• The People Post

អ្នកជំងឺ​លើសឈាម គួរ​ទទួលទាន​អាហារ ៤ ប្រភេទ​នេះ​

ត្រី​សាល​ម៉ុ​ន និង​ខ្លាញ់ត្រី​ ​ត្រី​សាល​ម៉ុ​ន គឺជា​ប្រភព​ដ៏​ល្អ​នៃ​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែលមាន​ប្រយោជន៍​ខ្លាំងណាស់​សម្រាប់​សុខភាព​បេះដូង​។ ខ្លាញ់​ទាំងនេះ​អាចជួយ​បន្ថយ​កម្រិត​សម្ពាធ​ឈាម​កាត់បន្ថយ​ការ​រលាក និង​បន្ថយ​កម្រិត​នៃ​សមាសធាតុ ទប់ស្កាត់​សរសៃឈាម​ដែល​ហៅថា oxylipins ។ ដូច្នោះ​ការទទួល​ទាន​ត្រី​ដែលមាន​ខ្លាញ់​អូ​មេ​ហ្គា ៣ កាន់តែច្រើន​នឹងធ្វើ​ឲ្យ​កម្រិត​សម្ពាធ​ឈាម​ទាប​។​ ​ការ៉ុត​ ​ការ៉ុត​មាន​រសជាតិ​ផ្អែម និង​មាន​ជីវជាតិ ជា​បន្លែ​សំខាន់​ក្នុង​របប​អាហារ​មនុស្ស​ជាច្រើន​។ ការ៉ុត​មាន​សមាសធាតុ phenolic

នៅចាំគាត់ទេ ថ្ងៃនេះខួប៦ឆ្នាំនៃមរណភាពរបស់គាត់

លោកBeat Richnerជាគ្រូពេទ្យជំនាញព្យាបាលជំងឺកុមារនៅទីក្រុងហ្សូរិច (Zurich) ។ លោកត្រូវបានកាកបាទក្រហមប្រទេសស្វីសបញ្ជូនមកធ្វើការនៅមន្ទីរពេទ្យគន្ធបុប្ផាក្រុងភ្នំពេញនាចន្លោះឆ្នាំ ១៩៧៤-៧៥ និងត្រូវបង្ខំចិត្តត្រឡប់ទៅស្វីសវិញ ក្នុងអំឡុងសម័យកម្ពុជាប្រជាធិបតេយ្យ (ឬរបបខ្មែរក្រហម)។ លោកជាវេជ្ជបណ្ឌិត និងជាតន្ត្រីករសេឡូ (Cello) ហើយលោកបានបង្កើតតួអង្គមួយឈ្មោះថា Beatocello ដែលតួអង្គម្នាក់នេះហើយជាអ្នកស្វះស្វែងរកមូលនិធិមកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីកុមារកម្ពុជា។ មជ្ឈមណ្ឌលបុប្ផាណា បានចូលរួមរំឭកខួប ៦ ឆ្នាំនៃមរណភាពរបស់លោកវេជ្ជបណ្ឌិត

អាហារនេះ អាចជួយសុខភាពអ្នកដែលតែងចូលគេងយប់ជ្រៅ

-អ្នកដែលតែងតែធ្វើការដល់យប់ជ្រៅទើបគេង គួរតែញ៉ាំអាហារថ្ងៃត្រង់ អាហារពេលល្ងាច អាហារពេលយប់ ត្រី ស៊ុត ផលិតផលដែលធ្វើពីសណ្តែក និងទឹកដោះគោ ព្រោះអាហារទាំងនេះ អាចជួយផ្តល់សារធាតុចិញ្ចឹមដល់រាងកាយអ្នក។ ជាពិសេស បន្ទប់ការងាររបស់អ្នក ត្រូវតែមានខ្យល់អាកាសចេញចូល ទើបមិនធ្វើឲ្យខួរក្បាលអ្នកខ្វះអុកស៊ីសែន។ -អ្នកដែលចូលគេងយប់ជ្រៅ គួរតែប៉ូវវីតាមីនឲ្យបានគ្រប់ ដូចជាវីតាមីនA និងវីតាមីនB។ វីតាមីនA នឹងអាចជួយការពារភ្នែកអ្នកបានយ៉ាងល្អ។

សញ្ញាទាំងនេះព្រមានថា អាហារអ្នកមានជាតិស្ករ ឬផ្អែមខ្លាំងហួសកម្រិតពេក

១. ឡើង​ទម្ងន់ នេះ គឺជាសញ្ញាមួយដែលងាយនឹងសម្គាល់បំផុត ក្នុងការញុំាស្ករច្រើនពេក។ អាហារសម្រន់ដូចជាស្ករគ្រាប់ ភេសជ្ជៈកាបូន … គឺជាបុព្វហេតុទូទៅនៃការឡើងទម្ងន់។ បរិមាណជាតិស្ករនៅក្នុងការផលិតផលទាំងនេះ គឺធំធេងណាស់ ហើយជះឥទ្ធិពលដល់ការកើនឡើងនៃការផលិតអាំងស៊ុយលីន ដែលផ្ទុកជាតិខ្លាញ់លើសនៅក្នុងពោះ។ ២. ជំងឺពុកធ្មេញ បង្អែមអាចជម្រុញការបង្កើតការពុកធ្មេញ។ តាមពិតស្ករមិនបណ្តាលឱ្យពុកធ្មេញទេ ប៉ុន្តែវាធ្វើឱ្យខូចខាតបន្ទះអាហារដែលនៅលើធ្មេញ ប្រសិនបើមិនរំលាយ ឬសម្អាត

