អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទក្នុងការឆ្លើយតបទៅនឹងសំណួរអំពីជំនួបរវាងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា សហរដ្ឋអាមេរិកមានក្ដីបារម្ភកាន់តែខ្លាំងចំពោះទំនាក់ទំនងរបស់ឥណ្ឌាជាមួយរុស្ស៊ី ស្របពេលការវាយលុករបស់ក្រុងមូស្គូលើអ៊ុយក្រែននៅតែបន្ត ។ ឥណ្ឌាបានប្រឈមសម្ពាធពីលោកខាងលិចឲ្យឃ្លាតឆ្ងាយពីក្រុងមូស្គូ បន្ទាប់ពីរុស្ស៊ីបានលុកលុយអ៊ុយក្រែន។ មកទល់ពេលនេះ ក្រុងញូវដែលីបានទប់ទល់នឹងសម្ពាធនោះ ដោយលើកឡើងពីទំនាក់ទំនងដ៏យូរអង្វែងរបស់ខ្លួនជាមួយរុស្ស៊ី និងតម្រូវការសេដ្ឋកិច្ចរបស់ខ្លួន។ លោក Modi បានជួបលោក