• The People Post

ទម្លាប់នេះ ធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកឡើងខ្ពស់បាន

នៅពេលដែលអ្នកតែងតែចូលគេងយប់ជ្រៅ នឹងអាចធ្វើឲ្យប៉ះពាល់ដល់គ្រប់ផ្នែកនៃរាងកាយ ដោយធ្វើឲ្យជាតិពុលមិនអាចបញ្ចេញមកក្រៅបានឡើយ។ ជាពិសេស វាក៏អាចធ្វើឲ្យជាតិស្ករក្នុងរាងកាយឡើងខ្ពស់ខុសប្រក្រតីផងដែរ។ នៅពេលដែលអ្នកតែងតែអង្គុយយូរមកងើបឡើងមកធ្វើចលនា នោះវានឹងធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកឡើងខ្ពស់មិនគួរឲ្យជឿនោះឡើយ។ ដូចនេះ អ្នកគួរតែធ្វើចលនាខ្លះ ទើបរាងកាយអាចដំណើរការប្រក្រតី ទប់ឲ្យជាតិស្ករមានលំនឹង។ ការជក់បារីច្រើន នឹងធ្វើឲ្យប៉ះពាល់ដល់សរសៃឈាមរបស់អ្នក។ ជាពិសេស វាក៏អាចធ្វើឲ្យជាតិស្ករក្នុងរាងកាយមិនមានលំនឹង ហើយចាប់ផ្តើមឡើងខ្ពស់ដោយមិនដឹងខ្លួនផងដែរ។ ដូចនេះ អ្នកគួរតែបញ្ឈប់ការជក់បារីនេះប្រសិនជាអាចធ្វើបាន។ ការតែងតែញ៉ាំអាហារដែលហិរ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ក្រពះ

នេះជាតម្រុយនៃគម្រោងព្រែកជីកហ្វូណនតេជោ

គម្រោងកសាងព្រែកជីកហ្វូណនតេជោ ដែលមានចម្ងាយ១៨០ គីឡូម៉ែត្រ គ្រោងសម្ពោធបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ សីហាឆាប់ៗនេះ។ រាជរដ្ឋាភិបាល និងដៃគូវិនិយោគចាប់ដៃគ្នា បានដាក់ទុនប្រមាណ ១ ៧០០ លានដុល្លារអាម៉េរិក ដើម្បី កសាងបណ្តាញផ្លូវទឹក តភ្ជាប់ពីទន្លេមេគង្គទៅកាន់ដែនសមុទ្រ របស់កម្ពុជា ដែលនឹងផ្តល់ផល ប្រយោជន៍មហាសាល ដល់ពលរដ្ឋនិងប្រទេសជាតិ៕

បង្កាត់ពូជអណ្ដើកហ្លួង

នៅកោះកុង មានស្រះចិញ្ចឹមនិងបង្កាត់ពូជអណ្ដើកហ្លួង ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូន របស់អង្គការ WCS។ មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ ខេត្ត​កោះ​កុង​ បានសម្ពោធស្រះចិញ្ចឹមនិងបង្កាត់ពូជអណ្ដើកហ្លួង កាលពី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដែលជាទី​កន្លែង​មានសុវត្ថិភាព ​សម្រាប់​ការ​អភិរក្ស​សត្វ​អណ្តើក​ហ្លួង​និង​ក្រពើ​ត្រី​ តាមរយៈការចិញ្ចឹម​មើល​ថែ ​ប​​​​​ង្កាត់​ពូជ​ និង​ភ្ញាស់​ពង​កូន​អណ្តើ​ក​ហ្លួង​និង​ក្រពើ​ត្រី ​រហូត​ដល់​ពួក​វា​ធំ​ធាត់​អា​ច​លែង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល​ដែល​ជា​ទី​ជម្រក​ធម្ម​ជាតិ​របស់​ពួក​វា។

៥សន្លឹកបង្ហាញកាន់តែច្បាស់រូបរាង ព្រែកជីកហ្វូណនតេជោ

ការដ្ឋានស្ថាបនាគម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តើមដំណើរការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤

ភ្លៀងនៅអង្គរ ត្រជាក់និងមានទេសភាពពណ៌បៃតង

ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាប្រាសាទអង្គរវត្ត ខណៈមានភ្លៀងធ្លាក់ ដែលជាទេសភាពមួយមានសោភ័ណភាពយ៉ាងទាក់ទាញ។ ទេសចរអាចនិងប្លែកអារម្មណ៍ចង់ឃើញទិដ្ឋភាពភ្លៀងធ្លាក់នៅប្រាសាទបុរាណ។

ថ្ងៃនេះ ព្រះសង្ឃ ចូលព្រះវស្សាហើយ, ហេតុអ្វីបានជាមានការចូលព្រះវស្សា?

ការចូលព្រះវស្សា មាននៅក្នុងព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម។ ការចូលព្រះវស្សា មានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាឍ ដល់ទី១៥កើត ខែអស្សុជ។