• The People Post

UN ទំនងជាបោះឆ្នោតលើការជំរុញឲ្យបញ្ចប់វត្តមានអ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីននៅសប្ដាហ៍ក្រោយ

មហាសន្និបាតអង្គការសហប្រជាជាតិទំនងជានឹងបោះឆ្នោតនៅសប្តាហ៍ក្រោយលើពង្រាងសេចក្តីសម្រេចរបស់ប៉ាឡេស្ទីន ដែលទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់របស់ខ្លួននៅក្នុងដែនដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែល ក្នុងរយៈពេល៦ខែ។ គោលបំណងសំខាន់នៃពង្រាងសេចក្តីសម្រេចដែលសរសេរដោយអាជ្ញាធរប៉ាឡេស្ទីន និងទទួលបានដោយសារព័ត៌មាន Reuters គឺដើម្បីស្វាគមន៍មតិយោបល់កាលពីខែកក្កដាដោយតុលាការយុត្តិធម៌អន្តរជាតិ ដែលបាននិយាយថាការកាន់កាប់ទឹកដីប៉ាឡេស្ទីន និងការតាំងទីលំនៅរបស់អ៊ីស្រាអែល គឺខុសច្បាប់ ហើយគួរតែត្រូវបានដកចេញ។ ប៉ុន្តែខណៈមតិណែនាំដោយតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានគេស្គាល់ថាជាតុលាការពិភពលោក បាននិយាយថា វាគួរតែត្រូវបានធ្វើឱ្យបានលឿនតាមដែលអាចធ្វើទៅបានពង្រាងសេចក្តីសម្រេចរបស់មហាសន្និបាតបានដាក់រយៈពេល៦ខែ។ ក្រុមអារ៉ាប់ អង្គការសហប្រតិបត្តិការឥស្លាម និងចលនាមិនចូលបក្សសម្ព័ន្ធកាលពីថ្ងៃចន្ទបានស្នើសុំឱ្យមហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិកចំនួន ១៩៣ប្រទេស

ប្រមុខUN ចាត់ទុកការស្លាប់ និងការបំផ្លាញនៅហ្កាហ្សា ថាអាក្រក់បំផុតដែលលោកមិនធ្លាប់ជួបប្រទះ

ប្រមុខអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ ទី៩ ខែកញ្ញា ថា អង្គការសហប្រជាជាតិ បានស្នើឱ្យតាមដានបទឈប់បាញ់ណាមួយនៅក្នុងតំបន់ហ្កាហ្សា និងទាមទារឱ្យបញ្ចប់ការសម្លាប់ និងការបំផ្លិចបំផ្លាញដ៏អាក្រក់បំផុត ដែលលោកមិនធ្លាប់បានជួបប្រទះនៅក្នុងអាណត្តិជាង៧ឆ្នាំរបស់លោក។ អគ្គលេខាធិការ លោក Antonio Guterres បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Associated Press (AP) ថា

លោក ពូទីន៖ រុស្ស៊ី ព្រមចរចាបញ្ចប់សង្គ្រាម តែត្រូវធ្វើតាមល័ក្ខខ័ណ្ឌ ដែលរុស្ស៊ីជាអ្នកកំណត់

ជាច្រើនខែមកហើយដែល រុស្ស៊ី តែងព្យាយាមបង្ហាញទៅកាន់ពិភពលោកថា គឺភាគីអ៊ុយក្រែន ដែលជាអ្នកបដិសេធ មិនព្រមចរចា ស្វែងរកផ្លូវបិទបញ្ចប់សង្គ្រាម ដែលអូសបន្លាយជាង ២ ឆ្នាំមកនេះ។ តែ រុស្ស៊ីខ្លួនឯងផ្ទាល់វិញ ក៏តែងផ្លាស់ប្តូរជំហរ ច្រើនលើកច្រើនសា ជុំវិញល័ក្ខខ័ណ្ឌនានា ដែលអាចនាំទៅដល់ កិច្ចព្រមព្រៀងសន្តិភាពមួយ រវាងភាគីទាំងពីរ។ ជាឧទាហរណ៍ ក្រោយពីអ៊ុយក្រែនបានបើកប្រតិបត្តិការសងសឹក

