• The People Post

អុីស្រាអែលរិះគន់ UN និងសន្យាប្រយុទ្ធលុះត្រាដណ្ដើមចំណាប់ខ្មាំងមកវិញ

ក្នុងថ្ងៃគម្រប់ខួប១ឆ្នាំនៃការវាយប្រហារក្រុមហាម៉ាសលើអុីស្រាអែល ឯកអគ្គរដ្ឋទូតអុីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិ លោក Danny Danon បានប្រកាសគោលជំហររបស់ខ្លួន ក្នុងការដណ្ដើមយកចំណាប់ខ្មាំងពីក្រុមហាម៉ាសមកវិញ។ ទាំងមេដឹកនាំ និងប្រជាជនអុីស្រាអែលមួយចំនួន បានគាំទ្រឱ្យបន្តសង្គ្រាម ក្នុងបំណងនាំយកចំណា​ប់ខ្មាំងត្រឡប់មកវិញ។ តាមការបញ្ជាក់របស់យោធាអុីស្រាអែល ចំណាប់ខ្មាំងជាង១០០នាក់ទៀត កំពុងនៅក្នុងដៃក្រុមហាម៉ាស។ «UN បានបរាជ័យលើកាតព្វកិច្ច ដ៏សាមញ្ញរបស់ខ្លួនក្នុងការការពារជនស្លូតត្រង់ និងការថ្កោលទោសមនុស្សអាក្រក់(ក្រុមហាម៉ាស)»។ ឯកអគ្គរដ្ឋទូតអុីស្រាអែល បានបង្ហាញការខកចិត្តបែបនេះ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ការបញ្ឈប់ឧក្រិដ្ឋកម្មរបស់របបជ្វីហ្វ ទាមទារកិច្ចខិតខំប្រឹងប្រែងជាសកល

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi បានសង្កត់ធ្ងន់ថា ការបញ្ឈប់ឧក្រិដ្ឋកម្មនៃរបប ជ្វីហ្វ នៅលីបង់ និងតំបន់ហ្កាហ្សា តម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ពីសហគមន៍អន្តរជាតិ។ កាលពីព្រឹកមិញនេះ លោក Ismail Baghaei Hamaneh អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសពីការមកដល់នៃគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Seyed

ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល ស្ទាក់ចាប់គ្រាប់រ៉ូកែតដែលបាញ់ចេញពីលីបង់

ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល បានស្ទាក់ចាប់គ្រាប់រ៉ូកែត ដែលបានបាញ់ចេញពីប្រទេសលីបង់ កាលពីថ្ងៃសុក្រ (ទី៤ ខែតុលា) ខណៈដែលពួកគេ បានបន្តការបាញ់ប្រហារជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងជើងនៃព្រំដែន។ គ្រាប់រ៉ូកែតជាច្រើនគ្រាប់ ត្រូវបានស្ទាក់ចាប់ និងកម្ទេចចោលនៅលើអាកាសក្បែរព្រំដែនជាមួយប្រទេសលីបង់ ខណៈដែលសំឡេងស៊ីរ៉ែន បានបន្លឺឡើងពីចម្ងាយ។ រដ្ឋមន្ត្រីសុខាភិបាលលីបង់ បាននិយាយថា មនុស្សជិត

តើលោកស្រី កាម៉ាឡា ហារីស ជានរណា?

តើលោកស្រី ហារីស ជានរណា? ហើយតើអ្នកនយោបាយស្រ្តីជនជាតិស្បែកខ្មៅរូបនេះ មានប្រវត្តិអស្ចារ្យបែបនេះ និងមានគោលនយោបាយអ្វីសម្រាប់ការបោះឆ្នោតខាងមុខ? លោកស្រី ហារីស បានកើតនៅក្នុងឆ្នាំ១៩៦៤ ក្នុងនាមជាកូនស្រីច្បង ដោយមានឪពុកឈ្មោះ Donald J. Harris និងម្តាយ Shyamala Gopalan ដែលបានសិក្សានៅអាម៉េរិក។ ក្រោយពីម្តាយឪពុកបែកបាក់គ្នា លោកស្រី

ភាគអាគ្នេយ៍សហរដ្ឋអាមេរិករងគ្រោះការវាយប្រហារពីព្យុះហេលេន ខណៈអ្នកស្លាប់កើនឡើងដល់ជាង២០០នាក់

មន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣ ខែតុលាសប្ដាហ៍នេះ ថាមនុស្សជាង២១០នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់បន្ទាប់ពីព្យុះសង្ឃរា ហេលេន (Helene) បានបំផ្លិចបំផ្លាញផ្លូវរបស់វានៅរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ក្លាយជាព្យុះធ្ងន់ធ្ងរបំផុតទីពីរដែលបានវាយប្រហារដីគោករបស់សហរដ្ឋអាមេរិកក្នុងរយៈពេលជាងកន្លះសតវត្សមកនេះ។ លោកប្រធានាធិបតីអាមេរិក Joe Biden បានចុះត្រួតពិត្យស្ថានភាពជាលើកទីពីរជាប់ៗគ្នារបស់លោកទៅកាន់ភាគអាគ្នេយ៍របស់ប្រទេសនេះ ដើម្បីចូលរួមរំលែកទុក្ខជាមួយប្រជាពលរដ្ឋក្នុងតំបន់ដែលរងគ្រោះមហន្តរាយ ដោយបានបង្កការប៉ះពាល់ខ្លាំងដល់ជីវិតមនុស្សរាប់លាននាក់។ ព្យុះនេះ បាននាំមកនូវទឹកភ្លៀងខ្លាំង ជន់លិចទីក្រុងតូចធំជាច្រើន ធ្វើឱ្យផ្លូវរាប់មិនអស់មិនអាចឆ្លងកាត់បាន កាត់ផ្តាច់ចរន្តអគ្គិសនី និងប្រព័ន្ធសេវាទឹកស្អាត

អុីស្រាអែល បើកការវាយប្រហារផ្លូវគោកលើតំបន់ភាគខាងត្បូងលីបង់

នៅក្នុងសេចក្តីប្រកាសចេញនៅថ្ងៃទី១ ខែតុលា យោធាអុីស្រាអែល បានបញ្ជាក់ថា ការវាយប្រហាររបស់ខ្លួន គឺមានការគាំទ្រដោយកងកាំភ្លើងធំ និងការវាយប្រហារតាមផ្លូវអាកាស ដោយផ្តោតលើក្រុមហេសប៉ូឡា នៅក្នុងភូមិក្បែរព្រំដែនរបស់ខ្លួន។ ក្នុងប្រតិបត្តិការនេះ អុីស្រាអែល បានចាត់ទុកជាសង្រ្គាមមានកម្រិត និងផ្តោតលើក្រុមហាសប៉ូឡាប៉ុណ្ណោះ ពោលគឺផ្ទុយពីប្រតិបត្តិការយោធានៅតំបន់កាហ្សា ដែលអុីស្រាអែល អះអាងថា ជាសង្រ្គាមពេញលេញ។ ជាសម្ព័ន្ធមិត្តដ៏សំខាន់ អាម៉េរិក បានបញ្ជាក់ថា