• The People Post

ព្យុះទីហ្វុង Yagi វាយបក់លើខេត្ត Hainan ប្រទេសចិន ធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់

ព្យុះដ៏មានឥទ្ធិពលបំផុតនៅអាស៊ីក្នុងឆ្នាំនេះ គឺព្យុះទីហ្វុង Yagi បានវាយបោកបក់ដល់ដីគោកនៅខេត្តហៃណាន របស់ប្រទេសចិន កាលពីថ្ងៃសុក្រ នាំមកនូវសន្ទុះខ្យល់និងភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យដាច់ចរន្តអគ្គិសនី ធ្វើឱ្យជាប់គាំងខេត្តកោះទេសចរណ៍ដែលគេស្គាល់ថា «កោះហាវ៉ៃរបស់ចិន»។ ដោយនាំមកនូវកម្លាំងខ្យល់អតិបរមា ២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង នៅជិតចំណុចកណ្តាលរបស់វា ព្យុះទីហ្វុង Yagi ត្រូវបានចុះបញ្ជីជាព្យុះស៊ីក្លូនត្រូពិកមានឥទ្ធិពលបំផុតទីពីររបស់ពិភពលោក ក្នុងឆ្នាំ ២០២៤ រហូតមកដល់ពេលនេះ បន្ទាប់ពីព្យុះសង្ឃរាប្រភេទទី៥

ប្រយ័ត្ន និងតមនូវអាហារទាំងនេះ បើអ្នកកើតជំងឺរលាកថ្លើមប្រភេទB

ក្នុងនោះ ទម្លាប់​នៃ​ការ​ទទួលទាន​អាហារ គឺជា​រឿង​ដ៏​សំខាន់​ព្រោះ​វា នឹង​ជួយ​អោយ​ថ្លើម​អ្នក មិន​មាន​បញ្ហា​ខ្លាំង ឬ វិវត្ត​ទៅរកស​ភាព​មិន​ល្អ ។  ទន្ទឹមនឹងនេះ អ្នក​គួរ​មានការ​ប្រុងប្រយ័ត្ន និង តមនូវ ប្រភេទ​អាហារ​ដូចខាងក្រោម​នេះ ៖ ​អាហារ​ដែល​គួរ​ចៀសវាង​ -ចូរ​ចៀសវាង​ការ​ញ៉ាំ​ទឹក​ប្រសិនបើ​អ្នក​មិន​ប្រាកដ​ថា​ទឹក​នោះ​បរិសុទ្ធ ល្អ ឬ​មិន​ល្អ​។ -នៅពេល​អ្នកធ្វើដំណើរ​ទៅ​បរទេស ចូរ​កុំ​ញ៉ាំ​អាហារ​ដែល​ប្រើ​ទឹក​ឆៅ​មក​លាង​សម្អាត​។

ការកសាងសន្តិភាពនៅកម្ពុជា បានក្លាយជាមូលដ្ឋានគន្លឹះ នៃការកសាងសន្តិភាពលើឆាកអន្តរជាតិ

ក្នុងពេលជួបពិភាក្សាការងារជាមួយសម្តេចប្រធានរដ្ឋសភាកម្ពុជា ប្រតិភូសកម្មជនសន្តិភាពមាន មកពីសាធារណរដ្ឋកូរ៉េ អាមេរិក ឥណ្ឌា ជាដើម គូសបញ្ជាក់ថា សន្តិភាពនិងការបង្រួបបង្រួមជាតិ ដែលសម្តេច ហ៊ុន សែន នាំមកជូនពលរដ្ឋកម្ពុជា ជាមូលដ្ឋានគ្រឹះសម្រាប់អន្តរជាតិសិក្សាស្វែងយល់និងធ្វើជាគំរូ។

