• The People Post

ក្រុមហាម៉ាសអំពាវនាវឱ្យមានផែនការអនុវត្តលើកិច្ចចរចាកន្លងទៅស្តីពីបទឈប់បាញ់នៅហ្កាហ្សា

ក្រុមហាម៉ាសបានស្នើឱ្យក្រុមអ្នកសម្របសម្រួលបង្ហាញផែនការដោយផ្អែកលើកិច្ចចរចាបទឈប់បាញ់កាលពីកន្លងទៅ ជាជាងការព្យាយាមស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីនៅដែនដី ហ្កាហ្សា ប៉ុន្មានថ្ងៃមុនកិច្ចចរចា ស្នើឡើងដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា។ រដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសតំបន់ហ្កាហ្សាស្រ្ទីប និយាយថា មនុស្សជាង ១០០នាក់ ត្រូវបានសម្លាប់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលលើសាលារៀនក្នុងទីក្រុងហ្កាហ្សា ។ ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Telegram ផ្លូវការរបស់ខ្លួន ក្រុមនេះបាននិយាយថា ខ្លួនចង់បានផែនការមួយ ផ្អែកលើសំណើបទឈប់បាញ់ថ្ងៃទី

អ៊ុយក្រែននិងរុស្ស៊ីចោទដាក់គ្នា ជុំវិញការបាញ់ប្រហារលើរោងចក្រនុយក្លេអ៊ែរកាន់កាប់ដោយក្រុងមូស្គូ

ទីក្រុងមូស្គូ និងទីក្រុងគៀវ បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ថាបានចាប់ផ្ដើមបាញ់លើមូលដ្ឋានរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសស៊ៀ (Zaporizhzhia) ដែលកាន់កាប់ដោយរុស្ស៊ីកាលពីថ្ងៃអាទិត្យ ខណៈអ៊ុយក្រែន បានជំរុញឱ្យអ្នកស្រុករក្សាភាពស្ងប់ស្ងាត់ និងរាយការណ៍ថាមិនមានសញ្ញានៃការភាយចេញសារធាតុវិទ្យុសកម្មនោះទេ។ ទីភ្នាក់ងារឃ្លាំមើលថាមពលបរមាណូអន្តរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ ដែលមានវត្តមាននៅរោងចក្ររ៉េអាក់ទ័រចំនួនប្រាំមួយដ៏ធំនោះ បាននិយាយថា ក្រុមអ្នកជំនាញរបស់ខ្លួនបានឃើញផ្សែងខ្មួលខ្មាញ់ហុយចេញពីតំបន់ភាគខាងជើងនៃរោងចក្រនេះស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការផ្ទុះជាច្រើន។ លោកប្រធានាធិបតីអ៊ុយក្រែនVolodymyr Zelensky បានចោទប្រកាន់រុស្ស៊ីពីបទបាញ់បំផ្លាញដែលលោកបាននិយាយថា

កុំ​ព្រងើយកន្តើយ​! ផឹកទឹក​ខុសពេល​ក៏​ឈឺក្រពះ​ដែរ

ពេល​ភ្ញាក់​ពី​គេង​ ​ពេលវេលា​មួយ​ដែល​អ្នក​គួរ​ផឹកទឹក គឺ​នៅពេលដែល​អ្នក​ក្រោក​ពី​គេង​។ ទន្ទឹមនឹងនេះ កែវ​ទឹក​ដំបូង​នៅពេល​ព្រឹក​គួរតែ​ជា​ទឹក​ក្តៅ​ឧណ្ហៗ ដើម្បី​លាង​សម្អាត​ពោះវៀន​។ ការផឹក​ទឹក​ក្តៅ​មួយ​កែវ​ធ្វើឱ្យ​មុខងារ​រាងកាយ​សកម្ម ជួយ​កម្ចាត់​កាកសំណល់​ក្នុង​ក្រពះ និង​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ដែល​សម្បូរ​ទៅដោយ​ថាមពល​។​ ​ម៉ោង 12 ថ្ងៃត្រង់​ ​ពេល​មួយ​ដែល​អ្នក​គួរ​ផឹកទឹក គឺ​មុនពេល​អាហារ​ថ្ងៃត្រង់ ដើម្បី​បំពេញ​ក្រពះ​របស់​អ្នក និង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​។ នេះ​នឹង​កាត់បន្ថយ​លទ្ធភាព​នៃ​ការ​ញ៉ាំ​ច្រើនពេក​អំឡុងពេល​អាហារ និង​បង្កើន​ការ​បន្សាប​ជាតិពុល​។ ជាមួយគ្នានេះ នៅពេលដែល​អ្នក​ផឹកទឹក​នៅពេលនេះ

