• The People Post

រដ្ឋសភានីតិកាលទី៧ ពង្រឹងការងារទូតសភា

ការងារទូតជាការស្វែងរក និងការពារផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជន តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ជាតិ។ ទំនាក់ទំនងការទូតសភា រដ្ឋសភាកម្ពុជាបានបង្កើតក្រុមមិត្តភាពជាមួយសភាប្រទេសជាមិត្តជាច្រើននៅលើសកលោក។ ក្នុងក្របខណ្ឌទ្វេភាគីសភាកម្ពុជាជាស្ថាបនិក និងសមាជិកអន្តរសភានានាទំាងក្នុងតំបន់និងសកលោក។ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋសភា ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង និងក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឥណ្ឌា និងការធ្វើបច្ចុប្បន្នភាពការងារមួយចំនួនទាក់ទងនឹងការងារការទូតសភា ពិសេសការងារ AIPA ៕

ត្រូវចិត្តពលរដ្ឋណាស់ ពេលឭប្រធានរដ្ឋសភាដែលជាស្រ្តីដំបូងគេនៅកម្ពុជាកាន់តំណែងនេះ ហើយបានពោលពាក្យដូច្នេះ៖

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាលើកឡើងចំៗថា «ក្នុងនាមជាតំណាងរាស្រ្តម្នាក់ យើងត្រូវមាន កាតព្វកិច្ចភ្ជាប់មកជាមួយបែបណា ហើយត្រូវធ្វើយ៉ាងណាដើម្បីតបស្នង និងបម្រើដល់ពលរដ្ឋម្ចាស់ឆ្នោតដែលបានបោះឆ្នោតជ្រើសតាំង យើងឱ្យមកធ្វើជាតំណាងរបស់ពួកគាត់។ ក្នុងនាមជាតំណាងរាស្រ្ត យើងចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ និងត្រូវបម្រើប្រជាពលរដ្ឋរបស់យើងយ៉ាងពិតប្រាកដ ដោយតម្កល់នូវផលប្រយោជន៍របស់ពួកគាត់ដំបូងគេបង្អស់ នៅពេលធ្វើការសម្រេចចិត្ត និងដាក់ចេញនូវវិធានការណ៍ណាមួយ។» សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថែមទំាងបញ្ជាក់ថា

ជម្រាបលា ឯកឧត្តម ឯកអគ្គរដ្ឋទូត និងលោកជំទាវ!!

«ខ្ញុំក៏ដូចជាប្រជាជនកម្ពុជា មានអារម្មណ៍អាឡោះអាល័យជាខ្លាំង នៅពេលដឹងថា ឯកឧត្ដមឯកអគ្គរដ្ឋទូត ត្រូវបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ហើយ គ្រោងចាកចេញនៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ។ សង្ឃឹមថា ទោះបី ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ចប់បេសកកម្មនៅកម្ពុជាក៏ពិតមែន ហើយត្រូវបន្តបេសកកម្មនៅទីណាក៏ដោយ ក៏ឯកឧត្តមនៅតែបន្តថែរក្សាទំនាក់ទំនងដ៏ល្អនេះជារៀងរហូត

តំណាងរាស្រ្តតែងតែផ្សារភ្ជាប់និងការរស់នៅប្រជាពលរដ្ឋ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀបអនុប្រធានទី១ អញ្ជើញ​ចុះពិនិត្យការសាងសង់ផ្លូវបេតុងអាមេប្រវែងជាងពីពាន់ម៉ែត្រ​ នៅស្រុកពាមរក៍​ ខេត្តព្រៃវែង ដើម្បីសម្រួលការរស់នៅពលរដ្ឋកាន់តែល្អប្រសើរទាំងការធ្វើដំណើរនិងពាណិជ្ជកម្ម។