• The People Post

រកវិធីបង្កើនចំនួនត្រីនាគនៅកម្ពុជា

ក្រសួងកសិកម្ម កំពុងពិនិត្យមេីលអំពីលទ្ធភាពបង្កកំណេីត​ និងបង្កាត់ពូជត្រីនាគ​ និងសត្វកម្រផ្សេងៗទៀតនៅក្នុងតំបន់ស្ទឹងអារ៉ែង ខេត្តកោះកុង ដេីម្បីបង្កេីនចំនួននៃសត្វទាំងនេះ នៅក្នុងធម្មជាតិ។ គួរបញ្ជាក់ជូនថា ត្រីនាគត្រូវបានចាត់ចូលជាប្រភេទត្រីជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ខណៈពិភពលោកចាត់ទុកត្រីប្រភេទនេះ ចូលទៅក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាសាយតេស (CITES)។ បើតាមការស្រាវជ្រាវ កម្ពុជាមានត្រីនាគមេពូជប្រមាណជាង ៥០ក្បាលតែប៉ុណ្ណោះ​ នៅតាមតំបន់ស្ទឹងអារ៉ែង។

មិនត្រឹមជាឱកាសធ្វើបុណ្យ តែជាការជួបជុំសំណេះសំណាល សួរសុខទុក្ខដោយក្តីនឹករលឹក គោរពស្រឡាញ់ក្នុងមនោសញ្ចេតនាជ្រាលជ្រៅ ជាបងប្អូន។

ស្រុកលើកដែក ខេត្តកណ្តាលប្រៀបដូចជាស្រុកកំណើត របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ខសភា។ ប្រជាពលរដ្ឋនៅស្រុកលើកដែក បានសម្តែងការស្វាគមន៍កក់ក្កៅជាទីបំផុតចំពោះវត្តមានសម្តេច ។ ប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណជ្រាលជ្រៅបំផុតជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលជានិច្ចកាលបានផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយពលរដ្ឋនិងបានចាត់ទុកស្រុកលើកដែក ដូចជាស្រុកកំណើតរបស់សម្តេចផ្ទាល់នៅក្នុងនោះសម្តេចបានចូលរួមកសាង សមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋនៅក្នុងស្រុកលើកដែក ទាំងពុទ្ធចក្រនិងអាណាចក្រ៕

ប្រាសាទប្រែរូប កន្លែងទេសចរ ចូលចិត្តថតរូប ពេលថ្ងៃជិតអស់អស្ដង្គត ហើយនៅរដូវវស្សានេះ ធម្មជាតិបៃតង ស្រស់បំព្រងតែម្តង

ប្រាសាទប្រែរូប ជាប្រាសាទបុរាណមួយដែលមានវ័យចំណាស់តាំងពីសតវត្សទី១០ ឆ្នាំ៩៦១នៃគ.ស ហើយក៏ជាការកសាងប្រាសាទនេះដើម្បីឧទ្ទិសដល់ទេពក្នុងហិណ្ឌូសាសនា។ ជាការកត់សម្គាល់ អ្នកទេសចរដែលចូលចិត្តថតរូប ពួកគេអាចមកផ្ដិតយករូបភាពដ៏អស្ចារ្យនៅពេលព្រះអាទិត្យកំពុងអស្ដង្គត។ ផ្នែកខាងក្រៅកំពែង នៅមុនពេលថ្ងៃលិចប៉ុន្មាននាទី ពីជ្រុងនិរតីនោះ គេអាចគយគន់ទិដ្ឋភាពប្រាសាទជាមួយនិងពន្លឺព្រះអាទិត្យដែលចាំងមកលើតួប្រាសាទ ហើយដែលធ្វើឲ្យពណ៌របស់ប្រាសាទប្រែជាមានសម្រស់ពណ៌មាស៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ និស្សិតបានទៅសិក្សានៅក្រៅប្រទេស មានតួនាទីផ្សព្វផ្សាយពីតម្លៃសន្តិភាពនៅកម្ពុជាទៅកាន់ពិភពលោក

ក្នុងឱកាស អនុញ្ញាតឱ្យនិស្សិតជ័យលាភីដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន និងសិង្ហបូរី ជួបសំណេះសំណាលនិងទទួលអនុសាសន៍មុនចេញទៅសិក្សា កាលពីថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៤នោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានមានប្រសាសន៍លើកឡើងថា ការបោះឆ្នោតឆ្នាំ២០២៣ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនិងជារបត់ថ្មីរបស់កម្ពុជាក្នុងរយៈពេល៥០០ឆ្នាំរបស់ខ្លួន ពីព្រោះជាការផ្ទេរការដឹកនាំប្រទេសដោយរលូន សន្តិវិធី គ្មានផ្ទុះសង្រ្គាម មិនដូចប្រវត្តិសាស្រ្តកន្លងមកឱ្យតែមានការផ្លាស់ប្តូរ គឺតែងតែផ្ទុះសង្រ្គាមកើតឡើង។ ការបោះឆ្នោតឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលពលរដ្ឋច្រើនលើសលប់បានគំាទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងចំណោមគណបក្សប្រកួតប្រជែង១៨។ ពលរដ្ឋជាង៨៤%

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត បញ្ចប់ការសិក្សា

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ការ, សិក្សាជលសាស្ត្រ, ការសិក្សាភូគព្ភសាស្ត្រ, ការសិក្សាវាស់ស្ទង់ និងការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ ហើយក្រុមហ៊ុនកំពុងសិក្សា រៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាននៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលនាពេលនាខាងមុខ។នេះបើតាមការឱ្យដឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជួន។ គម្រោងនេះត្រូវបានចែកចេញជាពីរជំហាន ដោយគម្រោងជំហាន១ រាជធានីភ្នំពេញ-សៀមរាប ប្រវែង២៤៩គ.ម ចំណាយថវិកាប្រមាណ ២.៥ប៊ីលាន និងជំហាន២ សៀមរាប-ប៉ោយប៉ែត

កម្ពុជា និងជប៉ុន ទទួលស្គាល់តម្លៃសន្តិភាពនាំមកនូវកាអភិវឌ្ឍ នៅក្នុងប្រទសកម្ពុជា

ប្រជាជនកម្ពុជានិងជប៉ុន មានមនោសញ្ចេតនាជ្រាលជ្រៅ ស្មោះត្រង់ ចេញពីបេះដូង បានធ្វើឱ្យទំនាក់ទំនងរដ្ឋសភា និងរាជរដ្ឋាភិបាលកើនឡើងជាលំដាប់ ហើយបានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជួបពិភាក្សាជាមួយលោក យ៉ាម៉ាហ្គូឈិ ណាស្យុអុ ប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤៕