• The People Post

នេះជាចំនុចចាប់ផ្តើមព្រែកជីកហ្វូណនតេជោនិងជាកន្លែងត្រៀមបើកការដ្ឋាននៅជាង៣០ថ្ងៃទៀត

កក្កដា សីហា។ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នឹកបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ។ ដូចននេះ បើរាប់ពីថ្ងៃនេះទៅ នៅសល់ប្រមាណជា ៣៤ថ្ងៃទៀតប៉ុណ្ណោះ។ នៅក្នុងរូបភាពខាងលើនេះ ជាភូមិសាស្រ្ត ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីដែលជាចំនុចចាប់ផ្តើម នៃព្រែកជីក។ ទីនេះជាកន្លែងត្រូវប្រារព្ឋពិធីបើកការដ្ឋាននៅថ្ងៃទី៥សីហាខាងមុខ

ខេត្តកំពតកំពុងសាងសង់នាឡិកាកម្ពស់ ៣៥ម៉េត្រ ដើម្បីទាក់ទាញអ្នកទរសចរ

ខេត្តកំពត កំពុងរៀបចំសាងសង់នាឡិកាកម្ពស់ប្រមាណ ៣៥ម៉េត្រ មុខនាឡិការមានទំហំមុខកាត់អង្កត់ផ្ចិតប្រមាណ ៩,៧ម៉ែត្រ ដែលរចនាបទនៃការសាងសង់ ធ្វើឡើងដោយខ្មែរសុទ្ធសាធ។ នាឡិកានេះគ្រោងសាងសង់ឱ្យបានរួចរាល់មុនពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤-២០២៥ខាងមុខ ក្នុងចន្លោះខែតុលា-វិច្ឆិកា ឆ្នាំ២០២៤។ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ក្រោយពីទទួលបានការគាំទ្រ និងមានការកើនឡើងចំនួនភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្ត បន្ទាប់ពីមានការស្ថាបនាឱ្យមានឆ្នេរខ្សាច់កម្សាន្ត ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក

ច្បាស់ហើយ កម្ពុជាពិតជាមាន ផ្សោតផ្កាឈូក

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញមកបញ្ជាក់ថាសមុទ្រកម្ពុជា នៅខេត្តកំពត កែប និងខត្តព្រះសីហនុ ពិតជាមានផ្សោតឬត្រីដូហ្វីនពណ៌ផ្កាឈូក មែន។ ផ្សោតឬត្រីដូហ្វីនពណ៌ផ្កាឈូក ជាធនធានកម្រក្នុងការទាក់ទាញអ្នកទេសចរ។ ក្រសួងស្នើប្រជានេសាទចូលរួមការពារ និងស្នើអ្នកប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយតែរូប ផ្សោតឬត្រីដូហ្វីនពណ៌ផ្កាឈូកពិតប្រាកដនៅកម្ពុជា កុំយករូបភាពបរទេស ឬរូបភាពគ្មានប្រភពច្បាស់លាស់ មកផ្សាយ៕

អង្គរបេះដូងទេសចរណ៍និងវប្បធម៌កម្ពុជា

ត្រឈឹងត្រឈៃណាស់ទឹកដីអង្គរយើងនារដូវវស្សា។អង្គរបេះដូងទេសចរណ៍និងវប្បធម៌កម្ពុជា។ ព្រៃឈើ ជាដង្ហើមមនុស្សជាតិ សត្វរុក្ខជាតិ និងប្រាសាទបុរាណផង។ អរគុណអាជ្ញាធរជាតអប្សរា សម្រាប់រូបថតស្អាត់ៗ

៥ចំនុចគួរដឹងពី រមណីយដ្ឋានភ្នំសំពៅ ខេត្តបាត់ដំបង

១. ភ្នំសំពៅ មានកំពស់ប្រមាណជា ១០០ ម៉ែត្រ មានផ្លូវអាចឡើងដោយ រថយន្ត និងម៉ូតូទៅដល់កំពូលភ្នំបាន, មានកាំជណ្តើរ ជាទូទៅសម្រាប់ដើរចុះដោយថ្មើរជើង។ ២,បើមើលពីចម្ងាយភ្នំនេះ មានរូបរាងស្រដៀងទៅនឹងសំពៅ លើភ្នំទាំងមូល មានល្អាង តូច ធំ រហូតដល់១២ល្អាង។ ៣. ទីតាំងភ្នំសំពៅ គឺជាសមរភូមិប្រយុទ្ធដ៍ក្តៅគគុកក្នុងសម័យសង្រ្គាម

ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ

ការកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោត្រង់ចំណុចវាលស្រែ៥០០ បានកំពុងដំណើរការ។ នៅពេលគម្រោងនេះសាងសង់រួចនឹងក្លាយព្រះបដិមាដ៏ធំនិងខ្ពស់ជាងគេនៅកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក។ គម្រោងនេះ មិនត្រឹមតែជាទីសក្ការៈដល់ពុទ្ធសាសនិកប៉ុណ្ណោះទេ ថែមទាំងនឹងក្លាយទៅជាតំបន់គោលដៅទេសចរណ៍ដ៏មានសក្ដានុពលថែមទៀតផង ។