• The People Post

អ្នកបោះឆ្នោតអ៊ីរ៉ង់ ចេញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃសុក្រនេះ

អ្នកបោះឆ្នោតក្នុងប្រទេសអ៊ីរ៉ង់ កំពុងធ្វើដំណើរទៅបោះឆ្នោតនៅថ្ងៃសុក្រនេះ ដើម្បីជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ខ្លួន។ ការបោះឆ្នោតនេះ គឺជាការប្រជែងគ្នារវាងបេក្ខជនសំខាន់បីរូប ដោយមានបេក្ខជនអភិរក្សនិយមប្រកាន់តឹងពីររូប។ ការបោះឆ្នោតនេះ ត្រូវបានគេចាត់ទុកថាជាការជ្រើសរើសអ្នកបន្តតំណែងពីលោក Ebrahim Raisi ជាអ្នកអភិរក្សនិយមប្រកាន់តឹង ដែលបានស្លាប់ ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែមុន។ ក្រុមប្រឹក្សាការពារ ជាក្រុមអ្នកច្បាប់អ៊ីស្លាម និងសមាជិកដទៃទៀត បានអនុម័តលើបេក្ខជនចំនួនប្រាំមួយរូប។ ប៉ុន្តែពីរនាក់ក្នុងចំណោមពួកគេបានដកខ្លួនចេញ។ បេក្ខជនសំខាន់ចំនួនបីរូប

បេសកជនUN ការពារការខកខានមិនបានបញ្ចូលស្ត្រីអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំជាមួយតាលីបង់ នៅកាតា

មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្គានីស្ថាន បានការពារការខកខានក្នុងការបញ្ចូលស្ត្រីអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំលើកដំបូងនាពេលខាងមុខរវាងក្រុមតាលីបង់ និងបេសកជនមកពី ប្រទេសចំនួន ២២ ដោយបញ្ជាក់ថា ការទាមទារសិទ្ធិស្ត្រី គឺពិតប្រាកដណាស់នឹងត្រូវបានលើកឡើង នៅពេលនោះ។ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី Roza Otunbayeva កាលពីថ្ងៃសុក្រ បានឆ្លើយសំណួរ ពីក្រុមអ្នកសារព័ត៌មានអំពីការរិះគន់ពីអង្គការសិទ្ធិមនុស្ស ចំពោះការមិនបញ្ចូលស្ត្រីអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំនៅទីក្រុងដូហារបស់ប្រទេសកាតា នៅថ្ងៃទី

ការប្រយុទ្ធគ្នានៅក្រុងរ៉ាហ្វា តំបន់ហ្កាហ្សាកាន់តែខ្លាំង ខណៈភាពតានតឹងកើនឡើងនៅព្រំដែនអ៊ីស្រាអែល-លីបង់

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការប៉ះទង្គិចគ្នារវាងកងទ័ព និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានធ្វើឱ្យកក្រើកតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ ១៩ មិថុនា បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានព្រមានថា ខ្លួនបានត្រៀមការវាយលុកប្រឆាំងចលនាហេសបូឡា លីបង់ នៅតាមសមរភូមិមុខ ភាគខាងជើងរបស់ប្រទេស។ សាក្សី និងទីភ្នាក់ងារការពារជនស៊ីវិលនៅតំបន់ហ្កាហ្សាស្ទ្រីប គ្រប់គ្រងដោយក្រុមហាម៉ាស បានរាយការណ៍ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅភាគខាងលិចទីក្រុងរ៉ាហ្វា ជាទីដែលក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហារដោយយានដ្រូន និងការបាញ់ផ្លោង បានសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់។

បារាំង៖ មេដឹកនាំ G7 យល់ព្រមឱ្យកម្ចី ៥០ ពាន់លានដុល្លារដល់អ៊ុយក្រែន ពីទ្រព្យបង្កករុស្ស៊ី

