• The People Post

សៀមរាបយើង ឮថា

រដ្ឋបាលខេត្ត កំពុងរៀបចំតំបន់មាត់ស្ទឹងសៀមរាបនិងតំបន់វត្តបូណ៌ជាតំបន់ទេសចរណ៍ទី៣ ក្រៅពីតំបន់ប្រាសាទ និងតំបន់ផប់ស្ទ្រីត ក្នុងគោលដៅទាក់ទាញអ្នកទេសចរមកកម្សាន្តនៅក្នុងខេត្តសៀមរាបបន្ថែមទៀត។

«បុណ្យរុក្ខទិវា»

សូមឧទ្ទិសបួងសួងឱ្យពិធី«បុណ្យរុក្ខទិវា» នេះ ស្ថិតក្នុងបេះដូងរបស់បងប្អូន ជនរួមជាតិគ្រប់ៗរូប នឹងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ រួមគ្នាថែរក្សាការពារ និងអភិវឌ្ឍន៍ធនធានព្រៃឈើសត្វព្រៃ ដែលជាមរតកដ៏មានតម្លៃរបស់ជាតិ យើងឱ្យបានគង់វង្សរហូតទៅ។ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

តើបុព្វបុរសខ្មែរសង់ប្រាសាទសំបូរព្រៃគុក ដើម្បីអ្វី?

ថ្ងៃនេះជាខួប៧ឆ្នាំ ដែលតំបន់ប្រាសាទសំបូរព្រៃគុក បានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃ៨ ខែកក្កដា ឆ្នាំ២០១៧។ ប្រាសាទសំបូរព្រៃគុកនាសម័យបុរាណ គឺជារាជធានីខ្មែរបុរាណ «នគរភ្នំ» ។ ពាក្យ «គុក» សំដៅ «ប្រាសាទ ឬទីងងឹត» ដែលមានន័យថា ជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ដើម្បីអប់រំចិត្ដ ព្រោះថាប្រាសាទ ជាទីកន្លែងសក្ការៈបូជារបស់ព្រះរាជា

យើងអាចទៅកោះកុងជិះយន្តហោះបានហើយ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្នុងស្រុកបទុមសាគរ ខេត្តកោះកុង នឹងចាប់ផ្តើមជើងហោះហើរក្នុងស្រុកក្នុងខែសីហាខាងមុខនេះ ។នេះបើតាមមន្រ្តីជាន់ខ្ពស់ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA)៕  

ស្ពានខ្ពស់ជាងគេនៅកម្ពុជា ក្រោយសាងសង់រួច គឺមានកម្ពស់ ៥៣០ម៉ែត្រ

ស្ពានខ្ពស់ជាងគេនៅកម្ពុជា ក្រោយសាងសង់រួច មានប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤៣,៥០% ហើយ។ ស្ពាននេះជាផ្នែកនៃផ្លូវជាតិលេខ១០ពី ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK១+៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

នេះជាចំនុចចាប់ផ្តើមព្រែកជីកហ្វូណនតេជោនិងជាកន្លែងត្រៀមបើកការដ្ឋាននៅជាង៣០ថ្ងៃទៀត

កក្កដា សីហា។ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នឹកបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ។ ដូចននេះ បើរាប់ពីថ្ងៃនេះទៅ នៅសល់ប្រមាណជា ៣៤ថ្ងៃទៀតប៉ុណ្ណោះ។ នៅក្នុងរូបភាពខាងលើនេះ ជាភូមិសាស្រ្ត ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីដែលជាចំនុចចាប់ផ្តើម នៃព្រែកជីក។ ទីនេះជាកន្លែងត្រូវប្រារព្ឋពិធីបើកការដ្ឋាននៅថ្ងៃទី៥សីហាខាងមុខ