស់ស្រាយនៅពេលបានមកកម្សាន្តនៅផ្លូវអន្ទង់អាំង ភ្នំ១៥០០