• The People Post

មនុស្ស ៨នាក់ ទទួលការព្យាបាល បន្ទាប់ពីមានហេតុការណ៍ចាក់នឹងកាបិតដោយបុរសម្នាក់

មនុស្ស ៨នាក់ ទទួលការព្យាបាល បន្ទាប់ពីមានរបួស ក្នុងហេតុការណ៍ចាក់នឹងកាំបិត នៅទីក្រុង Southport ប្រទេសអង់គ្លេស។ មន្ត្រីប្រដាប់អាវុធបានចូលទៅចាប់ខ្លួនបុរសម្នាក់ និងរឹបអូសកាំបិត បន្ទាប់ពីកើតឧបទ្ទវហេតុដែលបណ្តាលឲ្យមានអ្នករបួសជាច្រើននាក់ នៅក្បែរទៅក្រុង Liverpool។ អង្គភាពឆ្លើយតបគ្រាអាសន្ន បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ នៅវិថី Hart Street ក្នុងទីក្រុង Southport

រដ្ឋមន្ត្រីការបរទេសចិន ព្រមានហ្វីលីពីនជុំវិញការដាក់ពង្រាយមីស៊ីលរបស់អាមេរិក

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានព្រមានហ្វីលីពីន ជុំវិញការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក ដោយនិយាយថា ទង្វើបែបនេះអាចបញ្ឆេះភាពតានតឹងក្នុងតំបន់ និងជំរុញឱ្យមានការប្រណាំងអាវុធកាន់តែខ្លាំងឡើង។ សហរដ្ឋអាមេរិក បានដាក់ពង្រាយប្រព័ន្ធមីស៊ីល ថៃហ្វុន (Typhon) របស់ខ្លួនទៅហ្វីលីពីន ដែលជាផ្នែកនៃសមយុទ្ធយោធារួមគ្នាកាលពីដើមឆ្នាំនេះ។ មន្ត្រីយោធាហ្វីលីពីនម្នាក់បាននិយាយក្រោយមកថា ប្រព័ន្ធនេះមិនត្រូវបានបាញ់ចេញទេក្នុងអំឡុងពេលធ្វើសមយុទ្ធនោះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីរយៈពេលដែលប្រព័ន្ធនេះនឹងស្ថិតនៅក្នុងប្រទេសនោះទេ។

ព្យុះទីហ្វុង ហ្កែមី វាយប្រហារចិន ក្រោយសម្លាប់មនុស្ស២៦ នាក់នៅតៃវ៉ាន់ និងហ្វីលីពីន

ព្យុះទីហ្វុងដ៏ខ្លាំងក្លា ហ្កែមី(Gaemi) បានបោកបក់លើឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ប្រទេសចិនកាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះក្នុងខេត្តហ្វូចៀន (Fujian) បន្ទាប់ពីបានបោកបក់ឆ្លងកាត់កោះតៃវ៉ាន់ក្បែរខាង ដែលបានបណ្តាលឱ្យមានបំណាក់ដី និងទឹកជំនន់នៅតំបន់ទំនាប ឆក់យកជីវិតមនុស្ស៤នាក់ នៅលើកោះនេះ។ ព្យុះទីហ្វុង ហ្កែមី បានបោកបក់លើមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងតាមរដូវកាលពីដើមសប្តាហ៍នេះក្នុងប្រទេសហ្វីលីពីន ដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ២២ នាក់ និងបង្ខំឲ្យមនុស្សរាប់សែននាក់ជម្លៀសចេញពីលំនៅឋានទៅកាន់ទីជម្រកមានសុវត្ថិភាពនានា។ក្រោយស្ថានភាពព្យុះនិងទឹកជំនន់បានធូរស្រាយបន្តិច ប្រជាពលរដ្ឋក្នុងរដ្ឋធានីម៉ានីល បានត្រឡប់ទៅកាន់លំនៅឋានដែលរងការបំផ្លាញ។ ការិយាល័យ

ក្រុមបាតុករប្រឆាំងកីឡាអូឡាំពិករាប់រយនាក់ ធ្វើការតវ៉ាក្នុងរដ្ឋធានីបារាំង នៅមុនពិធីបើក

ក្រុមបាតុករប្រហែល ៣០០នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅទីលានចតុរង្គ ផ្លាស ឌឺឡា រីប៉ាប់ប្លីក (Place de la Republique) ទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (២៥ កក្កដា) ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការប្រកួតកីឡាអូឡាំពិកនៅមុនថ្ងៃនៃពិធីបើក។ ការជួបជុំតវ៉ានេះត្រូវបានរៀបចំឡើងដោយក្រុមចម្រុះបរិស្ថាន និងសង្គមជាង ៨០ក្រុម។ សមាជិកម្នាក់ក្នុងការតវ៉ានោះ ឈ្មោះ ណូអាស

នេប៉ាល់ បើកការស៊ើបអង្កេតលើការធ្លាក់យន្តហោះ ដែលបានសម្លាប់មនុស្ស ១៨នាក់

រដ្ឋាភិបាលនេប៉ាល់ បានបង្កើតគណៈកម្មាធិការមួយកាលពីថ្ងៃពុធ (២៤ កក្កដា) ដើម្បីស៊ើបអង្កេតឧបទ្ទវហេតុធ្លាក់យន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិ ទ្រីប៊ូវ៉ាន់ (Tribhuvan) ក្នុងរដ្ឋធានី កដ្ឋមណ្ឌូ (Kathmandu) ដែលបណ្តាលឱ្យមនុស្ស ១៨នាក់បានស្លាប់។ អ្នកបើកយន្តហោះ ដែលបានរួចរស់ជីវិតពីឧប្បត្តិហេតុធ្លាក់នោះ ត្រូវបានជួយសង្គ្រោះបន្ទាប់ពីកាប៊ីនរបស់លោកបានផ្ទុះចេញពីតួយន្តហោះ ប៉ុន្មានវិនាទីប៉ុណ្ណោះមុនពេលដែលយន្តហោះឆាបឆេះក្នុងអណ្តាតភ្លើង។ អ្នកបើកយន្តហោះរូបនោះ «ត្រូវបានជួយសង្គ្រោះក្នុងរយៈពេល ៥នាទីបន្ទាប់ពីការធ្លាក់» ហើយ

Fox News ស្នើឱ្យមានការជជែកដេញដោលរវាងលោក Trump និងលោកស្រី Harris នៅថ្ងៃទី១៧ ខែកញ្ញា

ទូរទស្សន៍ ហ្វកញូវស៍ (Fox News) បានស្នើឱ្យមានការជជែកដេញដោលតស៊ូមតិបេក្ខជនប្រធានាធិបតីរវាងលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និងអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នៅថ្ងៃទី១៧ ខែកញ្ញា។ លោក Trump កាលពីថ្ងៃអង្គារ