• The People Post

អាមេរិក៖ Google បំពានច្បាប់ប្រឆាំងការទុកចិត្ត ជុំវិញការផ្តាច់មុខខុសច្បាប់លើម៉ាស៊ីនស្វែងរក

ចៅក្រមអាមេរិក បានសម្រេចកាលពីថ្ងៃចន្ទ (០៥ សីហា) ថាក្រុមហ៊ុន ហ្គូហ្គល (Google) បានបំពានច្បាប់ប្រឆាំងការទុកចិត្ត ដោយចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីបង្កើតភាពផ្តាច់មុខខុសច្បាប់ និងក្លាយជាម៉ាស៊ីនស្វែងរកលំនាំដើមរបស់ពិភពលោក ដែលជាការឈ្នះដ៏ធំលើកដំបូងសម្រាប់អាជ្ញាធរសហព័ន្ធ លើឥទ្ធិពលទីផ្សាររបស់សម្ព័ន្ធបច្ចេកវិទ្យាខ្នាតយក្ស ប៊ីក ធិច (Big Tech)។ ចៅក្រមតំបន់អាមេរិក លោក អាមីត មេតា

មកដឹងពីច្បាប់ ទាក់ទងវិស័យពាណិជ្ជកម្ម ដែលរដ្ឋសភា បានអនុម័តកន្លងមក មាន៖

-ច្បាប់ស្តីវិធានកំណើតទំនិញ -ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ -ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡេចត្រូនិច -ច្បាប់ស្តីពីការប្រកួតប្រជែង -ច្បាប់ស្តីពីការសុវត្ថិភាពអាហារ -ច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម -ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម -ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។

ការអបអរសាទរចេញពីវិមានរដ្ឋសភា

សំឡេងស្គរជ័យ ការបង្ហោះប៉េងប៉ោងការសម្តែងរបាំឆៃយ៉ាំ បានលាន់ឮពេញផ្ទៃប្រទេសព្រមៗគ្នា នៅវេលាម៉ោង៩:៩នាទីព្រឹកថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជា។ នៅក្នុងនោះក៏មានការអបអរសាទរចេញពីវិមានរដ្ឋសភា ផងដែរ។ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាមោទនភាពរបស់ខ្មែរ៕

សំណង់ព្រះវិហារបុរាណមានតម្លៃលើសលុបដែលគួរបន្តអភិរក្ស

សៀមរាប៖ ដោយមើលឃើញពីតម្លៃដ៏វិសេសវិសាលនៃសំណង់បុរាណ ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំក្រុមការងារសិក្សា អភិរក្ស និងជួសជុលសំណង់ទាំងនោះឡើងវិញ ឱ្យស្របតាមគុណតម្លៃ នៃសំណង់បេតិកភណ្ឌដែលគួររក្សាទុក។ អ្នកជំនាញអាជ្ញាធរជាតិអប្សរាលើកឡើងថា ព្រះវិហារចាស់ៗមានគុណតម្លៃទាំងស្ថាបត្យកម្ម សិល្បៈ សាសនា និងប្រវត្តិសាស្រ្ត ដែលបង្ហាញពីភាពល្អឯក និងភាពរស់រវើកនៅក្នុងសង្គមខ្មែរ។ អ្នកជំនាញចង់ឱ្យពលរដ្ឋខ្មែរ ចេះស្រឡាញ់ ការពារ និងអភិរក្សមរតកទាំងនោះឱ្យបានយូរអង្វែង ជាជាងវាយរំលំចោល

កម្ពុជា-ចិន

ប្រធានរដ្ឋសភា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថាទំនាក់ទំនងកម្ពុជា-ចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិមួយ ដោយមិនប្រកាន់ប្រទេសតូចនិងប្រទេសធំ ហើយបានឈរលើគោលការណ៍ស្មើភាព គោរពឯករាជ្យភាពគ្នាទៅវិញទៅមក និងគ្មានលក្ខណ្ឌ។ ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមនាំមកនូវផលប្រយោជន៍សម្រាប់កម្ពុជានិងចិនប៉ុណ្ណោះទេ តែបានរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់តំបន់ និងសកលលោកផងដែរ ជាពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

កម្ពុជារៀបចំពិធីសាសនា បួងសួងសុំសេចក្តីសុខ សេខក្តីចម្រើន នៅទីតាំងសម្រាប់រៀបចំពីធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្នុងខេត្តកណ្តាល នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

ការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤។ គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ​បាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូត​ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