អ្នកបោះឆ្នោតក្នុងប្រទេសអ៊ីរ៉ង់ កំពុងធ្វើដំណើរទៅបោះឆ្នោតនៅថ្ងៃសុក្រនេះ ដើម្បីជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ខ្លួន។ ការបោះឆ្នោតនេះ គឺជាការប្រជែងគ្នារវាងបេក្ខជនសំខាន់បីរូប ដោយមានបេក្ខជនអភិរក្សនិយមប្រកាន់តឹងពីររូប។ ការបោះឆ្នោតនេះ ត្រូវបានគេចាត់ទុកថាជាការជ្រើសរើសអ្នកបន្តតំណែងពីលោក Ebrahim Raisi ជាអ្នកអភិរក្សនិយមប្រកាន់តឹង ដែលបានស្លាប់ ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែមុន។ ក្រុមប្រឹក្សាការពារ ជាក្រុមអ្នកច្បាប់អ៊ីស្លាម និងសមាជិកដទៃទៀត បានអនុម័តលើបេក្ខជនចំនួនប្រាំមួយរូប។ ប៉ុន្តែពីរនាក់ក្នុងចំណោមពួកគេបានដកខ្លួនចេញ។ បេក្ខជនសំខាន់ចំនួនបីរូប