• The People Post

លោក Putin ព្រមានលោកខាងលិចពីការប្រឈមសង្រ្គាម បើគាំទ្រអ៊ុយក្រែនឲ្យវាយប្រហារចូលជ្រៅក្នុងដីរុស្ស៊ី

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានលោកខាងលិចកាលពីថ្ងៃព្រហស្បតិ៍១២កញ្ញាសប្ដាហ៍នេះថាការបើកដៃឱ្យអ៊ុយក្រែនប្រើអាវុធចម្ងាយឆ្ងាយវាយប្រហារគោលដៅនានានៅក្នុងប្រទេសរបស់លោក នឹងដាក់អង្គការណាតូឲ្យធ្វើសង្រ្គាមជាមួយរុស្ស៊ីហើយ។ ការព្រមានយ៉ាងម៉ឺងម៉ាត់នេះ បានកើតឡើងនៅពេលក្រុមមន្ត្រីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានពិភាក្សាអំពីការទាមទាររបស់ទីក្រុង Kyiv ដើម្បីឱ្យបន្ធូរបន្ថយលក្ខខណ្ឌលើការប្រើប្រាស់អាវុធរបស់លោកខាងលិចវាយប្រហារចូលជ្រៅទៅក្នុងទឹកដីប្រទេសរុស្ស៊ី ខណៈការលុកលុយរបស់ទីក្រុងមូស្គូចូលអ៊ុយក្រែន មានរយៈពេលជាងពីរឆ្នាំកន្លះហើយ។ ទន្ទឹមនឹងនោះ ទីក្រុងមូស្គូ ក៏បានអះអាងដែរថា ខ្លួនបានដណ្តើមយកមកវិញនូវទឹកដីមួយភាគធំនៅក្នុងតំបន់ ឃើស

រដ្ឋមន្ត្រីប្រចាំរដ្ឋ ស្នើសុំលាលែងពីតំណែង ខណៈវេជ្ជបណ្ឌិតបន្តការតវ៉ាជុំវិញករណីរំលោភនៅក្រុង Kolkata

រដ្ឋមន្ត្រីប្រចាំរដ្ឋ West Bengal លោកស្រី Mamata Banerjee បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា លោកស្រី បានត្រៀមខ្លួនដើម្បីលាលែងពីតំណែង បន្ទាប់ពីមានករណីរំលោភនិងសម្លាប់ វេជ្ជបណ្ឌិត ហាត់ការនៅក្នុងទីក្រុង Kolkata ហើយបានស្នើសុំក្រុមវេជ្ជបណ្ឌិតដែលកំពុងតវ៉ាឱ្យចូលធ្វើការវិញ។ ករណីរំលោភនិងសម្លាប់កាលពីថ្ងៃទី៩ ខែសីហា លើវេជ្ជបណ្ឌិតស្ត្រីវ័យ៣១ឆ្នាំ បានបង្កឱ្យមានកំហឹងនៅទូទាំងប្រទេស ជាការតវ៉ាដ៏រាលដាល

បច្ចេកទេសសាមញ្ញ ៥ ដើម្បីកាត់បន្ថយភាពតានតឹងត្រឹម ៥នាទី

ភាពតានតឹងអាចរំខានការផ្ដោតអារម្មណ៍ ការបំពេញការងារប្រចាំថ្ងៃ និងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ ការគ្រប់គ្រង និងកាត់បន្ថយភាពតានតឹងពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ការសិក្សាជាច្រើនបានបង្ហាញគន្លឹះចំនួន ៥ ដែលអាចជួយអ្នកកាត់បន្ថយអារម្មណ៍តានតឹង ធ្វើឱ្យចិត្តស្ងប់ និងមានអារម្មណ៍ធូរស្បើយត្រឹមពេល ៥នាទី។ ១. ញ៉ាំទឹកមួយកែវ ៖ នៅពេលដែលអ្នកតានតឹងសូមពិសាទឹកឱ្យបានមួយកែវ។ ការរក្សាជាតិទឹកមានសារៈសំខាន់ណាស់សម្រាប់សុខភាពទូទៅរបស់អ្នក ហើយការទទួលទានទឹកក៏អាចកាត់បន្ថយកម្រិត នៃភាពតានតឹងផងដែរ។ យោងតាម

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ពិភពលោកត្រូវតែដាក់សម្ពាធក្រុមហាម៉ាសពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងហ្កាហ្សា

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ កញ្ញា ថា គួរតែដាក់សម្ពាធបន្ថែមទៀតលើក្រុមហាម៉ាសដើម្បីទទួលយកសំណើកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មី បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបាននិយាយថា ខ្លួនមានឆន្ទៈក្នុងការអនុវត្តបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌថ្មី។ លោក William Burns ប្រធាន CIA និងជាប្រធានអ្នកចរចារអាមេរិក បាននិយាយកាលពីថ្ងៃសៅរ៍ថា សំណើបទឈប់បាញ់លម្អិតបន្ថែមទៀតនឹងត្រូវធ្វើឡើងក្នុងរយៈពេលជាច្រើនថ្ងៃ។ ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃពុធសប្ដាហ៍នេះថា ក្រុមអ្នកចរចារបស់ក្រុមហាម៉ាស

WE Forum បង្ហាញជំនាញចាំបាច់ក្នុងសម័យ AI និងវិធីពង្រឹងជំនាញទាំងនេះ

  យោងតាម WE Forum បានឱ្យដឹងថា វត្តមានបច្ចេកវិទ្យាថ្មីៗ ធ្វើឱ្យអ្នកមានអារម្មណ៍រំភើប និងព្រួយបារម្ភក្នុងពេលតែមួយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្មានការច្នៃប្រឌិតណាដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងបញ្ញាសិប្បនិម្មិត (AI) នោះទេ។ បច្ចេកវិទ្យានេះ កំពុងផ្លាស់ប្ដូរពេលវេលា ទីកន្លែង និងរបៀបធ្វើការ ព្រមទាំងអ្វី ដែលបុគ្គលិកជំនាញត្រូវការ ដើម្បីសម្របខ្លួនទៅក្នុងពិភពនៃម៉ាស៊ីនឆ្លាតវៃ និងកុំព្យូទ័រ។

៦ហេតុផលបញ្ជាក់ពីអត្ថប្រយោជន៍ នៃការចេញទៅជាមួយធម្មជាតិ សម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត

មនុស្សមួយចំនួនអាចនឹងទទួលបានដំបូន្មានតាំងពីកុមារភាពមកថា បរិយាកាសធម្មជាតិ ផ្តល់សារៈសំខាន់ ទៅកាន់ខួរក្បាល និងរាងកាយ តាមរយៈខ្យល់បរិសុទ្ធ ឬរូបភាពប្លែកៗ។ ចំពោះគ្រួសារដែលមានលទ្ធភាពមួយចំនួន បានផ្តល់តម្លៃលើចំណុចនេះ ហើឧស្សាហ៍រៀបចំផែនការចេញក្រៅ ដើម្បីរក្សាតុល្យភាពទំនាក់ទំនង និងសុខដុមរមនាទៅកាន់គ្រួសារ។ តាមរយៈគេហទំព័រ Healthmint បានបង្ហាញហេតុផល៦ចំណុច ដែលបញ្ជាក់អំពីអត្ថប្រយោជន៍នៃការឧស្សាហ៍ចេញក្រៅផ្ទះ។ ១. ពង្រឹងសុខភាពរាងកាយ ៖ ការចេញក្រៅ