• The People Post

រុស្ស៊ី បន្តប្រយុទ្ធជាមួយទាហានអ៊ុយក្រែន ក្នុងថ្ងៃទីបីបន្ទាប់ពីការវាយលុកព្រំដែនដ៏ធំ

កងកម្លាំងរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ (០៨ សីហា) បានបន្តប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែនក្នុងថ្ងៃទីបី បន្ទាប់ពីពួកគេបានវាយលុកតាមព្រំដែនរុស្ស៊ីក្នុងតំបន់ ឃើកស្ក៍ (Kursk) ដែលជាការវាយប្រហារដ៏ខ្លាំងក្លាមួយទៅលើតំបន់មហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ដែលបានបង្ខំឱ្យទីក្រុងមូស្គូ កោះហៅទាហានបម្រុងទៅទប់ទល់។ នៅក្នុងការវាយប្រហារដ៏ធំបំផុតមួយរបស់អ៊ុយក្រែន លើប្រទេសរុស្ស៊ី ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២មក ទាហានអ៊ុយក្រែនប្រហែល ១.០០០នាក់បានឆ្លងកាត់ព្រំដែនរុស្ស៊ី នៅព្រឹកព្រលឹមថ្ងៃទី០៦ ខែសីហា ជាមួយនឹងរថក្រោះ

កសិករម៉ិកស៊ិក បិទផ្លូវហាយវ៉េ រយៈពេលជាង៤០ម៉ោង ដើម្បីទាមទារសំណងហួសកាលកំណត់

កសិករប្រទេសម៉ិកស៊ិក បានបិទផ្លូវហាយវ៉េដ៏សំខាន់មួយ រវាងទីក្រុង Mexico City និងទីក្រុង Puebla នៅម៉ិកស៊ិកភាគកណ្តាលរយៈពេលជាង៤០ម៉ោង ដើម្បីទាមទារប្រាក់សំណងហួសកាលកំណត់ពីរដ្ឋាភិបាល។ កសិកររាប់សិបនាក់ បានចាប់ផ្តើមការតវ៉ាចាប់តាំងពីថ្ងៃអង្គារ ដោយទាមទារឱ្យរដ្ឋាភិបាលបង់ប្រាក់សំណងដែលហួសកាលកំណត់ សម្រាប់ដីដែលត្រូវបានដកហូតយកកាលពី៦០ឆ្នាំមុន ដើម្បីសាងសង់ផ្លូវហាយវ៉េ។ ការតវ៉ានេះ បានធ្វើឱ្យមនុស្សរាប់រយនាក់ជាប់គាំងដំណើរនៅក្នុងរថយន្តរបស់ពួកគេរយៈពេលជាង៤០ម៉ោង។ កសិករ បានអនុញ្ញាតឲ្យចរាចរណ៍ឆ្លងកាត់រយៈពេលប្រហែលពីរម៉ោងកាលពីរសៀលថ្ងៃពុធ មុននឹងបន្តការបិទផ្លូវឡើងវិញ។ ពួកគេបាននិយាយថា

លើសពីដួងព្រលឹងជាតិ សិល្បៈនិងវប្បធម៌ ជាការទូតដែលមិនបាច់និយាយភាសាដូចគ្នា ហើយបានក្លាយជា ជាច្រករបៀងភ្ជាប់ទំនាក់ទំនងកម្ពុជាទៅកាន់ពិភពលោក ដែលអាចទាក់ទាញទេសចរ ពាណិជ្ជកម្ម ជួយសង្គមជាតិ។

ក្នុងន័យខាងលើនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បន្តយកចិត្តទុកដាក់ គាស់កកាយ នូវសិល្បៈខ្មែរ ដែលស្ទើរបាត់បង់ ឬបានបាត់បង់ទៅហើយ ឱ្យមានសកម្មភាពឡើងវិញ ជាមួយនឹងការបង្កើតនូវគំនិតច្នៃប្រឌិតថ្មី ស្របតាមបរិបទនៃសម័យឌីជីថល ក្នុងន័យថែរក្សាផង និងអភិវឌ្ឍន៍ផង ដើម្បីធ្វើយ៉ាងណារក្សាបាននូវវប្បធម៌ ប្រពៃណីល្អផូរផង់និងសម្បូរបែបរបស់ខ្មែរពីសម័យមហានគរឱ្យបានគង់វង្ស ហើយមានការរីកចម្រើនឡើង។ សម្តេចប្រធានរដ្ឋសភា

