• The People Post

លោក Zelenskyy នឹងដាក់សម្ពាធលើរុស្ស៊ី ជាមួយនឹងផែនការសន្តិភាពថ្មី

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា លោកសង្ឃឹមថានឹងបង្ហាញផែនការដល់សម្ព័ន្ធមិត្ត ដែលអាចជំរុញឱ្យរុស្ស៊ីបញ្ចប់សង្គ្រាម។ លោក Zelenskyy បាននិយាយសំដៅទៅលើផែនការកាលពីថ្ងៃពុធក្នុងអំឡុងសន្និសីទសារព័ត៌មាន សម្រាប់សន្និសីទអន្តរជាតិនៅទីក្រុងគីវ ស្តីពីតំបន់គ្រីម៉េ ដែលរុស្ស៊ីបានដាក់បញ្ចូលឧបសម្ព័ន្ធជាឯកតោភាគី។ លោកបាននិយាយថា ផែនការ «នឹងមានទាំងឥទ្ធិពលផ្លូវអារម្មណ៍ និងនយោបាយ ហើយនៅក្នុងលក្ខខណ្ឌនៃអាវុធលើការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការបញ្ចប់សង្រ្គាម។ លោក

ការប៉ះទង្គិចគ្នានៅខាងក្រៅសភាអាហ្សង់ទីន បន្ទាប់ពីការដំឡើងប្រាក់សោធននិវត្តន៍ ត្រូវបានរារាំង

ក្រុមអ្នកតវ៉ានៅប្រទេសអាហ្សង់ទីន បានប៉ះទង្គិចជាមួយនគរបាលនៅខាងក្រៅសភារបស់ប្រទេសកាលពីថ្ងៃពុធ ទី១១ ខែកញ្ញា បន្ទាប់ពីសមាជិកសភាជាន់ទាប បានបោះឆ្នោតរារាំងការដំឡើងប្រាក់សោធនវត្តន៍តាមផែនការ ដែលត្រូវបានជំទាស់ដោយប្រធានាធិបតីសេរីស្តាំនិយមជ្រុល លោក Javier Milei ។ សភា បានបោះឆ្នោតគាំទ្រ១៥៣សំឡេង លើការដំឡើងប្រាក់សោធននិវត្តន៍ ដោយ៨៧សំឡេងប្រឆាំងនឹងការដំឡើងនេះ ដែលតិចជាងពីរភាគបីដែលត្រូវការដើម្បីអនុម័តសេចក្តីស្នើច្បាប់ បន្ទាប់ពី លោក Milei ធ្លាប់បានប្រើសិទ្ធវ៉េតូ

ក្រុមហាម៉ាសនិយាយថាខ្លួនត្រៀមរួចជាស្រេចដើម្បីអនុវត្តបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌថ្មីៗ

ក្រុមហាម៉ាសប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃពុធ ១១ កញ្ញា ថាក្រុមអ្នកចរចារបស់ខ្លួនបានរំលឹកឡើងវិញនូវការត្រៀមខ្លួនអនុវត្តបទឈប់បាញ់ភ្លាមៗជាមួយអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាដោយផ្អែកលើសំណើរបស់សហរដ្ឋអាមេរិកពីកន្លងទៅដោយគ្មានលក្ខខណ្ឌថ្មីៗពីភាគីណាមួយឡើយ។ ក្រុមប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមចរចារបស់ពួកគេដឹកនាំដោយមន្ត្រីជាន់ខ្ពស់លោក Khalil al-Hayya បានជួបក្រុមអ្នកសម្របសម្រួលកាលពីថ្ងៃពុធ រួមទាំងនាយករដ្ឋមន្រ្តីកាតា លោក Sheikh Mohammed bin Abdulrahman Al Thani និងប្រធានចារកម្មអេហ្ស៊ីបលោក Abbas Kamel

យោធាកូរ៉េខាងត្បូង៖ កូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយជិត នៅឆ្នេរសមុទ្រភាគខាងកើត

យោធាប្រទេសកូរ៉េខាងត្បូង និយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយជិតជាច្រើនគ្រាប់នៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ ទី១២ កញ្ញា នេះ ជាការបាញ់លើកដំបូង ក្នុងរយៈពេលជាងពីរខែមកនេះ។ ឆ្មាំល្បាតឆ្នេររបស់ប្រទេសជប៉ុន និយាយ ថា មីស៊ីល ត្រូវបានគេជឿថាជាមីស៊ីលបាលីស្ទីកបាញ់ចេញពីប្រទេសកូរ៉េខាងជើង បានធ្លាក់រួចហើយ។ ទីភ្នាក់ងារព័ត៌មានក្យូដុរបស់ប្រទេសជប៉ុន បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុនថា ពុំមានរបាយការណ៍អំពីការបំផ្លាញពីមីស៊ីលដែលសង្ស័យនោះទេ។ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលលើកចុងក្រោយនៅថ្ងៃទី១

អ្នកស្លាប់ដោយសាព្យុះនៅវៀតណាមកើនឡើងដល់ ៦៤នាក់ ខណៈស្ពានបាក់និងទឹកជំនន់ហូរកួចរថយន្តក្រុងមួយគ្រឿង

ស្ពានមួយបានបាក់ ហើយរថយន្តក្រុងមួយគ្រឿងត្រូវបានហូរកួចតាមទឹកជំនន់ក្នុងប្រទេសវៀតណាមកាលពីថ្ងៃចន្ទ ដោយបានបង្កើនចំនួនអ្នកស្លាប់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះដល់៦៤នាក់ដោយសារព្យុះទីហ្វុង និងភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដោយបានបំផ្លាញរោងចក្រមួយចំនួននៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មភាគខាងជើងដែលផ្តោតលើការនាំចេញផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ VN Express បានរាយការណ៍ថា មនុស្ស ៩ នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីព្យុះទីហ្វុង Yagi បានវាយប្រហារប្រទេសវៀតណាម មុនពេលចុះខ្សោយកម្លាំងទៅជាព្យុះត្រូពិក។ អ្នកស្លាប់ផ្សេងទៀត គឺនៅក្នុងគ្រោះទឹកជំនន់ និងបំណាក់ដីដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទសប្ដាហ៍នេះ។កម្រិតទឹកក្នុងទន្លេជាច្រើននៅភាគខាងជើងប្រទេសវៀតណាម

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បញ្ជាឱ្យត្រៀមបង្កើនចំនួនអាវុធនុយក្លេអ៊ែរ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារ (១០ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានថ្លែងនៅក្នុងសុន្ទរកថាមួយក្នុងខួបនៃការបង្កើតប្រទេសកាលពីថ្ងៃចន្ទថា កូរ៉េខាងជើងកំពុងអនុវត្តគោលនយោបាយកសាងកម្លាំងនុយក្លេអ៊ែរដើម្បីបង្កើនចំនួនអាវុធនុយក្លេអ៊ែរ «ឱ្យបានកាន់តែលឿនបំផុត»។ KCNA បានឱ្យដឹងថា លោក គីម