កុំ​ថា​មិន​អី​! សញ្ញា​ដំបូង​ដែល​បង្ហាញ​ថា អ្នកមាន​បញ្ហា​ថ្លើម

មនុស្ស​មួយ​ចំនួន​អាច​កើតមក​មាន​បញ្ហា​ថ្លើម​ពី​កំណើត ចំណែកឯ​អ្នក​ផ្សេង​ទៀត អាច​ខូច​ថ្លើម​ដោយសារ​តែ​ប៉ះពាល់​ទៅ​នឹង​សារធាតុ​គីមី​គ្រោះថ្នាក់​គ្រឿង​ស្រវឹង​ឬ​ដោយសារ​ការ​ឆ្លង​មេរោគ​។​អ្នក​មិន​គួរ​ធ្វេសប្រហែស​ជាមួយនឹង​សញ្ញា​ដំបូង​ដែល​បង្ហាញ​ថា អ្នកមាន​បញ្ហា​ថ្លើម​នោះ​ទេ​។ កាលណា​អ្នកដឹង​ក្នុង​ដំណាក់កាល​ដំបូង នោះ​អ្នក​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ព្យាបាល​អោយ​បាន​ត្រឹមត្រូវ​។ រោគ​សញ្ញា ដែល​អាច​អោយ​អ្នកដឹង​មាន​ដូច​ជា ៖ -ការ​ផ្លាស់​ប្តូរ​ពណ៌​ស្បែក ៖ អាច​ប្រែ​ទៅ​ជា​ពណ៌​លឿង​។​នេះ​មាន​ន័យ​ថា​ក្រចកដៃ​ឬ​ចុង​ម្រាមដៃ​អាច​ប្រែជា​ពណ៌​លឿង​ដោយសារ​តែ​ថ្លើម​មិន​មាន​លទ្ធភាព​បញ្ចេញ​ជាតិពុល​អោយ​បាន​ត្រឹមត្រូវ​ចេញពី​រាង​កាយ​និង​ការ​ដក់​ជាតិ​ប៊ី​លី​រុយ​ប៊ី​ន (​ពណ៌​លឿង​) នៅ​ក្រោម​ស្បែក​។ -​​រមាស់​ស្បែក​ឬ​ងាយ​នឹង​ប្រតិកម្ម​។ -​ដូរ​ពណ៌​ទឹកនោម​និង​ពណ៌​លាមក ៖ ទឹកនោម​អាច​ប្រែជា​ពណ៌​ក្រ​ម៉ៅ ហើយ​លាមក​អាច​ស្លេក​មាន​ឈាម​ឬ​ពណ៌​ដូច​ជ័រកៅស៊ូ​។ -​ការ​ប្រែប្រួល​នៅ​តំបន់​ពោះ

គ្រូពេទ្យប្រាប់សូមធ្វើតាមផង ! អាហារត្រូវតម ឬចៀសវាង បើសិនជាក្រពះកំពុងតែរលាក

ករណីភាគច្រើន ការរលាកក្រពះ នឹងជាវិញដោយខ្លួនឯង ហើយគោលបំណងនៃការព្យាបាល គឺធ្វើយ៉ាងណាឲ្យការរលាករបស់ក្រពះស្រាកស្រាន្តទៅវិញបែបធម្មជាតិ ឬពេលខ្លះត្រូវការប្រើថ្នាំជួយបន្ថែមដូចជា ថ្នាំផ្សះ និងថ្នាំបន្ថយការផលិតអាស៊ីតក្រពះ។ ករណីខ្លះទៀត វាទាល់តែមានការតាមដានរបបអាហារយ៉ាងប្រុងប្រយ័ត្នដែរបើសិនជាអ្នកកំពុងតែមានជំងឺរលាកក្រពះ ជាពិសេសបើសិនជាចង់បន្ថយអាការៈរបស់ជំងឺនេះ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាដំបូន្មានរបស់គ្រូពេទ្យ អំពីអាហារមួយចំនួនដែលអ្នកជំងឺរលាកក្រពះ គប្បីគួរតែចៀសវាង បើសិនជាមិនចង់ឲ្យអាការៈរលាកក្រពះកាន់តែធ្ងន់ធ្ងរជាងមុន និងចង់ឆាប់ជាវិញ៖ អាហារលឿន អាហារលឿនភាគច្រើនជាអាហារសម្បូរជាតិខ្លាញ់ ហើយក៏ជាអាហារមេបញ្ហា