កិច្ចប្រជុំត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការ របស់ ប្រធានរដ្ឋសភា នៅប្រទេសចិននាខែកញ្ញាខាងមុខបានដំណើរការទៅដោយរលួន និងទទួលបានជោគជ័យ

លោកបណ្ដិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភាទទួលបន្ទុកប្រចាំការ និងជានាយកខុទ្ទកាល័យ សម្តេចប្រធានរដ្ឋសភា បានជួបប្រជុំ ពិភាក្សាការងារ ជាមួយ លោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធនិម្មិត (Zoom) នៅរសៀលថ្ងៃទី៨ ខែសីហាឆ្នាំ២០២៤ ដើម្បីសម្របសម្រួល ត្រៀមរៀបចំការងារ

ទីក្រុងនានារបស់ចិន កំពុងឡើងកម្ដៅខ្លាំង ខណៈតំបន់ដាំដុះស្រូវស្ថិតក្រោមការគំរាមកំហែង

កម្ដៅដ៏ខ្លាំងក្លាបានវាយប្រហារទីក្រុងធំៗជាច្រើននៅលើឆ្នេរសមុទ្រភាគខាងកើតប្រទេសចិន កាលពីថ្ងៃអង្គារ (០៦ សីហា) និងបានជំរុញតម្រូវការប្រើប្រាស់ថាមពលយ៉ាងខ្លាំង ខណៈសីតុណ្ហភាពឡើងខ្ពស់នៅតំបន់ខាងក្នុងរបស់ចិន បានធ្វើឱ្យមានការភ័យខ្លាចថាខូចខាតដល់ដំណាំស្រូវ។ អាជ្ញាធរក្នុងតំបន់បាននិយាយថា ទីក្រុង ហាងចូវ (Hangzhou) ដែលមានប្រជាជនចំនួន ១២,៥លាននាក់ និងមានក្រុមហ៊ុនធំៗមួយចំនួនរបស់ចិន បានហាមឃាត់រាល់ការបើកភ្លើងបំភ្លឺផ្លូវថ្នល់ដែលមិនចាំបាច់ក្នុងសប្តាហ៍នេះដើម្បីសន្សំថាមពល ខណៈបណ្តាញអគ្គិសនីរងសម្ពាធពីកម្ដៅខ្លាំង។ នៅទីក្រុងសៀងហៃ បន្ទុកអតិបរមា ឬតម្រូវការនៅលើបណ្តាញអគ្គិសនីរបស់ខ្លួនបានលើសពី ៤០លានគីឡូវ៉ាត់ជាលើកដំបូងកាលពីថ្ងៃទី០២

អាមេរិក៖ Google បំពានច្បាប់ប្រឆាំងការទុកចិត្ត ជុំវិញការផ្តាច់មុខខុសច្បាប់លើម៉ាស៊ីនស្វែងរក

ចៅក្រមអាមេរិក បានសម្រេចកាលពីថ្ងៃចន្ទ (០៥ សីហា) ថាក្រុមហ៊ុន ហ្គូហ្គល (Google) បានបំពានច្បាប់ប្រឆាំងការទុកចិត្ត ដោយចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីបង្កើតភាពផ្តាច់មុខខុសច្បាប់ និងក្លាយជាម៉ាស៊ីនស្វែងរកលំនាំដើមរបស់ពិភពលោក ដែលជាការឈ្នះដ៏ធំលើកដំបូងសម្រាប់អាជ្ញាធរសហព័ន្ធ លើឥទ្ធិពលទីផ្សាររបស់សម្ព័ន្ធបច្ចេកវិទ្យាខ្នាតយក្ស ប៊ីក ធិច (Big Tech)។ ចៅក្រមតំបន់អាមេរិក លោក អាមីត មេតា