ការិយាល័យប្រធានាធិបតីបារាំង បាននិយាយកាលពីថ្ងៃពុធ (១២ មិថុនា) ថា មេដឹកនាំក្រុមទាំងប្រាំពីរ(G7) បានយល់ព្រមផ្តល់ឱ្យអ៊ុយក្រែន នូវទឹកប្រាក់ចំនួន ៥០ ពាន់លានដុល្លារអាមេរិក តាមរយៈការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបង្កកនៅចុងឆ្នាំ២០២៤ នេះ។ មន្ត្រីនៅការិយាល័យប្រធានាធិបតីម្នាក់បាននិយាយនៅមុនកិច្ចប្រជុំកំពូល G7 នៅអ៊ីតាលី នៅថ្ងៃព្រហស្បតិ៍ (១៣ មិថុនា) នេះដែលនឹងផ្តោតលើការគាំទ្រការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមរុស្ស៊ីលើអ៊ុយក្រែនថា ៖

អគ្គិភ័យឆេះ អគារនៅប្រទេសគូវ៉ែត បណ្ដាលឱ្យកម្មករបរទេសជិត ៥០ នាក់ស្លាប់

យ៉ាងហោចណាស់មនុស្ស ៤៩ នាក់ បានស្លាប់នៅក្នុងប្រទេសគូវ៉ែត កាលពីថ្ងៃពុធ (១២ មិថុនា) បន្ទាប់ពីអគ្គិភ័យបានឆាបឆេះអគារស្នាក់នៅរបស់កម្មករបរទេស ដោយឧបនាយករដ្ឋមន្ត្រីគូវ៉ែត បានចោទប្រកាន់ម្ចាស់អចលនទ្រព្យថាបានប្រព្រឹត្តការរំលោភបំពានច្បាប់សាងសង់ដែលរួមចំណែកដល់ឧប្បត្តិហេតុបែបនេះ។ សញ្ជាតិរបស់អ្នកដែលបានស្លាប់មិនត្រូវបានអាជ្ញាធរប្រាប់ភ្លាមៗទេ។ ឯកអគ្គរដ្ឋទូតរបស់ប្រទេសឥណ្ឌា បានទៅសួរសុខទុក្ខនៅមន្ទីរពេទ្យដែលកម្មកររងរបួសក្នុងអគ្គិភ័យកំពុងសម្រាកព្យាបាល។ អ្នករួចជីវិតម្នាក់ពីហេតុការណ៍នោះបាននិយាយថា អគ្គិភ័យចាប់ផ្ដើមពីជាន់ខាងក្រោមនៃអគារ ហើយអ្នកដែលនៅជាន់ខាងលើមិនអាចគេចខ្លួនបានទេ។ កម្មកររាប់សិបនាក់ត្រូវបានរាយការណ៍ថារងរបួសក្នុងឧបទ្ទវហេតុនោះ។ ប្រជាជនឥណ្ឌា ជាច្រើននាក់ត្រូវគេរាយការណ៍ថាបានស្លាប់នៅក្នុងអគ្គិភ័យ បើយោងតាមលិខិតមួយដែលផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសឥណ្ឌា

លោកBiden និងលោកMacron ឈានដល់កិច្ចព្រមព្រៀងលើការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីសម្រាប់អ៊ុយក្រែន

លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron លើការប្រើប្រាស់ប្រាក់ចំណេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកដើម្បីជួយអ៊ុយក្រែន។ នៅពេលសួរថាតើមេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីបញ្ហានេះហើយឬនៅ និងថាតើលោកទាំង២បានឈានដល់កិច្ចព្រមព្រៀងដែរឬទេ លោក Biden បានឆ្លើយថា មែនហើយ។ ក្រុមប្រទេសG7 និងសហភាពអឺរ៉ុប កំពុងពិចារណាពីរបៀបប្រើប្រាស់ប្រាក់ចំណេញដែលបានមកពីទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅក្នុងបណ្ដាធនាគាររបស់ប្រទេសលោកខាងលិច ដើម្បីផ្តល់ឱ្យអ៊ុយក្រែន