• The People Post

ធ្មេចបើក អាកាសយានដ្ឋានអន្តរជាតិថ្មី បានចាប់ផ្តើមហោះហើរសាកល្បងហើយ

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ផ្តើមឱ្យយន្តហោះ ហោះហើរ សាកល្បងរយៈពេលប្រាំថ្ងៃ ដើម្បីត្រៀមបើកប្រតិបត្តិ ការ ហោះហើរ ពេញលេញ ក្នុងឆមាសទី១ ឆ្នាំ ២០២៥។ ការ ហោះហើរសាកល្បងនឹងធ្វើឡើងនៅថ្ងៃទី ៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញានេះ។វាគឺជាប្រតិបត្តិការដើម្បីពិនិត្យមើលផ្នែកបច្ចេកទេស និងឧបករណ៍ចាំបាច់មួយចំនួន ជាពិសេសឧបករណ៍នាំផ្លូវ និងប្រព័ន្ធ វិទ្យុទាក់ទងជាដើម។

ថ្ងៃទី១៤,១៥និង១៦ ខែវិច្ឆិកា ខាងមុខជាថ្ងៃដែលកម្ពុជា ត្រូវរៀបចំព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ថ្ងៃទី១៤,១៥និង១៦ ខែវិច្ឆិកា ខាងមុខជាថ្ងៃដែលកម្ពុជា ត្រូវរៀបចំព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៤នេះ ត្រូវនឹងថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក ។ ព្រះរាជពិធីបុណ្យត្រូវប្រារព្ឋធ្វើនៅតាមដងទន្លេសាប មុខព្រះបរមរាជវំាង ដូចរៀងរាល់ឆ្នាំ។ គណៈកម្មាធិការរៀបចំបុណ្យជាតិនិងអន្តរជាតិ បានចេញការណែនាំ ពីផែនការរៀបចំពិធី

អាហារនេះ អាចជួយសុខភាពអ្នកដែលតែងចូលគេងយប់ជ្រៅ

-អ្នកដែលតែងតែធ្វើការដល់យប់ជ្រៅទើបគេង គួរតែញ៉ាំអាហារថ្ងៃត្រង់ អាហារពេលល្ងាច អាហារពេលយប់ ត្រី ស៊ុត ផលិតផលដែលធ្វើពីសណ្តែក និងទឹកដោះគោ ព្រោះអាហារទាំងនេះ អាចជួយផ្តល់សារធាតុចិញ្ចឹមដល់រាងកាយអ្នក។ ជាពិសេស បន្ទប់ការងាររបស់អ្នក ត្រូវតែមានខ្យល់អាកាសចេញចូល ទើបមិនធ្វើឲ្យខួរក្បាលអ្នកខ្វះអុកស៊ីសែន។ -អ្នកដែលចូលគេងយប់ជ្រៅ គួរតែប៉ូវវីតាមីនឲ្យបានគ្រប់ ដូចជាវីតាមីនA និងវីតាមីនB។ វីតាមីនA នឹងអាចជួយការពារភ្នែកអ្នកបានយ៉ាងល្អ។

លើកមម្ពស់ផ្លូវតាមព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា -ឡាវ

ក្រុមការងារបច្ចេកទេសពាក់ព័ន្ធ អន្តរស្ថាប័នបានចុះពិនិត្យស្ថានភាពបណ្តាញខ្សែផ្លូវជាតិ និងខ្សែផ្លូវស្របតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី និងខេត្តរតនគិរី ដែលរួមមាន ផ្លូវជាតិលេខ៧៦ ផ្លូវជាតិលេខ៧៨ ផ្លូវជាតិលេខ៧៦-៤ ផ្លូវជាតិលេខ៧៨-៥ ផ្លូវខេត្តលេខ៣៧៨៩ និងផ្លូវស្របតាមខ្សែបន្ទាត់ព្រំដែនឆ្ពោះទៅតំបន់កន្ទុយនាគ(ព្រំដែនកម្ពុជា ឡាវ វៀតណាម) នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ ។ ដំណើរបេសកកម្ម ត្រូវបានធ្វើឡើង

កុំ​ថា​មិន​អី​! សញ្ញា​ដំបូង​ដែល​បង្ហាញ​ថា អ្នកមាន​បញ្ហា​ថ្លើម

មនុស្ស​មួយ​ចំនួន​អាច​កើតមក​មាន​បញ្ហា​ថ្លើម​ពី​កំណើត ចំណែកឯ​អ្នក​ផ្សេង​ទៀត អាច​ខូច​ថ្លើម​ដោយសារ​តែ​ប៉ះពាល់​ទៅ​នឹង​សារធាតុ​គីមី​គ្រោះថ្នាក់​គ្រឿង​ស្រវឹង​ឬ​ដោយសារ​ការ​ឆ្លង​មេរោគ​។​អ្នក​មិន​គួរ​ធ្វេសប្រហែស​ជាមួយនឹង​សញ្ញា​ដំបូង​ដែល​បង្ហាញ​ថា អ្នកមាន​បញ្ហា​ថ្លើម​នោះ​ទេ​។ កាលណា​អ្នកដឹង​ក្នុង​ដំណាក់កាល​ដំបូង នោះ​អ្នក​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ព្យាបាល​អោយ​បាន​ត្រឹមត្រូវ​។ រោគ​សញ្ញា ដែល​អាច​អោយ​អ្នកដឹង​មាន​ដូច​ជា ៖ -ការ​ផ្លាស់​ប្តូរ​ពណ៌​ស្បែក ៖ អាច​ប្រែ​ទៅ​ជា​ពណ៌​លឿង​។​នេះ​មាន​ន័យ​ថា​ក្រចកដៃ​ឬ​ចុង​ម្រាមដៃ​អាច​ប្រែជា​ពណ៌​លឿង​ដោយសារ​តែ​ថ្លើម​មិន​មាន​លទ្ធភាព​បញ្ចេញ​ជាតិពុល​អោយ​បាន​ត្រឹមត្រូវ​ចេញពី​រាង​កាយ​និង​ការ​ដក់​ជាតិ​ប៊ី​លី​រុយ​ប៊ី​ន (​ពណ៌​លឿង​) នៅ​ក្រោម​ស្បែក​។ -​​រមាស់​ស្បែក​ឬ​ងាយ​នឹង​ប្រតិកម្ម​។ -​ដូរ​ពណ៌​ទឹកនោម​និង​ពណ៌​លាមក ៖ ទឹកនោម​អាច​ប្រែជា​ពណ៌​ក្រ​ម៉ៅ ហើយ​លាមក​អាច​ស្លេក​មាន​ឈាម​ឬ​ពណ៌​ដូច​ជ័រកៅស៊ូ​។ -​ការ​ប្រែប្រួល​នៅ​តំបន់​ពោះ

ព្រំដែនខេត្តក្រចេះ ស្ទឹងត្រែង និងមណ្ឌលគិរី

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដោយឥតគិតថ្លៃ ទាំងការធ្វើដំណើរ អាហារ៣ពេល ព្រមទាំងមានភេសជ្ជៈ និងទឹកបរិសុទ្ធបម្រើជូនទៀតផង។ ការទៅដល់ព្រំដែន ក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តមណ្ឌលគិរី របស់ ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋប្រមាណ ២០០ អង្គ/នាក់ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។ នេះជាដំណើរទស្សនកិច្ចជើងទីមួយ