• The People Post

មានផ្លូវមានសង្ឃឹម! ផ្លូវនិងស្ពានថ្មីឆ្លងកាត់ទន្លេបាសាក់សម្រុកសាងសង់

រដ្ឋបាលរាជធានីភ្នំពេញ បើកផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មួយខ្សែទៀត ដែលវានឹងដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរឡើងមួយកំរិតទៀត។ ផ្លូវថ្មី១ខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)គឺអាចដោះចរាចណ៍ពីផ្លូវជាតិលេខ១ ទៅផ្លូវ៦០ម៉ែត្រខណ្ឌមានជ័យនិងបន្តឆ្ពោះទៅ២១៧ (ផ្លូវចំការដូង)។ រហូតមកដល់ពេលនេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បានជាង១០%ហើយ

កម្ពុជាគម្រោងទៅគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប ក្នុងខែមិថុនាខាងមុខ

ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយ លោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប។ កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីការត្រៀមខ្លួនរបស់ភាគីពាក់ព័ន្ធ ក្នុងដំណើរបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្ហាញផ្លូវស្តីពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជាជូនទៅវិនិយោគិននៃប្រទេសចំនួនពីរ ក្នុងសហភាពអឺរ៉ុបគឺ ប្រទេសអាល្លឺម៉ង់ និងប្រទេសអេស្ប៉ាញ

រាជរដ្ឋាភិបាល​ ដាក់​ឈ្មោះ​កំណាត់​ផ្លូវ​មួយ​ខ្សែ ជា «មហាវិថីស៊ី ជីន​ពីង» ដែល​ជា​ឈ្មោះ​របស់​ប្រធានាធិបតី​ចិន

«មហាវិថី ស៊ី ជីនពីង» ឆ្លងកាត់ ផ្លូវជាតិលេខ៤ ដល់ ផ្លូវជាតិលេខ១ មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បន្តចូល រួមធ្វើអាទិភាវូបនីយកម្មលើគុណភាពអប់រំ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បន្តចូល រួមធ្វើអាទិភាវូបនីយកម្មលើគុណភាពនៃការអប់រំដើម្បីឱ្យសិស្ស-និស្សិតនៃគ្រឹះស្ថានឧត្តមសិក្សា មានសមត្ថភាព កាន់តែខ្ពស់ក្នុងទីផ្សារការងារ រួមចំណែកជាមួយរាជរដ្ឋា ភិបាល អភិវឌ្ឍមូលធនបញ្ញាដល់យុវជន សម្រាប់បន្តវេន និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសជាតិ។ សម្តេចធិបតី លើកឡើងបែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយ ប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយដោយលោកបណ្ឌិត

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ឯកឧត្ដម វ៉ាង វិនធាន ជាតួអង្គដ៏សំខាន់ធ្វើឱ្យស្មារតីនៃកិច្ចព្រមព្រៀងថ្នាក់ដឹកនាំកម្ពុជា-ចិន សម្រេចជាលទ្ធផលជាក់ស្តែងនាំមកនូវផលប្រយោជន៍ដល់ប្រជាជនទំាងសងខាង

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងអំពីជោគជ័យនៃបេសកកម្មការទូត របស់ ឯកឧត្ដម វ៉ាង វិនធាន(Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកសំខាន់មួយក្នុងការធ្វើឱ្យសម្រេចនូវរាល់ស្មារតីឯកភាពគ្នារវាងថ្នាក់ដឹកនាំកម្ពុជានិងចិន ជាលទ្ធផលជាក់ស្តែងបម្រើដល់ផលប្រយោជន៍ប្រទេសនិងប្រជាជនទំាងសងខាង។ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃបែបនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្ដម

សមយុទ្ធកងទ័ពជើងទឹកកម្ពុជា-ចិន បិទបញ្ចប់ដោយជោគជ័យ

សមយុទ្ធកងទ័ពជើងទឹករវាងកម្ពុជា និងចិនឈ្មោះថា «នាគមាស-ឆ្នាំ២០២៤» បានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោយដំណើរការអស់រយៈពេល១២ថ្ងៃ។នាគមាសឆ្នាំ២០២៤នេះ ធ្វើឡើងក្នុងគោលបំណងពង្រីកការទំនាក់ទំនងគ្នា ការពង្រឹងសមត្ថភាពយោធា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងមិនមានការគំរាមកំហែងដល់ប្រទេសណាឡើយ។នៅក្នុងឱកាសបិទសមយុទ្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើង