• The People Post

កំហុសពេលទទួលទានអង្ករសំរូបនាំឱ្យបាត់បង់សារធាតុចិញ្ចឹម

អង្ករសំរូបគឺជាអាហារសុខភាពដែលសម្បូរទៅដោយជាតិសរសៃ និងវីតាមីន ដូច្នេះស្ត្រីដែលចង់សម្រកទម្ងន់ និងអ្នកដែលកើតជំងឺទឹកនោមផ្អែមចូលចិត្តប្រើវាណាស់។ ទោះជាយ៉ាងណាក៏ដោយ អង្ករសំរូបមិនមែនតែងតែល្អនោះទេ ប្រសិនបើអ្នកញ៉ាំវាខុស វានឹងបង្កគ្រោះថ្នាក់ច្រើនជាងផលល្អ។ ខាងក្រោមនេះជាកំហុស ៤យ៉ាង ពេលទទួលទានអង្ករសំរូប ដែលគួរចៀសវាង៖ ១.ទម្លាប់ទុកអង្ករសំរូបយូរពេក ប្រេងធម្មជាតិរបស់អង្ករសំរូបអាចខូចនៅពេលរក្សាទុកយូរពេក។ ដូចគ្នាដែរ យើងមិនគួរកំដៅអង្ករសំរូបលើសពីម្តងឡើយ ព្រោះវាមិនត្រឹមតែកាត់បន្ថយអាហារូបត្ថម្ភប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យពិបាកក្នុងការញ៉ាំ ហើយថែមទាំងបង្កគ្រោះថ្នាក់ដល់រាងកាយផងដែរ ប្រសិនបើទុកវាចោលលើសពី

ដំណើរកម្សាន្តជាធាតុផ្សំពុំអាចខ្វះបានក្នុងការពង្រឹងសុខភាព

    ដំណើរ​កម្សាន្តជាធាតុផ្សំក្នុងការពង្រឹងសុខុមាលភាព និងការវិនិយាគចំពោះការអភិវឌ្ឍសមត្ថភាពក្នុងរយៈពេលវែង រួមទាំងផ្តល់នូវគុណសម្បត្តិដូចជា បង្កើនវិសាលភាពទស្សនៈចម្រុះ ភាពច្នៃប្រតិដ្ឋ សុខភាពរាងកាយ​ ពង្រឹងទំនាក់ទំនង អភិវឌ្ឍន៍លក្ខណៈរបស់បុគ្គលម្នាក់ៗ និងការពេញចិត្តជាមួយរបៀបរស់នៅបច្ចុប្បន្ន។ តាមរយៈគេហទំព័រ Gent Post បានបង្ហាញហេតុផលមួយចំនួនពាក់ព័ន្ធនឹងសារៈសំខាន់នៃដំណើរកម្សាន្ត។ ១. ពង្រីកការយល់ឃើញឱ្យមានភាពទូលាយ ៖ ការធ្វើដំណើរកម្សាន្ត ភាគច្រើនគេមើលឃើញតែរូបភាព

ហាត់ប្រាណ​ខ្លាំងពេក​៖ សញ្ញា ១៣ យ៉ាង​ដែល​រាងកាយ​អ្នក​កំពុងស្រែ​ករក​ជំនួយ​

រោគសញ្ញា Overtraining អាច​កាត់បន្ថយ​កម្លាំង​រាងកាយ ប៉ះពាល់​អវិជ្ជមាន​ដល់​ការអនុវត្ត និង​បង្ក​ហានិភ័យ​នៃ​ការរង​របួស​។ សកម្មភាព​ដូចជា​ការហ្វឹកហាត់​ទម្ងន់ ការហាត់​បេះដូង និង​ការហ្វឹកហាត់​ចន្លោះពេល​អាំង​តង់​ស៊ី​តេ​ខ្ពស់ (HIIT) អាច​នាំឱ្យ​អស់កម្លាំង​។ ស្ថានភាព​នេះ​ជារឿយៗ​លេចឡើង​មិន​ត្រឹមតែ​ចំពោះ​មនុស្ស​ដែល​ធ្វើ​លំ​ហាត់ប្រាណ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ក៏​កើតមាន​ជាទូទៅ​ចំពោះ​អត្ត​ព​លិ​ក​អាជីព​ក្នុង​កីឡា​ជាច្រើន​ផងដែរ​។​ រោគសញ្ញា​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​ហួសប្រមាណ​ -​កង្វះ​អាហារូបត្ថម្ភ​ ​អ្នក​លើក​ទម្ងន់​ជាមួយនឹង​ការហ្វឹកហាត់​ដែលមាន​អាំង​តង់​ស៊ី​តេ​ខ្ពស់ ជារឿយៗ​មាន​ទំនោរ​កាត់បន្ថយ​ការទទួល​ទាន​កាឡូរី​របស់​ពួកគេ ដែល​ជះឥទ្ធិពល​អាក្រក់​ដល់​សុខភាព និង​ដំណើរការ​រាងកាយ ហើយ​កង្វះ​អាហារូបត្ថម្ភ ដូចជា​ភាពស្លេកស្លាំង​អាច​កើតមានឡើង នាំឱ្យមាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ

