• The People Post

ប្រទេសចិន ប្ដេជ្ញាចាត់វិធានការតបតវិញ ក្រោយសហរដ្ឋអាមេរិកលក់អាវុធឲ្យកោះតៃវ៉ាន់

ប្រទេសចិនបានថ្កោលទោសការលក់សព្វាវុធតម្លៃ ២ ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់ដែលបានប្រកាសដោយសហរដ្ឋអាមេរិក ហើយបានប្ដេជ្ញាឆ្លើយតប។ ការលក់នេះ រួមមានប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស និងរ៉ាដា។ ទីក្រុងប៉េកាំង បានប្តេជ្ញាថានឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនលើកោះតៃវ៉ាន់បន្ទាប់ពីការលក់អាវុធចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកទៅកាន់កោះស្វ័យគ្រប់គ្រង ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន។ ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានអនុម័តកញ្ចប់លក់អាវុធមានតម្លៃ ២ ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់ ដែលរួមមានប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស និងរ៉ាដា។ ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ថា កញ្ចប់សព្វាវុធចុងក្រោយបំផុតនេះ រំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាមេរិក

ទេសចរណ៍ស្រុកយើង៖ «ទឹកធ្លាក់ឡែងកៅ» ក្នុងខេត្តមណ្ឌលគិរី

ទេសចរណ៍ធម្មជាតិ «ទឹកធ្លាក់ឡែងកៅ» ស្ថិតនៅក្នុងសហគមន៍ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ទឹកធ្លាក់ «ឡែងកៅ» មានជ្រោះចំនួន ៣ជាន់ ព្រមទាំងមានផ្ទាំងថ្មធម្មជាតិ និងដើមឈើធំៗ ដែលមានភាពស្រស់បំព្រង រួមទាំងមានសត្វព្រៃចំរុះ ៥៨ ប្រភេទ។ ទឹកធ្លាក់ធម្មជាតិមួយនេះក៏ជាតំបន់ទេសចរណ៍ដែលទើបបង្កើតថ្មីកាលពីឆ្នាំ២០២៣ ទើបធ្វើឱ្យភ្ញៀវទេសចរពុំទាន់បានស្គាល់ច្រើននៅឡើយ ប៉ុន្តែនៅទីនោះមានទេសភាពស្រស់ស្អាត អមជាមួយនឹងទឹកធ្លាក់មកពីលើភ្នំបែបធម្មជាតិ

លោក ស៊ី ថាមិត្តភាពចិន និងរុស្សីនៅបន្ត ទោះពិភពលោកច្របូកច្របល់

ប្រធានាធិបតីចិន ស៊ី ជីនភីង ប្រាប់សមភាគីរុស្ស៊ីនាជំនួបទ្វេភាគីក្រៅកិច្ចប្រជុំ BRICS ថា ទំនាក់ទំនងយុទ្ធសាស្រ្តរវាងចិន និងរុស្សី នៅតែបន្ត ទោះបីជាស្ថានភាពសកល កំពុងតែរង្គោះរង្គើ។ នាឱកាសចូលរួមវេទិកា BRICS ទី១៦ ធ្វើឡើងពីថ្ងៃទី២២ ដល់ទី២៥ ខែតុលា ក្នុងទីក្រុងកាហ្សាន មេដឹកនាំចិន​ ស៊ី

ក្រុមហ៊ុនរថភ្លើងជប៉ុន បង្កើតឆ័ត្រការពារកាំបិតសម្រាប់បុគ្គលិក

ក្រុមហ៊ុនរថភ្លើងជប៉ុន JR West បានផលិតឆ័ត្រមួយប្រភេទដែលអាចទប់ទល់នឹងកាំបិត។ ការអភិវឌ្ឍរបស់ក្រុមហ៊ុន មានគោលដៅការពារអ្នកដំណើរ និងបុគ្គលិកលើរថភ្លើងពីអ្នកវាយប្រហារដោយប្រើកាំបិតដែលធ្លាប់កើតឡើង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Japan News នៅថ្ងៃទី២៣ ខែតុលា។ ក្រុមហ៊ុនរថភ្លើង JR West នឹងដាក់ឱ្យប្រើប្រាស់ឆ័ត្រការពារដំបូងក្នុងខែវិច្ឆិកា ដោយផ្ដល់ឆ័ត្រការពារប្រភេទនេះចំនួន២ ទៅបុគ្គលិកក្បាលរថភ្លើងនីមួយៗមានប្រហែល៦០០គ្រឿង ដែលធ្វើដំណើរក្នុងតំបន់

ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាតួកគីក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥

នៅក្នុងឱកាសចូមរួម មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាតួកគីដឹកនាំដោយឯកឧត្តម Osman Saglam ប្រធានក្រុមមិត្តភាពសភាតួកគី-អន្តរសភាអាស៊ាន ។ ឯកឧត្តមប្រធានបានស្វាគមន៍ប្រទេសតួកគី ដែលមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា និងអាស៊ាន។

កំហុសពេលទទួលទានអង្ករសំរូបនាំឱ្យបាត់បង់សារធាតុចិញ្ចឹម

អង្ករសំរូបគឺជាអាហារសុខភាពដែលសម្បូរទៅដោយជាតិសរសៃ និងវីតាមីន ដូច្នេះស្ត្រីដែលចង់សម្រកទម្ងន់ និងអ្នកដែលកើតជំងឺទឹកនោមផ្អែមចូលចិត្តប្រើវាណាស់។ ទោះជាយ៉ាងណាក៏ដោយ អង្ករសំរូបមិនមែនតែងតែល្អនោះទេ ប្រសិនបើអ្នកញ៉ាំវាខុស វានឹងបង្កគ្រោះថ្នាក់ច្រើនជាងផលល្អ។ ខាងក្រោមនេះជាកំហុស ៤យ៉ាង ពេលទទួលទានអង្ករសំរូប ដែលគួរចៀសវាង៖ ១.ទម្លាប់ទុកអង្ករសំរូបយូរពេក ប្រេងធម្មជាតិរបស់អង្ករសំរូបអាចខូចនៅពេលរក្សាទុកយូរពេក។ ដូចគ្នាដែរ យើងមិនគួរកំដៅអង្ករសំរូបលើសពីម្តងឡើយ ព្រោះវាមិនត្រឹមតែកាត់បន្ថយអាហារូបត្ថម្ភប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យពិបាកក្នុងការញ៉ាំ ហើយថែមទាំងបង្កគ្រោះថ្នាក់ដល់រាងកាយផងដែរ ប្រសិនបើទុកវាចោលលើសពី