អ្នកតវ៉ាប្រឆាំងការរើសអើងជាតិសាសន៍ ធ្វើបាតុកម្មប្រឆាំងនៅទីក្រុង Crawley ប្រទេសអង់គ្លេស

ក្រុមបាតុករគាំទ្រជនអន្តោប្រវេសន៍ កាលពីថ្ងៃសុក្រ បានមកប្រមូលផ្តុំគ្នា នៅខាងក្រៅទីក្រុង Crawley ភាគខាងត្បូងទីក្រុងឡុងដ្រ៍ ដើម្បីបង្ហាញពីសាមគ្គីភាពរបស់ពួកគេ ជាមួយជនអន្តោប្រវេសន៍ បន្ទាប់ពីបាតុកម្មប្រឆាំងអន្តោប្រវេសន៍ជាច្រើនថ្ងៃ នៅក្នុងទីក្រុងនានា ទូទាំងចក្រភពអង់គ្លេស។ កុបកម្មនៅទូទាំងក្រុងនិងទីក្រុងជាច្រើន បានផ្ទុះឡើងបន្ទាប់ពីការសម្លាប់ក្មេងស្រីបីនាក់ នៅក្នុងព្រឹត្តិការណ៍តន្ត្រី នៅទីក្រុង Southport ជាទីក្រុងឆ្នេរសមុទ្រនៅភាគពាយព្យប្រទេសអង់គ្លេស បន្ទាប់ពីការផ្ញើសារមិនពិតនៅលើបណ្តាញផ្សព្វផ្សាយសង្គម ដែលបានកំណត់អត្តសញ្ញាណថា ឃាតករដែលសង្ស័យ

អាមេរិកនឹងបញ្ជូនមីស៊ីល Stinger និងគ្រាប់រំសេវ ទៅឲ្យអ៊ុយក្រែន ក្នុងកញ្ចប់ជំនួយថ្មី ១២៥ លានដុល្លារ

សេតវិមាន បានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក នឹងបញ្ជូនសព្វាវុធដល់ប្រទេសអ៊ុយក្រែនបន្ថែមទៀតមានតម្លៃ១២៥លានដុល្លារ ដើម្បីជួយក្នុងប្រតិបត្តិការយោធារបស់ប្រទេសនេះប្រឆាំងរុស្ស៊ី រួមទាំងសមត្ថភាពការពារដែនអាកាសដែលត្រូវការច្រើន ដូចជារ៉ាដាដើម្បីឃើញហេតុការណ៍ និងប្រឆាំងកាំភ្លើងធំ ព្រមទាំងអាវុធប្រឆាំងរថក្រោះរបស់សត្រូវ។ កញ្ចប់ជំនួយចុងក្រោយនេះ ធ្វើឡើងនៅពេលដែលអ៊ុយក្រែន បានចាប់ផ្តើមការវាយលុកតាមជើងគោកទ្រង់ទ្រាយធំរបស់ខ្លួនលើទឹកដីរុស្ស៊ី ចាប់តាំងពីសង្រ្គាម ចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ ២០២២។ ការវាយលុកនៅក្នុងទីក្រុង Kursk បានជំរុញឱ្យទីក្រុងមូស្គូប្រកាសគ្រាអាសន្ន និងបញ្ជូនកងកម្លាំងបន្ថែមទៀតទៅទីនោះ។ អ្នកនាំពាក្យសន្តិសុខជាតិ

ធ្លាក់យន្តហោះនៅទីក្រុងសៅប៉ូឡូ ប្រទេសប្រស៊ីល បណ្តាលឲ្យមនុស្ស៦១នាក់ស្លាប់

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា យន្តហោះ ហោះក្នុងស្រុកមួយគ្រឿង បានធ្លាក់នៅ​ជិត​ទីក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រ បណ្តាលឲ្យមនុស្ស​ទាំងអស់​៦១​នា​ក់​នៅ​លើ​យន្ត​ហោះបានស្លាប់។ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Voepass បាននិយាយថា យន្តហោះ ធ្វើ​ដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Sao Paulo ហោះចេញពីទីក្រុង Cascavel ក្នុងរដ្ឋ Parana ធ្លាក់នៅម៉ោងប្រហែល