មុនងូតទឹក ធ្វើរឿង៥នេះ កំពុងតែបំផ្លាញសុខភាពហើយ

អ្នកមិនគួរប្រើសាប៊ូច្រើនពេកឡើយ ព្រោះវាមានផ្ទុកសារធាតុដែលអាចធ្វើឲ្យប៉ះពាល់ដល់ស្បែករបស់អ្នក។ ដូចនេះ ស្បែកអ្នកនឹងងាយប្រតិកម្ម និងស្ងួតខ្លាំង។ អ្នកមិនគួរងូតទឹកមុនចូលគេងនោះទេ មានន័យថាអ្នកមិនគួរងូតទឹកភ្លាម ហើយចូលគេងភ្លាមនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកពិបាកគេងលក់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែងូតមុនចូលគេងចំនួន២ម៉ោង ទើបមិនប៉ះពាល់ដល់សុខភាព និងដំណេករបស់អ្នក។ អ្នកមិនគួរងូតទឹកមុនពេលញ៉ាំអាហារពេលព្រឹកឡើយ ព្រោះវាអាចធ្វើឲ្យជាតិស្ករក្នុងខ្លួនអ្នកធ្លាក់ចុះ ដោយធ្វើឲ្យអ្នកអាចកើតមានអាការៈវិលមុខបាន។ ដូចនេះ អ្នកគួរតែងូតក្រោយពិសារអាហារពេលព្រឹកហើយចំនួនកន្លះម៉ោង ទើបសុខភាពរបស់អ្នកមិនជួបនឹងបញ្ហា។ ក្រោយពេលដែលអ្នកបរិភោគឆ្អែតហើយភ្លាម

កាត់បន្ថយខ្លះក៏ល្អ ! ភេសជ្ជៈ​អាច​បង្កើន​គ្រោះថ្នាក់​ជំងឺ​ផ្លូវដង្ហើម

មនុស្ស​ប្រហែល​ជា ១៧.០០០​នាក់ ដែល​មាន​អាយុ​យ៉ាងតិច ១៦​ឆ្នាំ នៅ​ភាគខាងត្បូង​នៃ​ប្រទេស​អូស្ត្រាលី​ត្រូវបាន​សួរ​ពី​ការបរិភោគ​ភេសជ្ជៈ​របស់​ពួកគេ ដូចជា ទឹកក្រូច​កំប៉ុង ទឹក​សុទ្ធ​មាន​រសជាតិ ទឹក​ក្រូចឆ្មារ​ដែល​មាន​ជាតិ​ស្ករ និង​ភេសជ្ជៈ​កីឡា ​។​ ​ ​ច្រើនជាង ១០​ភាគរយ​នៃ​អ្នកចូលរួម​បាន​និយាយថា ពួកគេ​បរិភោគ​ភេសជ្ជៈ​ច្រើន​ជាង​កន្លះ​លីត្រ​ក្នុង​មួយថ្ងៃ​។​ ​ ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ១៣,៣​ភាគរយ​នៃ​អ្នកចូលរួម​មាន​ដែល​ជំងឺ​ហឺត និង១៥,៦​ភាគរយ ដែល​មាន​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ

សម្រាន្ត​ក្នុងទីងងឹត ចម្រើនដល់​សុខភាព​?

លោកអ្នកមាន​បញ្ហាដំណេកមែនទេ? សូម​សាកល្បង​ ពន្លត់​ភ្លើង បិទ​អំពូល បិទ​វាំងនន បិទ​ទូរស័ព្ទ ទូរទស្សន៍… កុំ​ទុក​ឱ្យ​មានសល់ពន្លឺនៅក្នុង​បន្ទប់គេង សាក​ល​មើល៎។ បើតាមលទ្ធផល​ស្រាវជ្រាវ​​របស់​អ្នកស្រាវជ្រាវ​វេជ្ជសាស្ត្រ ​ការសម្រាន្ត​ក្នុង​បន្ទប់​ងងឹត​ឈឹង​ គ្មាន​ពន្លឺ​សោះ នឹង​ធ្វើ​ឱ្យ​អ្នក​ឆាប់​ងងុយ និង​លង់លក់​យ៉ាង​ស្កប់ស្កល់​ខ្លាំង។ យើង ធ្លាប់ ឮ និយាយច្រើន ​អំពី​ការ​រំខាន​របស់​សំឡេង ដូច​ជា​ថ្លង់​ពេក