• The People Post

ទីប្រឹក្សាសន្តិសុខមាតុភូមិអាមេរិក៖ អាចនឹងមានអ្នកស្លាប់រហូតដល់ ៦០០នាក់ ដោយសារព្យុះ Helene

ទីប្រឹក្សាសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក លោកស្រី Liz Sherwood-Randall កាលពី​ថ្ងៃ​ចន្ទ (ទី៣០ ខែកញ្ញា) បាននិយាយថា អាចមានអ្នកស្លាប់រហូតដល់ ៦០០នាក់ ដោយសារ​ព្យុះ​សង្ឃរា Helene ដែលបានបោកបក់ចូលរដ្ឋ Florida កាលពីថ្ងៃព្រហស្បតិ៍​កណ្ដាល​សប្ដាហ៍​កន្លង​មក ហើយបានធ្វើដំណើរឆ្ពោះទៅភាគខាងជើង ដោយបានបំផ្លិចបំផ្លាញបណ្តាញអគ្គិសនី និង​ជន់​លិច​ទីក្រុងនានា នៅទូទាំងតំបន់លាតសន្ធឹងដ៏ធំល្វឹងល្វើយនៃភាគអាគ្នេយ៍។ លោកស្រី

មេបក្សប្រឆាំងនិរទេសខ្លួនរបស់វ៉េណេហ្ស៊ុយអេឡា ចូលរួមបាតុកម្មប្រឆាំងលោក Maduro នៅទីក្រុងម៉ាឌ្រីដ

មេដឹកនាំបក្សប្រឆាំងវ៉េណេហ្ស៊ុយអេឡា លោក Edmundo Gonzalez (អេម៉ុនដូ ហ្កនហ្សាលេស) បានចូលរួមនៅក្នុងការតវ៉ា នាទីក្រុង Madrid (ម៉ាឌ្រីដ) ប្រទេសអេស្ប៉ាញ កាលពីថ្ងៃសៅរ៍ (ទី២៨ ខែកញ្ញា) ដោយទាមទារឲ្យមានការទទួលខុសត្រូវ ពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាសរបស់ប្រទេសវេណេហ្ស៊ុយអេឡា។ លោក Gonzalez ដែលបានរស់នៅនិរទេសខ្លួន ក្នុងប្រទេសអេស្ប៉ាញ

ពាណិជ្ជករថៃ ជំរុញឲ្យធនាគារកណ្តាលរក្សាស្ថិរភាពប្រាក់បាត

ប្រាក់​បាតថៃ​ បាន​ឡើង​ថ្លៃ​លឿន​ជាង​ការ​រំពឹង​ទុក ហើយ​កំពុង​ប៉ះ​ពាល់​ដល់​ការ​នាំ​ចេញ និង​វិស័យទេសចរណ៍​។​ អនុប្រធាន​សភាពាណិជ្ជកម្មថៃ ​លោក Phot Aramwattananon បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ នៅថ្ងៃទី២៣​ ខែកញ្ញា បែបនេះ​។ វិស័យទាំងពីរនេះ ជាកត្តាជំរុញដ៏សំខាន់ដល់សេដ្ឋកិច្ចថៃ ដែលជាមហាអំណាចទី២ របស់ អាស៊ីអាគ្នេយ៍ កំពុងប្រឹងងើបឡើងវិញ ចាប់តាំងពីជំងឺរាលដាលកូវីដ-១៩។ ផលប៉ះពាល់នៃ

ចំនួនអ្នកស្លាប់ឡើងដល់យ៉ាងតិច ៦៦នាក់ ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដី នៅនេប៉ាល់

ក្រុមមន្ត្រី កាលពីថ្ងៃសៅរ (ទី២៨ ខែកញ្ញា) បានប្រាប់ឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៦៦នាក់ បាបាត់បង់ជីវិត នៅក្នុងប្រទេសនេប៉ាល់ គិតចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញាមក ខណៈភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបង្កជាទឹកជំនន់ និងបំណាក់ដី ដោយបានបិទផ្លូវសំខាន់ៗ និងរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសក្នុងស្រុក។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Dil

ប៉ូឡូញ អាល្លឺម៉ង់ និងបារាំងប្រកាសគាំទ្រម៉ុលដាវីចូលរួមសហភាពអឺរ៉ុប

រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radosław Tomasz Sikorski និងសមភាគីអាល្លឺម៉ង់ និងបារាំងនាថ្ងៃទី១៧ កញ្ញា បានចេញសេចក្តីថ្លែងការណ៍រួមគាំទ្រដល់ម៉ុលដាវី ក្នុងការចូលរួមជាសមាជិកសហភាពអឺរ៉ុប (EU)។ សេចក្តីថ្លែងការណ៍រួមនេះត្រូវបានចេញក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ម៉ុលដាវី និងការចូលរួមក្នុងវេទិកាភាពជាដៃគូម៉ុលដាវីលើកទី៥ របស់រដ្ឋមន្ត្រីការបរទេសប៉ូឡូញ អាល្លឺម៉ង់ និងបារាំង។ លោក Sikorski និងសមភាគីអាល្លឺម៉ង់ និងបារាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលម៉ុលដាវីសម្រេចបានក្នុងការអនុវត្តគោលដៅចូលរួមសហភាពអឺរ៉ុប។

ប្រមុខ UN ជំរុញឱ្យប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ធ្វើការឆ្ពោះទៅរកការរំសាយអាវុធ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចេញការព្រមានដ៏សំខាន់អំពីស្ថានភាពជុំវិញអាវុធនុយក្លេអ៊ែ ដោយជំរុញឱ្យប្រទេសនានាដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមនៅក្នុងការរំសាយអាវុធ។ លោក Guterres បានថ្លែងអំពីបញ្ហានេះទៅកាន់កិច្ចប្រជុំគណៈប្រតិភូជាន់ខ្ពស់មកពីជុំវិញពិភពលោក នៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។ ការជួបប្រជុំ ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ដែលអង្គការសហប្រជាជាតិ ប្រារព្ធទិវាអន្តរជាតិសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង។ ប្រមុខអង្គការសហប្រជាជាតិ បាននិយាយថា