សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា អភិបាលកិច្ចល្អ និងការធ្វើកំណែទម្រង់គឺជាចំនុចអាទិភាពដើម្បីឱ្យស្ថាប័នរីកចម្រើនហើយ ការងារកាន់តែមានប្រសិទ្ធភាពនៅក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។ រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានដាក់ចេញនូវយុទ្ធសាស្រ្តច្បាស់លាស់ ម៉ឹងមាត់ នៅក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឡើង។ នៅក្នុងនោះរដ្ឋសភា ដែលមានអគ្គលេខាធិការដ្ឋានរដ្ឋសភាជាសេនាធិការ បានកំពុងពង្រឹងអភិបាលកិច្ច ការធ្វើកំណែទម្រង់ ព្រមទំាងធ្វើទំនើបកម្មស្ថាប័ន