• The People Post

បេសកកម្មការទូតសភារបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅប្រទេសថៃ ដើម្បីវិបុលភាពពលរដ្ឋភូមិផងរបងជាប់គ្នា និងសកលលោក

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តើមដំណើរទស្សនកិច្ច ផ្លូវការក្នុងរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី១១ ខែកក្តដាឆ្នាំ២០២៤នេះ។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនៅក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយឡើងទំាងក្នុងកម្រិតទ្វេភាគីនិងពហុភាគី ឆ្លើយតបតម្រូវការរបស់ពលរដ្ឋទំាងសងខាងនិងជាការថែរក្សាវិបុលភាពដល់ពលរដ្ឋនៅក្នុងសកលលោកផងដែរ។ ទំនាក់ទំនងកម្ពុជានិងថៃបាន ដែលឈានដល់ខូប៧៥ឆ្នាំ បានដំឡើងពីកម្រិតទំនាក់ទំនង «ភាពជាដៃគូ ដើម្បីសន្ដិ ភាព និងវិបុលភាព» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ»កាលពីដើមឆ្នាំ២០២៤នេះ

បេសកកម្មការទូតសភារបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅប្រទេសថៃ ដើម្បីវិបុលភាពពលរដ្ឋភូមិផងរបងជាប់គ្នា និងសកលលោកផងដែរ។

ប្រធានរដ្ឋសភាកម្ពុជា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានផ្តើមដំណើរទស្សនកិច្ច ផ្លូវការក្នុងរយៈពេលពីរថ្ងៃនៅប្រទេស ថៃ នៅថ្ងៃទី១១ ខែកក្តដាឆ្នាំ២០២៤នេះ។

ពួកគាត់ផ្តល់ស្នាមញញឹម ផ្តល់ភាពកក់ក្តៅ សុវត្ថិភាពដល់អ្នកទេសចរ។

ភ្នាក់ងារទេសចរប្រចាំគោលដៅរាជធានីក្រុងអង្គរធំ ប្រាសាទបាភួន និងខ្លោងទ្វារតាកាវ បានជួយសង្រ្គោះបឋមដល់ភ្ញៀវទេសចរ ជនជាតិ អេស្ប៉ាញ ដែលមានរបួស ខណៈដើរទស្សនាប្រាសាទ៕

បឹងទន្លេសាបយើង

មន្ត្រីឧទ្យានុរក្ស ប្រចាំការនៅតំបន់រ៉ាមសារព្រែកទាល់ នៃបឹងទន្លេសាប ចុះបង្ក្រាប និងកម្ទេចសម្ភារបទល្មើសនេសាទ។

ព្រែកជីកហ្វូណនតេជោចេញពីចំនុចនេះទៅ

អ្វីៗបានត្រៀមអស់ហើយ រងចាំថ្មៃបើកការដ្ឋាន ថ្ងៃទី៥ ខែសីហា ខាងមុខ ដែលនឹងលាន់ឮស្គរ គង រគាំង ត្រដោក ពេញផ្ទៃប្រទេសនោះទេ។ ព្រែកជីកហ្វូណនតេជោ ចាប់ផ្តើមចេញពី នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នេះទៅ៕

ការទូតសភាដើម្បីផលប្រយោជន៍ប្រជាជននិងប្រជាជន

កាលពីខែមីនាកន្លមងមកនេះ ប្រធានរដ្ឋសភាថៃ បានបំពេញទស្សនកិច្ចនៅកម្ពុជា។ នៅថ្ងៃទី១១ ខែកក្កដានេះ សម្តេចប្រធានរដ្ឋសភា នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃវិញម្តង។ ស្របពេលទំនាក់ទំនងកម្ពុជា-ថៃ បានលើកកម្ពស់ឈានដល់ ភាពជាដៃយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការស្ថាប័នរដ្ឋសភា ប្រទេសទាំងពីរក៏បានលើកកម្ពស់រីកចម្រើនគួរឱ្យកត់សម្គាល់ នៅក្នុងការបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទំាងពីរផងដែរ៕