• The People Post

ជាតិស្ករនឹងមិនឡើងខ្ពស់ ពេលដែលអ្នកមិនប៉ះពាល់អាហារនេះ

អាហារដែលបំពងខ្លាញ់ទាំងឡាយ អ្នកគួរតែកុំបរិភោគឲ្យសោះ ព្រោះវាមានផ្ទុកជាតិខ្លាញ់ខ្ពស់ ដោយញ៉ាំយូរទៅ នឹងងាយធ្វើឲ្យជាតិស្ករក្នុងរាងកាយឡើងខ្ពស់ណាស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចប្រឈមនឹងជំងឺទឹកនោមផ្អែម។ ជាពិសេស អ្នកក៏អាចឡើងទម្ងន់ខ្លាំងដោយមិនដឹងខ្លួនផងដែរ។ ភេសជ្ជៈដែលមានផ្ទុកជាតិស្ករខ្ពស់ទាំងឡាយក៏អ្នកគួរតែចៀសកុំញ៉ាំច្រើនផងដែរ ព្រោះនៅពេលដែលអ្នកផឹកកាន់តែច្រើន ជាតិស្ករនឹងឡើងកាន់តែខ្ពស់។ ជាហេតុដែលធ្វើឲ្យយូរទៅអ្នកនឹងប្រឈមជំងឺទឹកនោមផ្អែម។ ដូចនេះ អ្នកគួរតែកុំញ៉ាំឲ្យសោះប្រសិនជាអាច។ សាច់ដែលមានខ្លាញ់ច្រើន និងគ្រឿងក្នុងសត្វ អ្នកមិនគួរពិសារច្រើននោះទេ ព្រោះវាអាចធ្វើឲ្យអ្នកលើសជាតិខ្លាញ់។ នៅពេលដែលលើសយូរទៅ នឹងធ្វើឲ្យអ្នកប្រឈមនឹងជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន។

ក្នុងពេល២នេះ ជាពេលដែលល្អក្នុងការប៉ូវខួរក្បាលកូនឲ្យឆ្លាតខ្លាំង

ពេលដំបូងដែលអាចប៉ូវខួរក្បាលកូនបាន គឺជាពេលដែលអ្នកត្រៀមមានផ្ទៃពោះ។ ក្នុងកន្លះឆ្នាំមុននឹងអ្នកត្រៀមមានផ្ទៃពោះ អ្នកគួរតែញ៉ាំអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីន។ នៅពេលដែលសុខភាពអ្នករឹងមាំ ហើយផ្ទុកទៅដោយសារធាតុចិញ្ចឹមច្រើន នោះពេលដែលអ្នកមានផ្ទៃពោះ នឹងល្អចំពោះកូនខ្លាំងណាស់។ ក្រោយពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែញ៉ាំអាហារដែលជួយដល់ខួរក្បាលកូនឲ្យបានច្រើន ដូចជាត្រីជាដើម។ ការពិសារបែបនេះ ទើបកូនក្នុងផ្ទៃទទួលបានសារធាតុចិញ្ចឹមទាំងនោះ ដោយអាចជួយឲ្យខួរក្បាលកូនលូតលាស់បានល្អ។ ក្រោយពេលដែលអ្នកសម្រាលកូនរួច បើអ្នកឲ្យកូនបៅទឹកដោះ អ្នកគួរតែញ៉ាំអាហារដែលជំនួយដល់ខួរក្បាលកូន ទើបកូនអាចទទួលបានសារធាតុទាំងនោះតាមទឹកដោះអ្នក។ ជាពិសេស

មិនបានទេ ! រោគ​សញ្ញា​ជំងឺ​បាក់ទឹកចិត្ត​ដោយ​មិនដឹង​ខ្លួន

ភាគច្រើន​មនុស្ស​សុទ្ធតែ​ដឹង​ពី​រោគ​សញ្ញា​ផ្នែក​ផ្លូវចិត្ត​នៃ​ជំងឺ​បាក់ទឹកចិត្ត ប៉ុន្តែ​រោគ​សញ្ញា​លើ​រាង​កាយ​ទាក់ទង​នឹង​ជំងឺ​បាក់ទឹកចិត្ត​តែងតែ​ត្រូវ​បាន​មើល​រំលង ដោយសារ​តែ​រោគ​សញ្ញា​ទាំងនោះ​ហាក់ដូចជា​មិន​មានការ​ទាក់ទង​ជាមួយ​ជំងឺ​នេះ​ទេ ។ ដើម្បី​អាច​កត់សម្គាល់​ពី​ជំងឺ​បាក់ទឹកចិត្ត អ្នក​ក៏​ត្រូវ​ដឹង​ពី​រោគ​សញ្ញា​របស់​វា​ចំពោះ​រាង​កាយ​ផង​ដែរ ។ ដោយសារ​វា​អាច​ជួយ​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​បាន​ទាន់​ពេល ។ សញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត​ដែល​អ្នក​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍ ៖ ១-​ស្រក ឬ​ឡើង​ទម្ងន់ ជំងឺ​បាក់ទឹកចិត្ត​ប៉ះពាល់​ដល់​អ៊័​រ​ម៉ូ​ន​ដែល​គ្រប់គ្រង​ចំណង់​អាហារ និង​អាច​ធ្វើ​ឱ្យ​អ្នក​ចង់​ញ៉ាំ​ច្រើន ឬ​តិច​ជាង​ធម្មតា ។ ស្រប​ពេល​គ្នា​នេះ​ដែរ បញ្ហា​ដំណេក​ដែល​ទាក់ទង​ទៅ​នឹង​ជំងឺ​បាក់ទឹកចិត្ត​ក៏​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​នេះ​ផង​ដែរ

អាហារ​កែច្នៃ​ជ្រុល​៖ សត្រូវ​លេខ​១​របស់​សុខភាព បង្ក​ជំងឺ​…

ក្នុង​ឆ្នាំ 2022 ទស្សនាវដ្ដី American Journal of Clinical Nutrition បាន​បោះពុម្ពផ្សាយ​ការសិក្សា​ស្ទង់​មតិ​លើ​បុគ្គល​ចំនួន 40,937 នាក់ ដោយ​ផ្តោតលើ​ការផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​មនុស្សពេញវ័យ​ពី​ឆ្នាំ 2001 ដល់​ឆ្នាំ 2018 ។ លទ្ធផល​បាន​បង្ហាញថា​សមាមាត្រ​នៃ​កាឡូរី​ដែល​បានមកពី​អាហារ​កែច្នៃ​ជ្រុល​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។ ​នៅ​ឆ្នាំ 2018 57%

បន់ស្រន់ បួងសួងបានតែកុំភ្លេចសិក្សារៀនសូត្រ

មួយថ្ងៃមុនការប្រឡង នៅកន្លែងគោរពសក្ការៈនានា គេសង្កេតឃើញវត្តមាន សិស្សានុសិស្ស ដែលជាបេក្ខជនត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានទៅបួងសួងសូមឱ្យប្រឡងជាប់។ ក្រសួងអប់រំ យុវជននិងកីឡា បានធ្វើកំណែទម្រង់ការប្រឡងប្រកបដោយគុណភាព ក្រោមពាក្យស្លោកថា «អ្នកចេះគឺជាប់»៕