• The People Post

កុំ​រំលង​! ផ្លែឈើ​សម្បូរ​ជាតិ​កាល់ស្យូម ១២ មុខ​ដែល​ល្អ​ខ្លាំង​សម្រាប់​ឆ្អឹង និង​សន្លាក់

បញ្ជី​នៃ​ផ្លែឈើ​ចំនួន 12 ដែល​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ ទឹកក្រូច​៖ នៅក្នុង​សមាសភាព​អាហារូបត្ថម្ភ​របស់​វា ក្រូច​គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​។ ផ្លែក្រូច​មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ពី 45 ទៅ 50 មី​លី​ក្រាម​ក្នុង 100 ក្រាម​។ ជាមួយគ្នានេះដែរ ផ្លែក្រូច​ក៏​ផ្តល់​វីតាមីន ជាតិ​សរសៃ និង​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ល្អ​ខ្លាំងណាស់​សម្រាប់​សុខភាព​របស់​អ្នក​។​ ប៉េ​ស​៖ សមាសធាតុ​អាហារូបត្ថម្ភ​នៃ

មកដឹងពីសត្វដំរីនៅកម្ពុជា

កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ ក្បាលដែលកំពុងថែរក្សានិងអភិរក្ស និងមានដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាលដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិកម្ពុជានៅក្នុងភូមិភាគឦសាន និងតំបន់ជួរភ្នំក្រវាញ តំបន់ព្រៃឡង់ជាដើម។ ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារនិងអភិរក្សសត្វដំរីនៅកម្ពុជាគឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ៕

២ថ្ងៃទៀតការប្រឡងបាក់ឌុបនឹងមកដល់។ ជូនពរប្អូនៗ ទទួល បានលទ្ឋផលល្អ គ្រប់ៗគ្នា

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ ដោយមានបេក្ខជនចូលរួមប្រមាណជាង១៣ម៉ឺននាក់។ សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។ ក្នុងគោលបំណងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមមណ្ឌលប្រឡង និងធានាឱ្យបានសុខភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន ក្រសួងអប់រំ

គ្រាន់តែ​ធ្វើ​រឿង​ទាំងនេះ អ្នក​នឹង​មិន​មាន​ជំងឺលើសឈាម​ទេ

ជំងឺ​លើស​សម្ពាធ​ឈាម​ គឺជា​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ​មួយ បើសិនជា​មិន​បាន​គ្រប់គ្រង ឬ​ព្យាបាល​វា​ទេ​។ វា​អាច​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ផ្សេង​ៗ​ទៀត​ដែរ ​ដូច​ជាខ្សោយបេះដូង ខ្វាក់​ភ្នែក ជំងឺ​តម្រងនោម ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ផ្សេង​ៗ​ទៀត​។ មាន​មធ្យោបាយ​ធម្មជាតិ​ច្រើន​ណាស់​ ដែល​អាច​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​បាន​ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​ទេ​។ យ៉ាងណាមិញ​បើសិនជា​អ្នក​មិន​ទាន់​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​ទេ យក​ល្អ​គួរតែ​ប្រើ​វិធី​ដើម្បី​បង្ការ​វា​សិន​ទៅ​ដូច​ជា​៖ ញ៉ាំ​អាហារ​ផ្តល់​សុខភាព ការ​ញ៉ាំ​របប​អាហារ​សម្បូរ​ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ អាហារ​មាន​ជាតិ​ខ្លាញ់​ទាប បន្លែ

អាន​សៀវភៅ​ដោយ​របៀប​ណា ទើប​ទទួលបាន​ចំណេះដឹង?

ការអាន គឺ​ទទួលបាន​ចំណេះដឹង​ច្រើន ជួយ​លើកស្ទួយ​ប្រាជ្ញា​ស្មារតី គិត​បាន​ស៊ីជម្រៅ និង​បង្កើន​ចំណេះដឹង​ផ្នែក​អក្សរសាស្ត្រ ស្គាល់​ពាក្យចាស់ ពាក្យថ្មី​កាន់តែច្រើន ហើយ​អាច​យកមកប្រើ​ក្នុងការ​និយាយ និង​ការសរសេរ​បាន​កាន់តែ​ល្អ។ ម្យ៉ាងវិញទៀត ការអាន​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​រីករាយ ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ការកម្សាន្ត​ផងដែរ។ តែ​ផ្ទុយទៅវិញ មនុស្ស​ភាគច្រើន​មិន​ចូលចិត្ត​អាន​ទេ ហើយ​ប្រសិនជា​អាន​ក៏​មិនសូវ​យល់​ពី​របៀប​នៃ​ការអាន​សៀវភៅ​នោះដែរ។ តើ​គួរ​អាន​ដោយ​របៀប​ណា ទើប​មាន​ប្រសិទ្ធភាព? ទី១) ជ្រើសរើស​សៀវភៅ៖ អ្នក​ត្រូវតែ​សួរ​ខ្លួនឯង​ថា

ពីនេះ ពីនោះ រូបត្លុក ក្មេងៗប្រឹងរៀនវ៉ើយ…ទុកឲ្យចាស់ៗ…!

ចាស់ៗមួយចំនួនណែនាំក្មេងៗ ឬប្រៀនប្រដៅក្មេងៗឲ្យធ្វើនេះ ឬកុំឲ្យធ្វើនោះ។ តែខ្លួនឯងវិញ ក៏មិនសូវបានប្រតិបត្តិដែរ។ ចាស់ៗខ្លះ មិនចូលចិត្តរៀន ឬមិនចូលចិត្តអានសៀវភៅខ្លួនឯងទេ តែប្រាប់ក្មេងៗឲ្យរៀន ឬឲ្យអានសៀវភៅ។ ចាស់ៗខ្លះប្រាប់ក្មេងៗកុំឲ្យផឹក តែខ្លួនឯងផឹកសាហាវ។ ជាការល្អដែលចាស់ៗជួយប្រៀនប្រដៅក្មេងៗ។ តែបើចាស់ៗអនុវត្តមុនក្មេងៗ ជាការប្រសើរជាង៕