• The People Post

សមាគមសិល្បករខ្មែរ បង្កើតកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដើម្បីសីលធម៌សង្គម និងទេសចរណ៍

ស្នាមញញឹមនៃកម្ពុជា» គឺជាព្រឹត្តិការណ៍ដែលសិល្បករ សិល្បការិនី បុគ្គលដែលមានឈ្មោះល្បីនៅលើបណ្តាញសង្គម និងអ្នកជំនាញបង្កើតមាតិកា ផលិតមាតិកាវីដេអូខ្លីៗ ស្តីអំពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ប្រាង្គប្រាសាទ និងតំបន់ទេសចរណ៍ល្បីៗក្នុងតំបន់អង្គរ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ វប្បធម៌ធម្មជាតិរបស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈការផ្សព្វផ្សាយវីដេអូ ដែលផលិតបាន នៅលើប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅកម្ពុជា និងការផុសវីដេអូទាំងនោះជាលក្ខណៈអន្តរជាតិ

កុំ​ព្រងើយកន្តើយ​! ផឹកទឹក​ខុសពេល​ក៏​ឈឺក្រពះ​ដែរ

ពេល​ភ្ញាក់​ពី​គេង​ ​ពេលវេលា​មួយ​ដែល​អ្នក​គួរ​ផឹកទឹក គឺ​នៅពេលដែល​អ្នក​ក្រោក​ពី​គេង​។ ទន្ទឹមនឹងនេះ កែវ​ទឹក​ដំបូង​នៅពេល​ព្រឹក​គួរតែ​ជា​ទឹក​ក្តៅ​ឧណ្ហៗ ដើម្បី​លាង​សម្អាត​ពោះវៀន​។ ការផឹក​ទឹក​ក្តៅ​មួយ​កែវ​ធ្វើឱ្យ​មុខងារ​រាងកាយ​សកម្ម ជួយ​កម្ចាត់​កាកសំណល់​ក្នុង​ក្រពះ និង​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ដែល​សម្បូរ​ទៅដោយ​ថាមពល​។​ ​ម៉ោង 12 ថ្ងៃត្រង់​ ​ពេល​មួយ​ដែល​អ្នក​គួរ​ផឹកទឹក គឺ​មុនពេល​អាហារ​ថ្ងៃត្រង់ ដើម្បី​បំពេញ​ក្រពះ​របស់​អ្នក និង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​។ នេះ​នឹង​កាត់បន្ថយ​លទ្ធភាព​នៃ​ការ​ញ៉ាំ​ច្រើនពេក​អំឡុងពេល​អាហារ និង​បង្កើន​ការ​បន្សាប​ជាតិពុល​។ ជាមួយគ្នានេះ នៅពេលដែល​អ្នក​ផឹកទឹក​នៅពេលនេះ

កំណាត់ផ្លូវដែក ក្នុងស្រុកក្រគរត្រូវបានជួសជុលនិងដំណើរការឡើងវិញហើយ

សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ​ និងដឹកជញ្ជូនបានបញ្ជាក់ថា​ កំណាត់ផ្លូវដែកភាគខាងជើងចំណុចPK-123+350 ប្រវែង១០០ម៉ែត្រ ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ បានខូចខាតដោយសារតែទឹកហូរច្រោះ បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ។ តែយ៉ាងណាមិញក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងក្រុមការងារបច្ចេកទេសក្រុមហ៊ុន Royal Railway Cambodia បានជួសជុល ស្តារភ្លាមៗ សម្រាប់ឱ្យខ្សែរថភ្លើងអាចឆ្លងកាត់ជាបណ្តោះអាសន្ន ដើម្បីដំណើរការនិរន្តភាពនៃខ្សែរថភ្លើងសម្រាប់ដឹកអ្នកដំណើរ និងទំនិញ។

លើសពីដួងព្រលឹងជាតិ សិល្បៈនិងវប្បធម៌ ជាការទូតដែលមិនបាច់និយាយភាសាដូចគ្នា ហើយបានក្លាយជា ជាច្រករបៀងភ្ជាប់ទំនាក់ទំនងកម្ពុជាទៅកាន់ពិភពលោក ដែលអាចទាក់ទាញទេសចរ ពាណិជ្ជកម្ម ជួយសង្គមជាតិ។

ក្នុងន័យខាងលើនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បន្តយកចិត្តទុកដាក់ គាស់កកាយ នូវសិល្បៈខ្មែរ ដែលស្ទើរបាត់បង់ ឬបានបាត់បង់ទៅហើយ ឱ្យមានសកម្មភាពឡើងវិញ ជាមួយនឹងការបង្កើតនូវគំនិតច្នៃប្រឌិតថ្មី ស្របតាមបរិបទនៃសម័យឌីជីថល ក្នុងន័យថែរក្សាផង និងអភិវឌ្ឍន៍ផង ដើម្បីធ្វើយ៉ាងណារក្សាបាននូវវប្បធម៌ ប្រពៃណីល្អផូរផង់និងសម្បូរបែបរបស់ខ្មែរពីសម័យមហានគរឱ្យបានគង់វង្ស ហើយមានការរីកចម្រើនឡើង។ សម្តេចប្រធានរដ្ឋសភា

កិច្ចប្រជុំត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការ របស់ ប្រធានរដ្ឋសភា នៅប្រទេសចិននាខែកញ្ញាខាងមុខបានដំណើរការទៅដោយរលួន និងទទួលបានជោគជ័យ

លោកបណ្ដិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភាទទួលបន្ទុកប្រចាំការ និងជានាយកខុទ្ទកាល័យ សម្តេចប្រធានរដ្ឋសភា បានជួបប្រជុំ ពិភាក្សាការងារ ជាមួយ លោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធនិម្មិត (Zoom) នៅរសៀលថ្ងៃទី៨ ខែសីហាឆ្នាំ២០២៤ ដើម្បីសម្របសម្រួល ត្រៀមរៀបចំការងារ

ការណាត់ជួបជាមួយ ប៉ុល ពត

ខ្សែភាពយន្ត «ការណាត់ជួបជាមួយ ប៉ុល ពត» គឺជាភាពយន្តដែលបានបំផុសគំនិតចេញពីសៀវភៅ «នៅពេលដែលសង្គ្រាមរលត់ទៅ» របស់លោកស្រី អេលីហ្សាប៊ែតប៊េកខ័រ។ កាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ភាពយន្ដរឿង «ការណាត់ជួបជាមួយ ប៉ុល ពត» របស់លោក ប៉ាន់ រិទ្ធី បានសម្ពោធចាក់បញ្ចាំង នៅរោងភាពយន្ដ