• The People Post

សមាជិកសភាអាមេរិក អនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មតុលាការ ICC ជុំវិញការស៊ើបអង្កេតអ៊ីស្រាអែល

សភារបស់សហរដ្ឋអាមេរិក បានអនុម័តសេចក្តីស្នើច្បាប់ដែលអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បន្ទាប់ពីរដ្ឋអាជ្ញា បានដាក់ស្នើសុំដីកាចាប់ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។ រដ្ឋអាជ្ញាតុលាការ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ បាននិយាយថា លោក Netanyahu និងរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant

អាមេរិក៖ សម្ព័ន្ធមិត្តកំពុងពន្លឿនលើការប្រើប្រាស់ទ្រព្យបង្កករុស្ស៊ី ដើម្បីជួយអ៊ុយក្រែន

មន្ត្រីជាន់ខ្ពស់នៃរតនាគារអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ (០៤ មិថុនា) ថា សហរដ្ឋអាមេរិក និងដៃគូ G7 របស់ខ្លួនកំពុងពន្លឿនលើការស្វែងរកមធ្យោបាយដើម្បីផ្តល់មូលនិធិដែលត្រូវការជាបន្ទាន់បន្ថែមទៀតដល់អ៊ុយក្រែន ពីការទាញយកប្រាក់ចំណេញដែលទទួលបានលើទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី។ លោក ប្រេនត៍ នៃមែន (Brent Neiman) ជំនួយការលេខាធិការហិរញ្ញវត្ថុអន្តរជាតិ បាននិយាយថា ការសម្រេចនាពេលថ្មីៗនេះរបស់សហភាពអឺរ៉ុប ក្នុងការប្រើប្រាស់លំហូរប្រចាំឆ្នាំនៃប្រាក់ចំណេញរកបានពីទ្រព្យសកម្មដែលត្រូវបង្កក អាចមានលទ្ធភាពផ្តល់ប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីជួយអ៊ុយក្រែន

ច្បាស់ហើយ រដ្ឋសភានីតិកាលទី៧ យកប្រជាពលរដ្ឋជាស្នូល

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ក្នុងនាមជាតំណាងរាស្រ្ត ចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ និងត្រូវបម្រើប្រជាពលរដ្ឋរបស់យើងយ៉ាងពិតប្រាកដ ដោយតម្កល់នូវផលប្រយោជន៍របស់ពួកគាត់ដំបូងគេបង្អស់ នៅពេលធ្វើការសម្រេចចិត្ត និងដាក់ចេញនូវវិធានការណ៍ណាមួយ។ សម្តេចប្រធានរដ្ឋសភា បានស្នើដល់សមាជិកសមាជិការដ្ឋសភាទំាងអស់ ខិតខំបំពេញការងារស្នូលចំនួនបី ជាអាទិ៍ ការងារនីតិកម្ម ការងារជាតំណាង និងការងារតាមដានការអនុវត្តច្បាប់ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្រៅពីការបំពេញការងារទាំងបីខាងលើ

អស្ចារ្យណាស់ ដូចសភានៅអឺរ៉ុបអីចឹង រដ្ឋសភាកម្ពុជាបើកឱ្យសិស្ស និស្សិតទស្សនា ឈ្វេងយល់ការងារតំណាងរាស្រ្ត

សាស្ត្រាចារ្យ និងនិសិ្សត​ នៃសាកលវិទ្យាល័យប៊ែលធី ចំនួន១៩០រូប បានមកធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់អំពីតួនាទី​ និងភារកិច្ចរបស់រដ្ឋសភា នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ តំណាងរាស្រ្តនិងមន្រ្តីជាន់ខ្ពស់រដ្ឋសភា បានទទួលស្វាគមន៍ និងធ្វើបទបង្ហាញអំពីប្រវត្តិរដ្ឋសភាកម្ពុជា និងតួនាទីភារកិច្ចរបស់តំណាងរាស្រ្តដល់យុវជនបានសិក្សាឈ្វេងយល់។ នៅឱកាសនោះក្រៅការជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយតំណាងរាស្រ្ត សិស្ស និស្សិត បានចូលទៅទស្សនាសាលប្រជុំពេញអង្គរដ្ឋសភាផងដែរ៕

រដ្ឋសភានីតិកាលទី៧ ពង្រឹងការងារទូតសភា

ការងារទូតជាការស្វែងរក និងការពារផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជន តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ជាតិ។ ទំនាក់ទំនងការទូតសភា រដ្ឋសភាកម្ពុជាបានបង្កើតក្រុមមិត្តភាពជាមួយសភាប្រទេសជាមិត្តជាច្រើននៅលើសកលោក។ ក្នុងក្របខណ្ឌទ្វេភាគីសភាកម្ពុជាជាស្ថាបនិក និងសមាជិកអន្តរសភានានាទំាងក្នុងតំបន់និងសកលោក។ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋសភា ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង និងក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឥណ្ឌា និងការធ្វើបច្ចុប្បន្នភាពការងារមួយចំនួនទាក់ទងនឹងការងារការទូតសភា ពិសេសការងារ AIPA ៕

ត្រូវចិត្តពលរដ្ឋណាស់ ពេលឭប្រធានរដ្ឋសភាដែលជាស្រ្តីដំបូងគេនៅកម្ពុជាកាន់តំណែងនេះ ហើយបានពោលពាក្យដូច្នេះ៖

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាលើកឡើងចំៗថា «ក្នុងនាមជាតំណាងរាស្រ្តម្នាក់ យើងត្រូវមាន កាតព្វកិច្ចភ្ជាប់មកជាមួយបែបណា ហើយត្រូវធ្វើយ៉ាងណាដើម្បីតបស្នង និងបម្រើដល់ពលរដ្ឋម្ចាស់ឆ្នោតដែលបានបោះឆ្នោតជ្រើសតាំង យើងឱ្យមកធ្វើជាតំណាងរបស់ពួកគាត់។ ក្នុងនាមជាតំណាងរាស្រ្ត យើងចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ និងត្រូវបម្រើប្រជាពលរដ្ឋរបស់យើងយ៉ាងពិតប្រាកដ ដោយតម្កល់នូវផលប្រយោជន៍របស់ពួកគាត់ដំបូងគេបង្អស់ នៅពេលធ្វើការសម្រេចចិត្ត និងដាក់ចេញនូវវិធានការណ៍ណាមួយ។» សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថែមទំាងបញ្ជាក់ថា