• The People Post

អាមេរិក៖ Google បំពានច្បាប់ប្រឆាំងការទុកចិត្ត ជុំវិញការផ្តាច់មុខខុសច្បាប់លើម៉ាស៊ីនស្វែងរក

ចៅក្រមអាមេរិក បានសម្រេចកាលពីថ្ងៃចន្ទ (០៥ សីហា) ថាក្រុមហ៊ុន ហ្គូហ្គល (Google) បានបំពានច្បាប់ប្រឆាំងការទុកចិត្ត ដោយចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីបង្កើតភាពផ្តាច់មុខខុសច្បាប់ និងក្លាយជាម៉ាស៊ីនស្វែងរកលំនាំដើមរបស់ពិភពលោក ដែលជាការឈ្នះដ៏ធំលើកដំបូងសម្រាប់អាជ្ញាធរសហព័ន្ធ លើឥទ្ធិពលទីផ្សាររបស់សម្ព័ន្ធបច្ចេកវិទ្យាខ្នាតយក្ស ប៊ីក ធិច (Big Tech)។ ចៅក្រមតំបន់អាមេរិក លោក អាមីត មេតា

លោកខាងលិច ជំរុញឱ្យបង់ក្លាដែស បន្ថយភាពតានតឹង និងផ្លាស់ប្ដូរអំណាចតាមលទ្ធិប្រជាធិបតេយ្យ

មហាអំណាចលោកខាងលិច បានអំពាវនាវកាលពីថ្ងៃចន្ទ (០៥ សីហា) ឱ្យមានភាពស្ងប់ស្ងាត់នៅបង់ក្លាដែស បន្ទាប់ពីមេដឹកនាំដែលកាន់អំណាចយូរឆ្នាំ លោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានចុះពីតំណែង និងភៀសខ្លួន ដោយអាមេរិក បានស្វាគមន៍យោធាចំពោះការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នជាជាងការបង្ក្រាបក្រុមបាតុករបន្ថែមទៀត។ ពលរដ្ឋបង់ក្លាដែសនៅបរទេសបានអបអរដំណឹងនេះ ខណៈប្រទេសផ្សេងទៀត ជំរុញឱ្យប្រទេសនេះរក្សាសណ្ដាប់ធ្នាប់ បន្ទាប់ពីការតវ៉ាដ៏ហិង្សា។ សហភាពអឺរ៉ុប

មកដឹងពីច្បាប់ ទាក់ទងវិស័យពាណិជ្ជកម្ម ដែលរដ្ឋសភា បានអនុម័តកន្លងមក មាន៖

-ច្បាប់ស្តីវិធានកំណើតទំនិញ -ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ -ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡេចត្រូនិច -ច្បាប់ស្តីពីការប្រកួតប្រជែង -ច្បាប់ស្តីពីការសុវត្ថិភាពអាហារ -ច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម -ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម -ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។

សារព័ត៌មាន Reuters៖ នាយករដ្ឋមន្ត្រីបង់ក្លាដែសលាលែងពីតំណែង និងចាកចេញពីប្រទេស

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Reuters បានឲ្យដឹងថា នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានលាលែងពីតំណែង ហើយបានចាកចេញពីប្រទេស នៅថ្ងៃចន្ទ (ទី៥ ខែសីហា) នេះ ខណៈដែលមនុស្សកាន់តែច្រើន បានបាត់បង់ជីវិត នៅក្នុងអំពើហិង្សាមួយ ក្នុងចំណោមអំពើហិង្សាដ៏អាក្រក់បំផុត គិតចាប់តាំងពីការទទួលបានឯករាជ្យរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ កាលពីជាង ៥ទសវត្សរ៍មុន៕

លោក ណេតាន់យ៉ាហ៊ូ អំពាវនាវឲ្យបង្កើនសម្ពាធលើក្រុមហាម៉ាស ឲ្យដោះលែងចំណាប់ថ្នូរ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា មានតែការបង្កើនសម្ពាធយោធាលើក្រុមហាម៉ាសប៉ុណ្ណោះដែលនឹងជួយដោះលែងចំណាប់ថ្នូរទាំងអស់ដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធ នៅតំបន់ហ្កាហ្សាស្ទ្រីប។ ការិយាល័យនាយករដ្ឋមន្ត្រី បានដកស្រង់សម្តីលោកថា៖«មានតែការបង្កើនសម្ពាធយោធាលើក្រុមហា ម៉ាស់ប៉ុណ្ណោះដែលនឹងនាំឲ្យសម្រេចបាននូវគោលបំណងទាំងអស់នៃសង្គ្រាម រួមទាំងការវិលត្រឡប់មកផ្ទះវិញនៃចំណាប់ថ្នូររបស់យើងទាំងអស់ដែលនៅរស់ និងអ្នកស្លាប់»។ ភាពតានតឹង បានផ្ទុះឡើងម្តងទៀត នៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលា ឆ្នាំ

ការអបអរសាទរចេញពីវិមានរដ្ឋសភា

សំឡេងស្គរជ័យ ការបង្ហោះប៉េងប៉ោងការសម្តែងរបាំឆៃយ៉ាំ បានលាន់ឮពេញផ្ទៃប្រទេសព្រមៗគ្នា នៅវេលាម៉ោង៩:៩នាទីព្រឹកថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជា។ នៅក្នុងនោះក៏មានការអបអរសាទរចេញពីវិមានរដ្ឋសភា ផងដែរ។ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាមោទនភាពរបស់ខ្មែរ៕