• The People Post

វប្បធម៌សម្បូរបែប របស់កម្ពុជា និងសាធារណរដ្ឋកូរ៉េ នាំឱ្យប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការដើម្បី ទាញយកផលប្រយោជន៍ជូនគ្នាទៅវិញទៅមក ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយ លោក លី ឆុល អ៊ូ អភិបាលខេត្ត ខេត្តឃ្យុងសាងប៊ុក ដូ នៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលលោកបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ខេត្តឃ្យុងសាងប៊ុក ដូ បានធ្វើសកម្មភាពមនុស្សធម៌ជាច្រើននៅកម្ពុជា ដូចជាបានបញ្ជួនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាលជំងឺជូនពលរដ្ឋខ្មែរដោយឥតគិតថ្លៃ

ការឈ្វេងយល់ ពីការអនុវត្តកម្មវិធីនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋសភា នៅក្នុងរយៈពេលជាង៣ខែនេះ

ក្នុងការអនុវត្តមុខងាររបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ រដ្ឋសភាក្រោមការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា តាមរយៈគណៈកម្មការជំនាញរដ្ឋសភា បានអញ្ជើញថ្នាក់ដឹកនាំ ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលចំនួនបួន នៅក្នុងរយៈពេលជាង៣ខែមកនេះ ដើម្បីប្រជុំឈ្វេងយល់ពីការអនុវត្តច្បាប់ ពិសេសការអនុវត្តកម្មវិធីនយោបាយបញ្ចកោណ ដំណាក់កាលទី១ ។ ក្រសួងស្ថាប័ន ដែលបានអញ្ជើញឆ្លើយមកប្រជុំជាមួយគណៈកម្មការជំនាញរបស់រដ្ឋសភា នៅក្នុងរយៈពេលបីខែចុងក្រោយ ពោលនៅក្នុងរយៈពេលនៃសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ មានរដ្ឋលេខាដ្ឋានអាកាសចរណ៍ស៊ីវិល

សត្វព្រៃ រុក្ខជាតិ ធម្មជាត ទាក់ទាញអ្នកទេសចរបរទេស

ភ្ញៀវទេសចរណ៍បរទេស តែងបានមកទស្សនាកន្លែងអេកូទេសចរណ៍ចាហ៊ូ ស្ថិតនៅតំបន់សហគមន៍ភូមិអណ្ដូងក្រឡឹង ក្នុង ដែនជម្រកសត្វព្រៃកែវសីមា ជាប្រចាំ មិនថានៅរដូវណានោះទេ។ ដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី មានព្រៃស្រោង និងអាចលក់ឥណទានកាបូនបានថែមទៀត។ លើសពីនេះតំបន់ការពារធម្មជាតិមួយនេះ ដែលមានសារៈសំខាន់កម្រិតអន្តរជា តិក្នុងការការពារនិងអភិរក្សសត្វព្រៃនិងជីវៈចម្រុះជាច្រើនទៀត។

ការទូតសភា៖ ក្នុងរយៈពេលជាង៣ខែ ប្រធានរដ្ឋសភា ចូលរួមពង្រីកកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិយ៉ាងសកម្ម ដើម្បីទាញប្រយោជន៍ជូនពលរដ្ឋ

ការទូតសភាជាការងារសំខាន់មួយ របស់រដ្ឋសភានៅក្នុងការនាំ នូវផលប្រយោជន៍រួមជូនប្រជាពលរដ្ឋនិងប្រទេសជាតិ បន្ថែមលើមុខងារទំាងបីរបស់រដ្ឋសភា មានមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារភាពជាតំណាងប្រជាពលរដ្ឋ។ រយៈពេលជាង៣ ខែមកនេះ ពោលនៅក្នុងរយៈពេលនៃសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ពីខែមេសា រហូតមកដល់ចុងខែកក្កដាឆ្នាំ២០២៤នេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបំពេញការងារការទូតសភា យ៉ាងសកម្ម ដែលបាននាំមកនូវផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋ។ សម្តេចប្រធានរដ្ឋសភា

សម្តេចប្រធានរដ្ឋសភា សំណូមពរដល់តំណាងរាស្រ្តបន្តចុះស្វែង យល់សុខទុក្ខប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ

តំណាងរាស្រ្តត្រូវនៅជាប់ជាមួយប្រជាជនជានិច្ច ដើម្បីស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋ ដោយ ប្រកាន់ភ្ជាប់គោលការណ៍យកប្រជាពលរដ្ឋជាស្នូល ហើយត្រូវធ្វើអន្តរាគមន៍តាមយន្តការរដ្ឋសភា ក្នុងការដោះស្រាយតាមសំណូមពរ សំណើ និងបណ្តឹងពលរដ្ឋឱ្យមានប្រសិទ្ធសភាពខ្ពស់។ ទំាងនេះជាការអំពាវនាវដ៏ទទូចរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ ការអំពាវនាវបានធ្វើឡើង នៅក្នុងឱកាសរដ្ឋសភាបិទបញ្ចប់សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២៤ នេះ។ នៅក្នុងសម័យប្រជុំព្រឹកមិញនេះ រដ្ឋសភាបានបង្ហាញលទ្ធផលការងារជាច្រើន

រដ្ឋសភាអនុម័តទាក់ទាញការធ្វើដំណើរតាមអាកាសមកកម្ពុជា

រដ្ឋសភា បានអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសនៅព្រឹកថ្ងៃ២៥កក្កដានេះ។ ច្បាប់នេះ ធានាជំរុញទាក់ទាញវិនិយោគនិងកំណើនសេដ្ឋកិច្ច ទេសចរណ៍ ការងារ ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស ព្រមទំាងការតភ្ជាប់វប្បធម៌រវាងប្រជាជននិងប្រជាជន និងផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកធ្វើដំណើរតាមផ្លូវអាកាស និងសហគ្រាសដឹកជញ្ជួនអន្តរជាតិតាមផ្លូវអាកាសជាដើម។