ព្យុះទីហ្វុង Yagi បានសម្លាប់មនុស្ស ៤នាក់ ក្រោយបោកបក់ដល់ដីគោកនៅភាគខាងជើង​ប្រទេសវៀតណាម

ព្យុះទីហ្វុង Yagi ដែលជាព្យុះមានកម្លាំងខ្លាំងបំផុតនៅអាស៊ីក្នុងឆ្នាំននេះ បានសម្លាប់​មនុស្ស​យ៉ាងហោច ៤នាក់ ក្រោយបោកបក់ដល់ដីគោក​នៅភាគខាងជើងប្រទេសវៀតណាម ។ មជ្ឈ​មណ្ឌល​ព្រមានព្យុះស៊ីក្លូនត្រូពិចឥណ្ឌូ-ប៉ាស៊ីហ្វិក បាននិយាយថា ព្យុះមួយនេះ បានវាយប្រហារខេត្ត Hai Phong និងខេត្ត Quang Ninh ជាមួយកម្លាំងខ្យល់បក់ ២០៣គ.មក្នុង ១ម៉ោង កាលពីព្រឹកថ្ងៃសៅរ៍

ព្យុះទីហ្វុង Yagi វាយបក់លើខេត្ត Hainan ប្រទេសចិន ធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់

ព្យុះដ៏មានឥទ្ធិពលបំផុតនៅអាស៊ីក្នុងឆ្នាំនេះ គឺព្យុះទីហ្វុង Yagi បានវាយបោកបក់ដល់ដីគោកនៅខេត្តហៃណាន របស់ប្រទេសចិន កាលពីថ្ងៃសុក្រ នាំមកនូវសន្ទុះខ្យល់និងភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យដាច់ចរន្តអគ្គិសនី ធ្វើឱ្យជាប់គាំងខេត្តកោះទេសចរណ៍ដែលគេស្គាល់ថា «កោះហាវ៉ៃរបស់ចិន»។ ដោយនាំមកនូវកម្លាំងខ្យល់អតិបរមា ២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង នៅជិតចំណុចកណ្តាលរបស់វា ព្យុះទីហ្វុង Yagi ត្រូវបានចុះបញ្ជីជាព្យុះស៊ីក្លូនត្រូពិកមានឥទ្ធិពលបំផុតទីពីររបស់ពិភពលោក ក្នុងឆ្នាំ ២០២៤ រហូតមកដល់ពេលនេះ បន្ទាប់ពីព្យុះសង្ឃរាប្រភេទទី៥

អាមេរិក រំពឹងថានឹងបញ្ជូនមន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណទៅចូលរួមវេទិកាយោធារបស់ចិនក្នុងខែនេះ

មន្ត្រីសហរដ្ឋអាមេរិកមួយរូបបានប្រាប់សារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិកគ្រោងនឹងបញ្ជូនលោក ម៉ៃឃើល ឆេស (Michael Chase) ឧបការីរងក្រសួងការពារជាតិទទួលបន្ទុកលើបញ្ហាប្រទេសចិន តៃវ៉ាន់ និងម៉ុងហ្គោលី ទៅកាន់វេទិកាសន្តិសុខប្រចាំឆ្នាំកំពូលរបស់ប្រទេសចិននៅពាក់កណ្តាលខែកញ្ញានេះ។ ការជ្រើសរើសយកលោក Chase ពុំត្រូវបានរាយការណ៍ទេ។ លោកមានឋានៈខ្ពស់ជាងមន្ត្រីអាមេរិក ដែលធ្លាប់បានចូលរួមវេទិកា ហ្សាំងសាន (Xiangshan) កាលពីឆ្នាំមុន