ភាព​តានតឹង និង​ការចូល​គេង​យឺត បង្កើន​ហានិភ័យ​នៃ​ការ​គាំងបេះដូង

បន្ថែម​ពីលើ​កត្តា​ហានិភ័យ​ដែល​ទាក់ទង​នឹង​របៀប​រស់នៅ​បែបនេះ ដូចជា​ការជក់បារី កង្វះ​លំ​ហាត់ប្រាណ និង​ការ​ធាត់​នោះ អ្នកជំនាញ​ខាង​ជំងឺ​បេះដូង​បានកំណត់​នូវ​កត្តា​ហានិភ័យ​ថ្មីៗ​ជា​បន្តបន្ទាប់​។ កត្តា​ទាំងនេះ​រួមមាន​ការបំពុល​បរិស្ថាន និង​ភាព​តានតឹង​។ មូលហេតុ​នៃ​ជំងឺ​នេះ ភាគច្រើន​គឺ​មកពី​ទម្លាប់​នៃ​ការ​ទទួលទាន​អាហារ​មិនល្អ ការទទួល​ទាន​អាហារ​រហ័ស​ជាប្រចាំ និង​ជាតិ​ខ្លាញ់​ច្រើន រួម​ជាមួយនឹង​សម្ពាធ​ការងារ ការបំពុល​បរិស្ថាន និង​កង្វះខាត​។ នៃ​ការហាត់​ប្រាណ​។​ ​យុវជន​ជាច្រើន​នាក់ បន្ទាប់ពី​ផឹកស្រា​ច្រើន ឬ​ជក់បារី​ច្រើន​យប់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដោយ​ជំងឺខ្សោយបេះដូង​។ តាមរយៈ​ការពិនិត្យ​ពួកគេ​បាន​រកឃើញ​ការស្ទះ​សរសៃឈាម​ក្នុង​បេះដូង​។​

អាមេរិក រំពឹងថានឹងបញ្ជូនមន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណទៅចូលរួមវេទិកាយោធារបស់ចិនក្នុងខែនេះ

មន្ត្រីសហរដ្ឋអាមេរិកមួយរូបបានប្រាប់សារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិកគ្រោងនឹងបញ្ជូនលោក ម៉ៃឃើល ឆេស (Michael Chase) ឧបការីរងក្រសួងការពារជាតិទទួលបន្ទុកលើបញ្ហាប្រទេសចិន តៃវ៉ាន់ និងម៉ុងហ្គោលី ទៅកាន់វេទិកាសន្តិសុខប្រចាំឆ្នាំកំពូលរបស់ប្រទេសចិននៅពាក់កណ្តាលខែកញ្ញានេះ។ ការជ្រើសរើសយកលោក Chase ពុំត្រូវបានរាយការណ៍ទេ។ លោកមានឋានៈខ្ពស់ជាងមន្ត្រីអាមេរិក ដែលធ្លាប់បានចូលរួមវេទិកា ហ្សាំងសាន (Xiangshan) កាលពីឆ្នាំមុន

អ៊ុយក្រែនអនុម័តការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំក្នុងពេលមានសង្គ្រាម ខណៈរងការរិះគន់

សភារបស់ប្រទេសអ៊ុយក្រែន បានអនុម័តការរុះរើរដ្ឋាភិបាលដ៏ធំបំផុតរបស់លោកប្រធានាធិបតី Volodymyr Zelensky ចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមការលុកលុយពេញបន្ទុកកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ ២០២២។ ប្រធានាធិបតីរូបនេះបានលើកឡើងពីការរុះរើនេះថា ប្រទេសនេះត្រូវការថាមពលថ្មី។ លោក អាន់ឌ្រី ស៊ីប៊ីហា (Andrii Sybiha) វ័យ៤៩ឆ្នាំជាអតីតអ្នកការទូតប្រចាំនៅទួរគី និងជាអតីតទីប្រឹក្សាប្រធានាធិបតី Zelensky ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មី បន្ទាប់ពីការលាលែងពីតំណែងរបស់លោក គូឡេបា