• The People Post

ដឹងច្បាស់ហើយពីការកែសម្រួលសមាសភាពរដ្ឋាភិបាល។ ក្រោយដំណើរការមួយឆ្នាំ រដ្ឋាភិបាលផ្លាស់ប្តូរកន្លែងធ្វើការរបស់រដ្ឋមន្រ្តីពីររូប។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទៅជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ វិញ។ ចំណែក លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ត្រូវបានប្តូរមកជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។ ថ្ងៃសុក្រ ទី២០ ខែកញ្ញា រដ្ឋសភាបានប្រជុំជាវិសាមញ្ញ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន២រូប ខាងលើ៕

សមាជិកបក្សសាធារណរដ្ឋ រារាំងសំណើច្បាប់ IVF ទោះបីជាលោក Trump គាំទ្រក៏ដោយ

សំណើច្បាប់ព្រឹទ្ធសភាអាមេរិក ដែលមានគោលបំណងពង្រឹងការការពារសហព័ន្ធ និងពង្រីកការធានារ៉ាប់រងសម្រាប់ការព្យាបាលលើការបង្កកំណើត បានបរាជ័យកាលពីថ្ងៃអង្គារ (១៧ កញ្ញា) ខណៈគណបក្សសាធារណរដ្ឋបានបោះឆ្នោតប្រឆាំងនឹងសំណើនោះ ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Donald Trump បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលដោយការបញ្ចេញសំឡេងគាំទ្រចំពោះគោលនយោបាយបែបនេះ។ សំណើច្បាប់នេះបានបរាជ័យក្នុងសំឡេង ៥១-៤៤ ដោយតិចជាងកម្រិត ៦០សំឡេងដែលត្រូវការ បន្ទាប់ពីអ្នកសាធារណរដ្ឋភាគច្រើនបានបោះឆ្នោតប្រឆាំងនឹងច្បាប់នោះជាលើកទីពីរ។ អ្នកជំរុញសំណើនេះគឺព្រឹទ្ធសមាជិកបក្សប្រជាធិបតេយ្យ លោកស្រី ថែមមី ដាក់វើស

បណ្ដាប្រទេសនៅអាស៊ីផ្ដល់ជំនួយ និងសាមគ្គីភាព សម្រាប់ជនរងគ្រោះនៅវៀតណាម និងមីយ៉ាន់ម៉ា

រយៈពេល៨ថ្ងៃក្រោយព្យុះត្រូពិកYagi ដ៏មានឥទ្ធិពលវាយប្រហារភាគខាងជើងវៀតណាម ក្រុមអាជ្ញាធរកំពុងមមាញឹកជាមួយនឹងប្រតិបត្តិការសាងសង់ឡើងវិញ និងការសង្គ្រោះដ៏ធំ។ ទឹកជំនន់ និងបំណាក់ដីបង្កឡើងដោយព្យុះទីហ្វុងនេះបានបំផ្លិចបំផ្លាញភាគខាងជើងប្រទេសវៀតណាម ដោយបានឆក់យកជីវិតមនុស្ស ២៧៣នាក់ និង៧៨ នាក់នៅតែបាត់ខ្លួន ខណៈប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដូចជា មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន ឡាវ និងភាគខាងត្បូងប្រទេសចិន ក៏រងផលប៉ះពាល់ផងដែរ ។ ទឹកជំនន់

ចាំមើល ថ្ងៃ២០កញ្ញាខាងមុខ សមាសភាពរដ្ឋាភិបាលកែសម្រួលម្តេចខ្លះ?

តាមសេចក្តីជូនដំណឹង រដ្ឋសភានឹងកោះប្រជុំជាវិសាមញ្ញនីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ តាមដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន ២រូប។ ការកែសម្រួលនេះ ជាអ្វីដែលសាធារណជន ចង់ដឹងថា តើមានការផ្លាស់ប្តូរកែសម្រួលអ្វីខ្លះ?តើនឹងមានការផ្លាស់ប្តូររដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី ឬឧបនាយករដ្ឋមន្រ្តី? រងចាំការប្រជុំរដ្ឋសភា នាថ្ងៃទី២០កញ្ញានេះទាំងអស់គ្នា៕

លោកអ្នក ស្គាល់ ព្រៃឈើកណ្តាលភ្នំពេញដែលឬទេ?

តើអ្នកកំពុងស្វែងរកទីកន្លែងស្រស់បំព្រង ដើម្បីថតរូបស្អាតៗជាមួយធម្មជាតិនៅភ្នំពេញមែនទេ? ឧទ្យានស្ថានទូតបារាំង ដែលមានដើមឈើត្រឈឹងត្រឈៃ និងផ្កាចម្រុះពណ៌ គឺជាតំបន់បៃតងដ៏វិសេសវិសាល ជាកន្លែងមួយសម្រាប់ការថតរូបតែម្នាក់ឯង ជាមួយគ្រួសារ ឬជាមួយមិត្តភក្តិ។ ស្ថានទូតបារំាង បានប្រកាសអញ្ជើញបងប្អូន ចូលទស្សនាឧទ្យានស្ថានទូតនៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញានេះ ពីម៉ោង៨ព្រឹកដល់ម៉ោង៤រសៀល (បើអាកាសធាតុអំណោយផល) ក្នុងទិវាបេតិកភណ្ឌ។ ចូលដោយសេរី ។ ស្ថានទូតបញ្ជាក់ថា

ប្រយ័ត្ន​! អាហារ​ពេលព្រឹក 3 ប្រភេទ​ដែល​ចិញ្ចឹម​កោសិកា​មហារីក

ទម្លាប់​របស់​មនុស្ស​ភា​គ​ច្រើន​គឺ​ញ៉ាំ​អាហារ​ពេលព្រឹក​ជាមួយ​ផលិតផល​សាច់​កែច្នៃ​ដូចជា Ham, bacon, sausage… ដែលជា​រឿយៗ​លេចឡើង​ក្នុង​អាហារ​ពេលព្រឹក​ក្នុងប្រទេស​ជាច្រើន ហើយ​ត្រូវបាន​យុវវ័យ​ចូលចិត្ត​គ្រប់​ទីកន្លែង​។ ប៉ុន្តែ​តាមពិតទៅ ពួកវា​ជា​ក្រុម​នៃ​សារធាតុបង្កមហារីក​ថ្នាក់​ទី 1 ព្រោះ​វា​ច្រើន​តែមាន​សារធាតុ​រក្សារ​ទុក សារធាតុ​រសជាតិ និង​អំបិល​មួយចំនួនធំ​។ ​អ្នកជំនាញ​ណែនាំ​ឱ្យ​កំណត់​ការទទួល​ទាន​អាហារ​ប្រភេទ​នេះ​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​។ ដូច្នេះហើយ អ្នក​គួរតែ​កំណត់​ការទទួល​ទាន​អាហារ​ទាំងនេះ ដើម្បី​ចៀសវាង​ការបង្ក​ជា​ជំងឺមហារីក ។ ព្រឹក​ខាងក្រោម​គួរ​បោះចោល​ភ្លាម​មុននឹង​យឺត​ពេល ក្រែងលោ​អ្នក​កើត​ជំងឺ​មិនអាច​ព្យាបាល​បាន ។​