• The People Post

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើប្រទេសកាណាដាបន្តគំាទ្រកម្ពុជាសម្រេចនូវគោលដៅ«កម្ពុជាគ្មានមីន»ក្នុងឆ្នាំ២០២៥

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Ping M. Kitnikone ឯកអគ្គរាជទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃចន្ទទី១៣ ខែឧសភាឆ្នាំ២០២៤។ លោកជំទាវ Ping M. Kitnikone បានចូលរួមអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើននៅក្នុងការ បំពេញបេសកកម្មការទូត ដែលនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិនិងប្រជាជន

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់ ចូលជួបសម្តែងការគួរសមដើម្បីជម្រាបលា និងទទួលអនុសាសន៍នៅមុនពេលលោកជំទាវ ត្រូវចេញទៅបំពេញបេសកកម្មការទូត។

រដ្ឋសភាកើតចេញពីប្រជាពលរដ្ឋដើម្បីប្រជាពលរដ្ឋ

រដ្ឋសភានីតិកាលទី៧ បានប្រសូតចេញពីការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាព្រឹត្តការណ៍ប្រវត្តិសាស្រ្ត ដោយមានប្រជាពលរដ្ឋជាង ៨៤% នៃចំនួនប្រជាពលរដ្ឋ បានចេញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឈរឈ្មោះមកពីគណបក្សចំនួន១៨។ ប្រជាពលរដ្ឋជាង ៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពោលគឺទទួលបាន១២០អាសនៈនៅក្នុងរដ្ឋសភាចំណែកគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន ចំនួន៥អាសនៈ។ ឈរលើលទ្ធផលជាមូលដ្ឋាននេះ ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន

ឈ្វេងយល់ពីរដ្ឋសភាកម្ពុជា ពីឆ្នាំ១៩៤៧ដល់ពេលបច្ចុប្បន្ន

ស្ថាប័ននីតិប្បញត្តិនៃព្រះរាជាណាចក្រកម្ពុជា មានព្រឹទ្ធសភា និងរដ្ឋសភា។ រដ្ឋសភានីតិកាលទី៧ មានសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធាន រដ្ឋសភា។ ចំណែកព្រឹទ្ធសភានីតិកាលទី៥ មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា។ តើរដ្ឋសភា មានកំណើតពីពេលណាមក? នៅចន្លោះពេលពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ ប្រទេសកម្ពុជាស្ថិតក្រោមអាណាព្យាបាលរបស់បារាំង។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖“យើងចង់បានសេចក្តីស្រលាញ់ពីបេះដូង ការស្មោះត្រង់ពិតប្រាកដ លុះត្រាទាល់តែយើងខិតខំផ្តល់អ្វីល្អជូនគេ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានទី១ នៃគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្ស ចុះមុលដ្ឋានខេត្តកណ្តាល បានផ្តាំផ្ញើដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបម្រើ និងបំពញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងយុវជន។ សម្តេចបានមានប្រសាសន៍ថា “យើងចង់បានសេចក្តីស្រលាញ់ពីបេះដូង ការស្មោះត្រង់ពិតប្រាកដ លុះត្រាទាល់តែយើងខិតខំផ្តល់អ្វីល្អជូនគេ” ។ សម្តេចបានគូសបញ្ជាក់បន្ថែមថា

ឯកឧត្តម ចាប ម៉ុច និង ឯកឧត្តម ទេព សុធីរ ក្លាយជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម ប្រាក់ សុខុន ដែលបានអញ្ជើញទៅដឹកនាំព្រឹទ្ធសភា

រដ្ឋសភានៅព្រឹកថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៤ បើកសម័យប្រជុំពេញអង្គដើម្បីប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មី មណ្ឌលខេត្តកណ្តាលចំនួនពីរមាន ឯកឧត្តម ចាប ម៉ុច និង ឯកឧត្តម ទេព សុធីរ ជំនួស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ប្រាក់ សុខុន ដែលបានសូមលាលែងទៅកាន់តួនាទីថ្មី។